ជ្រើសរើសបក្សីមួយទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីចង់ដឹងពីលាភសំណាងរបស់អ្នកនៅពេលនេះ នឹងមានកម្រិតណា។ តោះ! សាកល្បងជ្រើសរើសទាំងអស់គ្នា ហើយយើងទៅមើលចម្លើយខាងក្រោម ៖
១. បើអ្នកជ្រើសរើសយកបក្សី A ដែលមានពណ៌ផ្កាឈូកចាស់ នោះបញ្ជាក់ថា អ្នកមានសំណាងត្រឹមតែ ៤០%ប៉ុណ្ណោះ ព្រោះអ្នកជាមនុស្សបែបអភិរក្សខ្លាំង ជាពិសេសនោះគឺ រឹងរូស មិនសូវចេះស្ដាប់មតិយោបល់ពីអ្នកដទៃទេ។ លើសពីនេះទៅទៀត ធ្វើអ្វីមួយ អ្នកតែងតែធ្វើលើសពីសភាវគតិរបស់ខ្លួនឯងថែមទៀតផង។ ជារឿយៗអ្នកតែងតែបដិសេធនូវការឱ្យយោបល់ ពីសំណាងមនុស្សនៅជុំវិញខ្លួន ដូច្នេះហើយ គឺមិនសូវជាមានអ្នកណាមកអើពើខ្វល់ខ្វាយដល់អ្នកទៀតទេ។
ហើយនៅក្នុងឆមាសទី២នៃឆ្នាំនេះដែរ អ្នកដូចជាមានគម្រោងធ្វើវិនិយោគទុនអ្វីមួយ ប៉ុន្តែគម្រោងមួយនេះ មិនជាមានសក្ដានុពលអាចទទួលបានជោគជ័យនោះឡើយ ផ្ទុយទៅវិញ វាអាចនឹងនាំគ្រោះ ធ្វើឱ្យអ្នកខាតបង់លុយកាក់ថែមទៀតផង។ ចំណែកអ្នកដែលមិនមានគម្រោងធ្វើអ្វីនោះ ក៏គួរតែមានការប្រុងប្រយ័ត្នឱ្យបានច្រើនផង ព្រោះខណៈពេលនេះ អ្នកមិនគួរធ្វេសប្រហែសនោះឡើយ។
២. បើអ្នកជ្រើសយកបក្សី B ដែលមានពណ៌ខៀវចាស់នោះមានន័យថា អ្នកជាមនុស្សមានសំណាងដល់ទៅ ១០០%ឯណោះ វាជារឿងដែលគួរឱ្យអំណរជាខ្លាំងសម្រាប់អ្នក។ អ្នកមិនត្រឹមតែទទួលបានកម្លាំងចិត្តក្នុងការសម្រេចកិច្ចការនោះទេ អ្នកក៏មានកម្លាំងកំហែងគ្រប់គ្រាន់ ក្នុងការធ្វើការងារទាំងឡាយផងដែរ។ លើសពីនេះ លុយកាក់ មាសប្រាក់ ក៏ចូលមកព្រមគ្នាជាមួយនឹងសំណាងផងដែរ។ ដូច្នេះ ចូរអ្នកប្រឹងប្រែងបន្ត និងរីករាយ ហើយក្ដោបក្ដាប់ឱកាសលាភសំណាងមួយនេះឱ្យបានល្អប្រសើរផង។
៣. បើអ្នកជ្រើសយកបក្សី C ដែលមានពណ៌ផ្កាឈូកស្រាល នេះបញ្ជាក់ថា លាភសំណាងរបស់អ្នកគឺមាន ៨០% អ្នកជាមនុស្សដែលមានភាពវៃឆ្លាត រហ័សរហួសខ្លាំង ហើយក្នុងអំឡុងពេលនេះ អ្នកក៏មានសកម្មភាពវិជ្ជមានច្រើនក្នុងការបំពេញកិច្ចទាំងពួង។ អ្នកជាមនុស្សដែលមានការគិត ត្រិះរិះ វិភាគបានយ៉ាងល្អ មុននឹងធ្វើការសម្រេចចិត្តអ្វីមួយ ដូច្នេះហើយ វានឹងជួយឱ្យអ្នកអាចចៀសផុត ឬឆ្លងផុតនូវដំណាក់កាល និងបញ្ហាទាំងឡាយដែលបានកើតឡើង ហើយនឹងទទួលបាននូវសេចក្ដីសុខ សុភមង្គល និងសំណាងនៅក្នុងជីវិតត្រឡប់មកវិញ។
៤. បើអ្នកជ្រើសយកបក្សី D ដែលមានពណ៌បៃតង នៅមានន័យថា អ្នកមានសំណាងត្រឹមតែ ២០%ប៉ុណ្ណោះ ក្នុងអំឡុងពេលនេះ ប្រសិនបើមាននរណាម្នាក់បបួលអ្នកឱ្យចូលហ៊ុន ឬបណ្ដាក់ទុនធ្វើវិនិយោគអ្វីមួយនោះ អ្នកគួរតែគិតឱ្យបានល្អិតល្អន់ កុំងាយឆាប់ជឿ ឬសកម្មជាមួយនឹងការបបួលនេះអី ឬបើអាចគួរតែបដិសេដត្រង់ៗតែម្ដងទៅ ព្រោះនេះអាចនិយាយបានថា វាជាអន្ទាក់មួយ ដែលអាចទាញអ្នកឱ្យធ្លាក់ជ្រៅទៅក៏ថាបានដែរ។
ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើវិនិយោគ ឬមានគម្រោងចង់ធ្វើអ្វីមួយនោះ អ្នកគប្បីឈ្វេងយល់ឱ្យបានខ្ពស់ ឬស្វែងរកដំបូន្មានពីមនុស្សដែលអាចទុកចិត្តបាន ដើម្បីចៀសវាង កុំឱ្យមានរឿងអកុសណាមួយកើតឡើង។
៥. បើអ្នកជ្រើសយកបក្សី E ដែលមានពណ៌ផ្ទៃមេឃ នោះបញ្ជាក់ថា លាភសំណាងរបស់អ្នកចំនួន ៦០% ។ ប្រហែលជាក្នុងរយៈពេលថ្មីៗនេះ អ្នកហាក់ជួបប្រទះនូវបញ្ហា ការបរាជ័យជាច្រើនបានកើតឡើង និងបានធ្វើឱ្យអ្នកមានអារម្មណ៍អស់សង្ឃឹម បាក់ទឹកចិត្ត និងមានគំនិតទុទិដ្ឋិនិយមថែមទៀតផង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកមិនបាច់បារម្ភអ្វីច្រើនពេកទេ ព្រោះថាអ្នកអាចជម្នះវាបានយ៉ាងល្អ ព្រោះតែបញ្ហាដែលកើតមានទាំងនោះ បានបង្រៀនឱ្យអ្នកបានយល់ច្បាស់ និងទទួលបានមេរៀនល្អៗ ដើម្បីផ្លាស់ប្ដូរជីវិតសាជាថ្មី។ ដ្បិតថាពេលនេះ អ្នកមិនទាន់ជោគជ័យក៏ពិតមែន តែចូរអ្នកបន្តកិច្ចខិតខំប្រឹងប្រែង និងរក្សាស្ថេរភាពចិត្តគំនិតឱ្យបានល្អ នេះជាសញ្ញាបញ្ជាក់ថា អ្នកនឹងអាចមានលទ្ធផលល្អ ឬទទួលបានជោគជ័យទៅថ្ងៃខាងមុខ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)