Ads
ជោគជ័យដំណាក់កាលដំបូង! សាលា​ឯកជន​ដែល​មានស្តង់ដាចំនួន​២០​ នៅភ្នំពេញ​ បាត់ដំបង​ និង​សៀមរាប​ ​អនុញ្ញាត​ឱ្យបេីក​ឡេីងវិញ​តែត្រូវគោរពគោលការណ៍៦ចំណុច

ជោគជ័យដំណាក់កាលដំបូង! សាលា​ឯកជន​ដែល​មានស្តង់ដាចំនួន​២០​ នៅភ្នំពេញ​ បាត់ដំបង​ និង​សៀមរាប​ ​អនុញ្ញាត​ឱ្យបេីក​ឡេីងវិញ​តែត្រូវគោរពគោលការណ៍៦ចំណុច

ជារឿងមួយដ៏គួរឱ្យត្រេកអរ ​ពេលនេះ គ្រឹះស្ថានសិក្សាឯកជន ដែលមានស្តង់ដាខ្ពស់ចំនួន២០ នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង នឹងចាប់ផ្តើមដំណើរការឡើងវិញ ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO ផងដែរ។

85e66f9118d9cff086200f56b88fb2f5

120ff8460a6b547c87462bcdb29be36b

ការសម្រេចនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ឱ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការសាលារៀនឡើងវិញ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០។

សាលារៀនចំនួន ២០ ដែលនឹងត្រូវបើកដំណើរឡើងវិញមុនគេ នៅខែក្រោយនោះគឺ៖

ទី១. សាលា Southbridge International School-SIS

ទី២. សាលា Northbridge International School-NIS

ទី៣.សាលា CIA First International School

ទី៤. សាលា Footprint International School-FIS

ទី៥. សាលា Paragon International School-PIS

ទី៦. សាលារៀនបារាំងចំនួន៥

ទី៧. សាលា ICS International School

ទី៨. សាលា Learning Jungle International School-LJIS.

ទី៩. សាលា Westview Cambodian International School WCIS.

ទី១០. សាលា Singapore Cambodia International Academy SCIA.

ទី១១. សាលា British International School of Phnom Penh-BISPP.

ទី១២. សាលា International School of Phnom Penh ISPP.

ទី១៣. សាលា Australian International School of Phnom Penh AISPP.


ទី១៤.សាលា CIESF School.

ទី១៥. សាលា LOGOS International School-LIS

ទី១៦. សាលា Japanese School of Phnom Penh

ទី១៧. សាលា Canadian International Schoal-CIS

ទី១៨. សាលា Asian Hope International School-AHIS

ទី១៩. សាលា Hope International School-HISC

ទី២០. សាលា Ican British International School-IBIS

115756250_1369106009956323_7517436086269563027_n

115933084_1369106029956321_1523586779230957914_n

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវគោលការណ៍ចាំបាច់ ៦ចំណុច ក្នុងការអនុញ្ញាតឱ្យសាលាឯកជនចំនួន ២០ ដែលទទួលបានការអនុញ្ញាតឱ្យសាកល្បងបើកដំណើរការឡើងវិញ ចាប់ពីខែសីហា ឆ្នាំ២០២០ ក្រោយផ្អាកមួយរយៈ ដោយសារវិបត្តិវីរុសកូវីដ-១៩។

ដោយគោលការណ៍តម្រូវចំនួន ៦ចំនុច មានដូចខាងក្រោម៖

១៖ ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀន ដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគ ជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍ សម្រាប់សម្លាប់មេរោគតាមស្តង់ដា។

២៖ គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សាត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា។

៣៖ ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះ មានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន។

៤៖ គ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះ គឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា។

៥៖ ក្រសួងនឹងចេញគោលការណ៍ណែនាំ ស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ ជាមូលដ្ឋានគោលសម្រាប់ការរៀបចំ ពិធីសារសុវត្ថិភាពសុខភាព សិក្សារបស់គ្រឹះស្ថានសិក្សា។

៦៖ គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា៕

115892596_1584296105077573_8490712140005155880_o