អប្សរាចំហល្វែងលើមួយសន្លឹក ​ធ្វើឱ្យផ្ទុះការរិះគន់ពេញបណ្តាញសង្គម តែការពិតជាអប្សរាថៃសោះ

ជាថ្មីម្តងទៀតហើយ ​រូបភាពតុបតែងឈុតសំលៀកបំពាក់អប្សរាមួយសន្លឹក អាក្រាតផ្នែកខាងលើ ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា  និងជនជាតិខ្មែរជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំង ថែមទាំងធ្វើការរិះគន់ចំពោះការបង្ហោះចែកចាយរូបភាពនេះផងដែរ។

ដោយរូបមួយសន្លឹកនេះត្រូវបានបង្ហោះដោយ ​គណនីហ្វេសប៊ុកផេក  Amazing Kingdoms  ដោយបានរៀបរាប់ថា ៖  របាំអប្សរា ​គឺជារបាំដ៏ស៊ីចស៊ីបំផុតនៅលើពិភពលោក ​ដោយរបាំនេះពីសម័យបុរាណគឺសម្រាប់សម្តែងសម្រាប់ថ្វាយព្រះមហាក្សត្រទស្សនាប៉ុណ្ណោះ។ ​ពិសេសអ្នករបាំ ​ត្រូវតែមានរាងកាយតូចល្វតល្វន់ ​ចង្កេះតូច ​សុដនធំមូលក្លំ និងមានត្រគៀកធំរីកសាយ។

H 1

"" " "

ក្រោយការបង្ហោះពាក្យពេចន៍ទាំងនេះ ​បូករូមទាំងការបង្ហោះរូបនារីម្នាក់ស្លៀកឈុតអប្សរាតែបញ្ចេញល្វែងលើទាំងស្រុង ​ដោយបិទបាំងត្រឹមគ្រឿងអលង្កាបន្តិចលើចុងសុដនបែបនេះ ​ធ្វើឱ្យមានការមិនពេញចិត្តជាខ្លាំងនូវការបង្ហាញរូបអសីលធម៌នេះ ​ថែមទាំងចោទថានេះជាអំពើមិនសមគប្បីទៀតផង។

យ៉ាងណាមិញ ​សម្រាប់ម្ចាស់គណនីហ្វេសប៊ុកផេកដែលបង្ហោះរូបនេះ ក៏បានដឹងថានេះជាទង្វើខុសឆ្គង  តែយ៉ាងណានេះគ្រាន់តែជារូបភាពសិល្បៈកែច្នៃយកលំនាំតាមគំនូរលើជញ្ជាំងប្រាសាទពិតប៉ុណ្ណោះ ​ពិសេសរូបនេះមិនមែនជានារីខ្មែរឡើយ ​នោះគឺជាជនជាតិថៃ។


ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Untitledhh

Khom 17 07 2020 03

107764801_701600784023768_1999421479433594577_o