Ads
ព្រះនាង ​Disney ថ្មី ​អាចជាព្រះនាងខ្មែរ? ​តែថៃអះអាងថាភាគរយខ្ពស់ណាស់ដែល ​Raya ជាព្រះនាងរបស់ថៃទៅវិញ

ព្រះនាង ​Disney ថ្មី ​អាចជាព្រះនាងខ្មែរ? ​តែថៃអះអាងថាភាគរយខ្ពស់ណាស់ដែល ​Raya ជាព្រះនាងរបស់ថៃទៅវិញ

ហាក់មានភាពរំជើបរំជួលខ្លាំង ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ​ដោយសង្ស័យថា  Poster ថ្មីនៃភាពយន្តគំនូរជីវចល មានចំណងជើងថា RAYA and THE LAST DRAGON  «ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ » ដែលក្រុមហ៊ុនយក្ស Walt Disney បានបញ្ចេញ​ ​អាចជាតួអង្គដែលមានប្រវត្តិនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍យើង  រួមមានប្រទេសកម្ពុជា  ថៃ  និងឥណ្ឌូនេស៊ីជាដើម។

114285338_10157522652493634_622492389501693273_n

111537166_10157522652488634_4006689536323312682_n

ហើយកាន់តែរំជួលចិត្ត ​ប្រជាជនកម្ពុជាយើងជាច្រើនហាក់ភ្ញាក់ផ្អើល និងរំភើបខ្លាំងថា  ព្រះនាង  RAYA នៅក្នុងភាពយន្តថ្មីនេះអាចជាព្រះនាងខ្មែរ ​ដោយសម្អាងលើរូបផូស្ទើរនេះមានរូបប្រាសាទបាក់បែកនៅខាងក្រោយដូចជាប្រាសាទបុរាណរបស់កម្ពុជាយើងដែរ  ហើយហេតុផលនេះហើយ គ្រប់គ្នារំពឹងទុកថាកម្ពុជានឹងត្រូវបានក្លាយជាចំណែកធំមួយនៅក្នុងខ្សែភាពយន្តលំដាប់ពិភពលោកមួយនេះ។

111

តែយ៉ាងណាមិញ ​បើងាកមកខាងភាគីថៃវិញ ក៏ហាក់រំភើបខ្លាំង និងអះអាងថាភាគរយខ្ពស់ណាស់ដែល រឿង RAYA AND THE LAST DRAGON នេះគឺជាខ្សែភាពយន្តនិយាយពីប្រទេសថៃ ​ដោយសម្អាងរចនាបថរូបរាងនាគរបស់ថៃ  សំលៀកបំពាក់ក៏ជាប្រពៃណីថៃ ​ជាពិសេសនាង Fawn Veerasunthorn​ ដែលជាជនជាតិថៃ គឺជាប្រធានផ្នែកនិពន្ធរឿងឱ្យ Walt Disney Animation Studios តែម្តង។

S 5869 Copy

109545252_774578739965739_3961477561169644220_o

115910599_159712578959520_2683250833790119934_n


110189175_774579266632353_5475948389217327902_o

114485514_774578836632396_72774147732118462_o

109929348_774579783298968_2257658293190978144_o

ទោះជាយ៉ាងណានេះ ក៏ទាំងអស់នេះ ​គ្រាន់តែជាការសន្និដ្ឋានរបស់ភាគីខ្មែរ និងថៃតែប៉ុណ្ណោះ ​ដោយការពិតទៅក្រុមហ៊ុន Walt Disney គឺបានចុះសិក្សា ស្រាវជ្រាវ និងទស្សនកិច្ចប្រទេសអាស៊ីមួយចំនួនជាច្រើនឆ្នាំមកហើយ រួមទាំងប្រាសាទអង្គរវត្តកម្ពុជា ប្រទេសថៃ ឥណ្ឌូនេស៊ី ​រួមទាំងប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រវត្តិពង្សសាវតាជាមួយសត្វនាគ ដោយយើងអាចស្មានថា ​ព្រះនាង ​Raya  ក្នុងភាពយន្តនេះអាចជាព្រះនាងក្នុងប្រទេសអាស៊ីណាមួយ ​ឬយ៉ាងហោចក៏មានការបូកផ្សំប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់បញ្ចូលគ្នាក៏ថាបាន នេះបើយោងតាម ​Poster  របស់ ​Disney  បានសរសេររៀបរាប់ខ្លីៗថា Disney's First Look at First Southeast Asiann Princess។ ដូច្នេះយើងមានតែរង់ចាំសាច់រឿងពិតថាយ៉ាងណានៅថ្ងៃចាក់បញ្ចាំងបណ្ណោះ។

S 495

S 459

គួរឱ្យដឹងផងដែរថា RAYA and THE LAST DRAGON ឬជាភាសាខ្មែរថា  «ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ » គឺជាភាពយន្តគំនូជីវចល នេះ និយាយពីព្រះនាង ​Raya ដែលជាអ្នកចម្បាំងស្រីវ័យក្មេងមានភាពក្លាហាន នៅក្នុងអាណាចក្រ Lumandra ដោយធ្វើដំណើរផ្សងព្រេង ក្នុងការទៅស្វែងរកពង្សសត្វនាគចុងក្រោយ។ ដោយខ្សែភាពយន្តបែប ​Fantasy  ផ្សងព្រេងនេះដែរ ​គ្រោងនឹងបញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ  ២០២០ ​នេះ ​តែសោយសារតែវិបត្តិ ​Covid-19  ភាពយន្តនេះនឹកលើកទៅបញ្ចាំងនៅថ្ងៃ១២ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះវិញ៕

អត្ថបទ៖ ក្នុងស្រុក