Ads
របស់គ្រោះថ្នាក់ទាំង១០ នៅលើពិភពលោក ​ភ្ញាក់ផ្អើលដែលក្នុងនោះមានមនុស្ស និងសត្វមូសផង?

របស់គ្រោះថ្នាក់ទាំង១០ នៅលើពិភពលោក ​ភ្ញាក់ផ្អើលដែលក្នុងនោះមានមនុស្ស និងសត្វមូសផង?

ពិភពលោកពោរពេញទៅដោយរឿងគួរឱ្យភ័យខ្លាច និងគ្រោះថ្នាក់ មានទាំងអាហា រទីក្រុង សត្វល្អិត វីរុស និងវត្ថុខ្លះទៀត។ សម្រាប់មនុស្សយើងប្រហែលជាពិបាកក្នុងការបែងចែកថាអ្វីដែលពិតជាមានគ្រោះថ្នាក់ និងបង្កការភ័យខ្លាចដល់មនុស្សទូទៅ។

ដូច្នេះមកដឹងពី របស់គ្រោះថ្នាក់ទាំង​១០ លើពិភពលោកដូចខាងក្រោម ៖

១០. ការងារដែលគ្រោះថ្នាក់បំផុត៖ អ្នកយកព័ត៌មាន

ធ្វើការជាអ្នកយកព័ត៌មាន អាចត្រូវធ្វើដំណើរគ្រប់ទីកន្លែង ​ជួនកាលជាតំបន់មានគ្រោះថ្នាក់  គ្រោះថ្នាក់ចរាចរណ៍ ​អគ្គីភ័យ ប្រទេសមានសង្គ្រាម  កន្លែងមានគ្រោះថ្នាក់ ឧក្រិដ្ឋកម្មផ្សេងៗ ​ដែលជាតួនាទីរបស់អ្នកយកព័ត៌មានផ្តិតទិដ្ឋភាព និងព័ត៌មានឱ្យទាន់ហេតុការណ៍។ ​ដូច្នេះហើយអ្នកធ្វើការនោះរមែងមានហានិភ័យខ្ពស់ក្នុងការងារ  នេះមិនទាន់រាប់បញ្ចូលពីការប្តឹងប្តល់ និងមានមនុស្សតាមសងសឹកក្រោយការបញ្ចេញព័ត៌មានប៉ះពាល់ដល់អ្នកដទៃផង។

Bryn Karcha C De Canada Y Toshifumi Fujimoto D De Japon Corren En Una Calle De Alepo Siria Reuters

៩. អាហារដែលគ្រោះថ្នាក់បំផុត៖ ត្រីកំពត

ត្រីក្រពត ​ឬកំពត ត្រូវបានទូទាំងប្រទេសឱ្យឈ្មោះថាជាត្រីពិឃាត ​ព្រោះតែត្បិតវាអាចយកមកធ្វើជាអាហារទទួលទានបានមែន  តែការមិនប្រយ័ត្នប្រយែងក្នុងការសម្អាតត្រីមុនចម្អិនជាអាហារ  អាចធ្វើឱ្យមានបន្សល់ជាតិពុលបាន ​ហើយធ្វើឱ្យអ្នកទទួលទានពុលរហូតដល់ស្លាប់ក៏មាន។ នៅក្នុងនោះប្រទេសកម្ពុជាយើង ក៏មានប្រជាជនស្រុកស្រែចម្ការជាច្រើននាក់បានរងគ្រោះពុលស្លាប់ព្រោះតែត្រីកំពតនេះផងដែរ។

3

៨. ទីក្រុងដែលមានគ្រោះថ្នាក់បំផុត៖ ក្រុង Caracas ប្រទេស Venezuela

ក្រុង Caracas ប្រទេស វេណេហ្ស៊ុយអេឡា ត្រូវបានគេដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺជាទីក្រុងមួយដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ទីក្រុងការ៉ាកាស់មានអត្រាឃាតកម្មចំនួន ១៣៤.៣៦០ នាក់ ក្នុងចំណោមប្រជាជន ១០០.០០០ នាក់។ ដូច្នេះទីក្រុងនេះគេឱ្យឈ្មោះថាជាទីក្រុងគ្រោះថ្នាក់បំផុត ពាក់ព័ន្ធនឹងអំពើមនុស្សឃាត ដែលភាគច្រើនបណ្តាលមកពីអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌ និងប៉ូលីស ហើយនឹងវិបត្តិក្រីក្រដែលកំពុងកើនឡើង។

750px CaracasAvila

៧. មធ្យោបាយដឹកជញ្ជូនដែលមានគ្រោះថ្នាក់បំផុត៖ ម៉ូតូ

ក្នុងមួយថ្ងៃៗ ​មានមនុស្សរងគ្រោះថ្នាក់របួស និងស្លាប់ជាច្រើន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ​ហើយម៉ូតូត្រូវគេរកឃើញថាជាមូលហេតុបង្កឱ្យមនុស្សរងគ្រោះថ្នាក់ច្រើនជាងគេបំផុត ជាងការគ្រោះថ្នាក់ដោយរថយន្តទៅទៀត។ ដោយភាគច្រើនបណ្តាលមកពីការជិះល្បឿនលឿន មិនប្រយ័ត្នប្រយែង ការមិនគោរពច្បាប់ចរាចរណ៍ និងការប៉ះទង្គិចពីរថយន្តជាដើម។

៦. ជំងឺគ្រោះថ្នាក់បំផុត៖ The black death

ត្បិតតែសព្វថ្ងៃមានមេរោគ និងវីរុសជាច្រើនថ្មីៗបានកើតឡើងមែន ​តែវីរុសដែលនៅតែចារថាជាវីរុសដែលគ្រោះថ្នាក់បង្កឱ្យអាយុជីវិតមនុស្សស្លាប់ច្រើបំផុតក្នុងប្រវត្តិសាស្រ្តនោះគឺវីរុស « Yersinia pestis » ។ ហើយទោះសព្វថ្ងៃនេះ វីរុសនេះត្រូវបានគ្រប់គ្រងបានក៏ដោយ ​តែនៅក្នុងឆ្នាំ  ១៣៤៧ វីរុសនេះបានបំផ្លាញប្រទេសអឺរ៉ុប ស្ទើរតែទាំងស្រុង  ពោលគឺវាបានបំផ្លាញអាយុជីវិតប្រជាជនអឺរ៉ុបជាង ៦០ ភាគរយនៅទសវត្សឆ្នាំ ១៣៥០ ។

790.hq_


៥. ផ្លូវដែលគ្រោះថ្នាក់បំផុត៖ ផ្លូវYungas ប្រទេស Bolivia

ផ្លូវនេះត្រូវបានគេស្គាល់ផងដែរថាជា “ ផ្លូវទៅកាន់សេចក្តីស្លាប់” ។ ជារៀងរាល់ឆ្នាំមានមនុស្សប្រហែល ៣០០ នាក់បានស្លាប់ក្រោយការបើកបរនៅលើផ្លូវនោះ ព្រោះតែផ្លូវនេះមានផ្លូវព័ទ្ធខ្វាត់ខ្វែងជុំវិញភ្នំ និងមានផ្លូវតូចមួយល្មមឡាន១បើកបានប៉ុណ្ណោះដែលកៀកនឹងជ្រោះ និងជម្រាលភ្នំបំផុត។

Bolivia_Yunga_Road

៤. ជនផ្តាច់ការគ្រោះថ្នាក់បំផុត៖ ម៉ៅសេទុង

អ្នកប្រហែលជាមិននឹកស្មានដល់ទេថា  ម៉ៅ សេទុង ​បែរជាក្លាយជាជនផ្តាច់ការ និងគ្រោះថ្នាក់បំផុតនៅលើលោកទៅវិញ ​នោះក៏ព្រោះតែគេបានរកឃើញថាក្រោមការដឹកនាំ ​ពីមេដឹកនាំចិន ​ម៉ៅ  សេទុង នោះ លោកបានសម្លាប់អាយុមនុស្សច្រើនជាងចំនួនមនុស្សសរុបដែលលោក ស្តាលីន និងហ៊ីត្លែរ រួមគ្នាសម្លាប់ដល់ទៅ ២ដង ​ពោលគឺលោក ម៉ៅបានសម្លាប់មនុស្សចំនួនសរុប ៧៨ លាននាក់។

BIO MAO ZEDONG COMMUNISM

៣.  សត្វល្អិតដែលមានគ្រោះថ្នាក់បំផុត៖  មូស

ត្បិតតែ មូស គឺជាសត្វល្អិត តែវាត្រូវបានដឹងថាាសត្វដ៏គ្រោះថ្នាក់ និងសម្លាប់អាយុជិវិតមនុស្សអស់ច្រើនជាងគេដែរ។  គ្រាន់តែមូសមួយក្បាល មានសមត្ថភាពជាភ្នាក់ងារចម្លងរោគ និងបង្កឱ្យមនុស្សបាត់បង់ជីវិតដល់ទៅ ៧២៥.០០០ នាក់ជារៀងរាល់ឆ្នាំ។

នោះក៏ដោយសារតែមូសបានចម្លងមេរោគ និងជំងឺជាច្រើនគួរឱ្យខ្លាចដូចជា ​ជំងឺគ្រុនឈាម ​គ្រុនចាញ់ គ្រុនឈីក គ្រុនលឿង, ជំងឺស្បែករបកក្រហម, ជំងឺរលាកស្រោមខួរ និងហ្សីកាជាដើម។

Homepage Mosquito 1024x689

២. បណ្តាញសង្គមដែលមានគ្រោះថ្នាក់បំផុត៖ Selfie

ការថតរូបខ្លួនឯង ​Selfie ត្រូវគេចាត់ទុកថាជាសកម្មភាពសង្គមដែលគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក។ នោះក៏ដោយសារតែការថតរូបខ្លួនឯង  ធ្វើឱ្យមនុស្សភ្លេចខ្លួន ​ទទួលរងគ្រោះថ្នាក់ដូចជាដើរដួល ​បុករបស់ ​ឬវត្ថុអ្វីមួយ  ហើយប្រសិនជាថតរូបពេលកំពុងតែបើកបរទៀតគឺរឹតតែមានគ្រោះថ្នាក់ខ្លាំងតែម្តង។

NAZ_05b5699b2c884003b71052ab2c74274c

១. សត្វដែលមានគ្រោះថ្នាក់បំផុត៖ មនុស្ស

អត្រាមនុស្សឃាតជាមធ្យមនៅទូទាំងពិភពលោកគឺប្រមាណ ៦,២ នាក់ ក្នុងចំណោមប្រជាជន ១០០.០០០ នាក់។ នៅទូទាំងពិភពលោកមានមនុស្សប្រហែល ៤៣៧,០០០ នាក់ត្រូវបានគេធ្វើឃាតក្នុងឆ្នាំ ២០១២ ។ នេះមិនទាន់រាប់ពីការសម្លាប់គ្នាទៅវិញទៅមករបស់មនុស្សនៅក្នុងសង្គ្រាម និងការសម្លាប់សត្វព្រៃផង។ ​ហេតុនេះហើយ មនុស្សបានជាប់ឈ្មោះជាសត្វសាហាវ គ្រោះថ្នាក់ និងសម្លាប់អាយុជីវិតមនុស្ស និងសត្វច្រើនជាងគេនៅលើពិភពលោក៕

Usarmyafghanistan_1