Ads
តើអ្វីខ្លះដែលអ្នកចង់ហាត់ប្រាណដំបូងគួរធ្វើ ដើម្បីឱ្យខ្លួនទទួលបានជោគជ័យពេល ហាត់ប្រាណ?

តើអ្វីខ្លះដែលអ្នកចង់ហាត់ប្រាណដំបូងគួរធ្វើ ដើម្បីឱ្យខ្លួនទទួលបានជោគជ័យពេល ហាត់ប្រាណ?

បច្ចុប្បន្នយុវវ័យនិយមចូលចិត្តនាំគ្នាទៅហាត់ប្រាណដើម្បីសុខភាព និងមានដងខ្លួនទាក់ទាញ ក្នុងនោះផងដែរ ក៏មានមនុស្សតិចតួចណាស់ដែលអាចតាំងចិត្តហាត់ប្រាណ រហូតចេញជាលទ្ធផលផ្លែផ្កាតាមបំណងប្រាថ្នារបស់ខ្លួន។ ដូច្នេះខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអ្នកហាត់ប្រាណគួរធ្វើនៅពេលចង់ហាត់ប្រាណដំបូង ៖

១. ពេលវេលា

Time Change 02 Ap Jc 180307_16x9_992

មុនពេលដែលអ្នកចង់ទៅហាត់ប្រាណ អ្នកគួរតែធ្វើការសិក្សាស្វែងយល់ពីពេលវេលារបស់ខ្លួនឯងជាមុនសិនថា តើអ្នកអាចមានពេលវេលាគ្រប់គ្រាន់ដែរឬទេក្នុងការហាត់ប្រាណ? ហើយជា ពិសេសទៅទៀត ក្រោយពេលហាត់ប្រាណក្នុងគ្រាដំបូង វានឹងមានភាពឈឺចាប់ទៅលើផ្នែកផ្សេងៗនៃរាងកាយរបស់អ្នក។

២. លុយ

170710 Money Jar Mn 1355_b73bfd0f28cbfa8b23de3111d07d37da.fit 760w

សព្វថ្ងៃនេះមិនថាកន្លែងហាត់ប្រាណមួយណានោះទេ សុទ្ធសឹងតែត្រូវបង់ប្រាក់ជារៀងរាល់ខែ។ ដូច្នេះអ្នកត្រូវត្រៀមលុយទុកសម្រាប់បង់ថ្លៃ ក៏ដូចជាទុកទិញសម្លៀកបំពាក់ និងវីតាមីនក្នុងការផ្តល់ថាមពលក្រោយពេលហាត់ប្រាណហើយ។


៣. សម្លៀកបំពាក់

1 22 08 2016  16 09 10

ក្នុងការហាត់ប្រាណ អ្នកត្រូវមានសម្លៀកបំពាក់ហាត់ប្រាណយ៉ាងតិចណាស់ក៏គួរតែមាន៣ឈុតដែរ ដើម្បីធ្វើការផ្លាស់ប្តូរជារៀងរាល់ពេលទៅហាត់ប្រាណ។ ហើយបច្ចុប្បន្នកន្លែងដែលពេញនិយមលក់សម្លៀកបំពាក់ហាត់ប្រាណ និងមានតម្លៃសមរម្យនោះគឺផ្សារទួលទំពូង និងផ្សារទំនើបPencil។ ដោយតម្លៃក្នុងមួយឈុតចន្លោះពី ១០$ ទៅ ២៥$ តែប៉ុណ្ណោះ។

៤. ត្រៀមផ្លូវចិត្ត

4 22 08 2016  16 09 40

ជាទូទៅរាល់បណ្តាអ្នកហាត់ប្រាណដំបូងទាំងអស់ តែងតែមានក្តីស្រម៉ៃចង់បានរូបរាងដងខ្លួនស្រឡូន និងស្រកគីឡូឆាប់ៗ ប៉ុន្តែបន្ទាប់ពីបានព្យាយាមតមអាហារ និងហាត់ប្រាណមួយរយៈពេលខ្លី។ អ្នកហាត់ប្រាណក៏អាចមានអារម្មណ៍ឆាប់បាក់ទឹកចិត្ត និងអស់សង្ឃឹមលែងចង់ហាត់ប្រាណបន្តទៅទៀតផងដែរ៕

អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា / ក្នុងស្រុករក្សាសិទ្ធិ