Ads
សុបិន្តដែលបញ្ជាក់ថាអ្នកអាចនិងមានស្នេហា!!!

សុបិន្តដែលបញ្ជាក់ថាអ្នកអាចនិងមានស្នេហា!!!

មិនថាជាមនុស្សប្រុស រឺស្រីនោះទេ សុបិន្តអាចប្រាប់បាន​ពីជំរៅចិត្តរបស់អ្នកបាន សំរាប់អ្នកខ្លះគិតថាការ ដែលគេងលក់ដោយមិនមានយល់សប្តិគឺជារឿងល្អ តែការពិតទៅ ការដែលយល់សប្តិវាអាចមានផលប៉ះពាល់សំរាប់អ្នកដូចគ្នា វាគឺជា REM (Rapid eye moment)

តែអ្វីដែលយើងពុងនិយាយគឺ សុបិន្តដែលវាអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់អ្នក រឿងដែលយើងដឹងក្នុងចិត្ត​ តែនិយាយមិនបានច្បាស់លាស់ ទាំង៤រូបភាព ប្រសិនបើមានរូបភាពទាំង៤ នេះនៅក្នុងសុបិន្ត យើងត្រូវយកមកពិចារណានៅពេលភ្ញាក់ពីគេង 

យល់សប្តិឃើញឆ្កែ: ក្រោមការពិសោធន៍របស់ Lauri Quinn Leowenberg អ្នកជំនាញខាងពិសោធន៍សុបិន្ត ប្រាប់ទៅថាការដែលមានសុបិន្តឃើញឆ្កែមកចូលក្នុងសុបិន្ត​ ប្រាប់បានច្រើនយ៉ាង មិនថាឆ្កែនិងជាសត្វចិញ្ចឹមសព្វថ្ងៃ សត្វដែលធ្លាប់ចិញ្ចិមពីមុនមក រឺក៏ឆ្កែដែលមិនធ្លាប់បានឃើញសោះ​​ សត្វឆ្កែគឺតំណាងនូវភាពស្មោះត្រង់ ការនៅក្បែរខ្លួន មិត្តភាព នៅពេលឃើញឆ្កែនៅក្នុងសុបិន្តយ៉ាងមេច មានន័យថា​ទំនាក់ទំនងស្នេហារបស់អ្នកក៏តែងរមែងយ៉ាងនោះដែរ ប្រសិនបើឆ្កែឈឺ អ្នកត្រូវប្រាដកជាដឹងក្នុងចិត្តអោយច្បាស់ថា តើអ្នកគួរមើលថែរ ឬក៏ត្រូវធ្វើអ្វីមួយសំរាប់ទំនាក់ទំនងមួយនេះ ឆ្កែដែរកំពុងតែកាចខ្លាំង ដែលក្រហឹងនិងធ្វើបានអ្នក អ្នកដែលយលសប្តិបែបនេះ ត្រូវតែដឹងថាទំនាក់ទំនងរបស់អ្នកក៏កំពុងតែនិងធ្វើបាបអ្នកអោយឈឺចាប់ ហើយយើងកំពុងតែទាក់ទងជាមួយមនុស្សដែលធ្វើអោយអ្នកមិនមែនជាខ្លួនឯង មិនអាចនិយាយពីអីដែលខ្លួនឯងគិត ឬធ្វើអ្វីដែលខ្លួនចង់ធ្វើ ព្រោះខ្លាចថាគេមិនពេញចិត្តនូវអ្វីដែលអ្នកធ្វើ ហើយមួយវិញទៀតគឺ ឆ្កែដែលចូលចិត្តលេងជាមួយអ្នក នោះប្រាកដណាស់ថាទំនាក់ទំនងស្នេហារបស់អ្នក គឺហេមភីតែម្ដង មិនថាទំនាក់ទំនងនោះជាទំនាក់ទំនងស្នេហា ឬមិត្តជិតស្និត ឬសមាជិកនៅក្នុងគ្រសារ កូនឆ្កែតូចអាចនិង​ លេចខ្លួនចូលក្នុងសុបិន្តរបស់អ្នកដោយមិនបានដឹងខ្លួន។

Photo 1531229671778 747a7850060b

យល់សបិ្តឃើញទូក មិនថាតូច ឬធំ ទូកនៃក្ដីស្រលាញ់ វាអាចជាតំណាងនៃទំនាក់ទំនងស្នេហា ទូកដែលកំពុងតែលិចទឹក មានន័យថាទំនាក់ទំនងរបស់អ្នកក៏កំពុងតែមានទាស់ទាស់ទែង ជាមួយអ្នកណាម្នាក់ ដោយប្រើតែអារម្មណ៍ មើលឃើញតែកំហុសរៀងៗខ្លួន ជាចុងក្រោយអ្នកនិងមិនអាចអូសទូកមួយនេះឡើងគោកមិនបាននោះទេ។ ទូកដែលវង្វេងផ្លូវ ទំនាក់ទំនងដែល មិនច្បាស់លាស់ មិនអាចទៅមុខតទៀតបាន តែបើទូកអ្នកវិលជុំហើយ ត្រៀមខ្លួនទៅថាពិតជាមានរឿងឈ្លោះគ្នា ធ្ងន់ធ្ងរ ឬមានបញ្ហាបែបធ្លាយទូក រងចាំតែពេលដែលទូកលិចទឹកតែប៉ុណ្ណោះ មុនគេងយប់នេះ​ប្រសិនបើ យលសប្តិឃើញទូកត្រូវតែចាំអោយច្បាស់ថា សភាពទូក ល្អឬអាក្រក់ ទិសដៅកំពុងទៅណាអោយប្រាដក ព្រោះវាអាចប្រាប់ពីទំនាក់ទំនងរបស់អ្នកបានយ៉ាងច្បាស់។

Photo 1474484103140 C573c0aad086

កូនឆ្មាតូច វាមានទំនាក់ទនជាមួយរឿងផ្លូវភេទ ថាតើអ្នកទាំងពីរមានការងប់ងល់និងរឿង ផ្លូវភេទប៉ុណ្ណា ឆ្មាតូចចិត្ត មានន័យថា ជីវិតសិចរបស់អ្នកគឺបាយបាយហើយ តែបើឆ្មាដែលកំពុងតែកាចសាហាវ សាកសង្កេតមើល ទៅថា ជីវិតសិចរបស់អ្នក ឬដៃគូររបស់អ្នកកំពុងតែ ធ្វើអោយពិបាករឺក៏អត់ ប្រាដកថាអ្នកណាម្នាក់កំពុងតែមានបញ្ហា តែប្រសិនបើអ្នកសាកនិយាយគ្នា ពីបញ្ហានេះអាចនិងធ្វើអោយ សប្បាយចិត្តរៀងៗខ្លួន។

Photo 1557743952 B088259408a2


នៅក្នុងឡាន ប្រសិនបើអ្នកនៅលើឡានតែ២នាក់ ជាដំបូងរឿងដែលយើងត្រូវសង្កេតគឺ អ្នកណាជាអ្នកកាន់ចង្កូត ប្រាប់បានថាអ្នកនោះជាអ្នកនាំទំនាក់ទំនងស្នេហាមួយនេះ តែមិនបានប្រាប់ថាល្អឬអត់ទេណា វាមិនមែនជារឿងចំឡែកទេ ត្រូវទទួលស្គាល់ថា ស្នេហាដែលមានអ្នកនាំមុខ វាអាចនិងល្អជាង ហើយសំរាប់ការបើកបររបស់មនុស្សយើងម្នាក់ៗ អាចបង្ហាញថាស្នេហាមួយនេះមានសុវត្តិភាពរឺអត់ ឡានដែលបញ្ជាមិនបាន រឺដាច់ហ្រ្វាំង ស្នេហាក៏ត្រូវបញ្ឈប់សិន ត្រូវជួសជុល ឬក៏ដើរចេញ​ វាអាចជារឿងដែលអ្នកមើលរំលង តែបើឡានរបស់អ្នកបុកគ្នាហើយ និងគឺបញ្ចាក់អោយឃើញថា អ្នកត្រូវគិតសារថ្មីទៅលើស្នេហាមួយនេះឡើងវីញហើយ។ បើកឡានវង្វេងផ្លូវ ឬបាត់ឡានតែម្ដង ស្នេហាដែលមានឈានទៅមុខ មិនអាចទៅដល់គោលដៅណាមួយ ព្រោះអ្នកទាំថពីរមិន យកចិត្តទុកដាក់ជួសជុលស្នេហាមួយនេះ អ្នកគួរតែមកនិយាយគ្នាអោយច្បាស់ ថាតើគួរតែរក្សាស្នេហាមួយនេះតទៅទៀត ឬដើរទៅតាមផ្លូវរាងខ្លួនល្អជាង 

Photo 1495197359483 D092478c170a

ការយល់សប្តិគឺជាសញ្ញាដាស់តឿន អោយយល់ក្រឡែកមកយកចិត្តទុកដាក់លើស្នេហា ដោះស្រាយបញ្ហា ដែលបានកើតហើយ តែអ្នកបានមើលរំលងវាទៅ មិនបានយកចិត្តទុកដាក់ ឬមិនដឹងថានិងដោះស្រាយវាដោយរបៀបណា ប្រសិនបើអ្នកយលសប្តិបែបនេះហើយ តែស្នេហារបស់អ្នកនៅតែផ្អែមល្ហែម វាក៏ល្អ កុំទៅគិតច្រើន ព្រោះបើក្នុងជីវិតពិតរបស់អ្នកវាមានសេចក្ដីសុខហើយ កុំទៅយករឿងដែលយលសប្តិពីយប់មិនល្អ មករករឿងអោយសោះ​ មើលថែស្នេហារបស់អ្នកនៅពេលបច្ចុប្បន្នអោយល្អទៅជាការស្រច​។

 

credit: Hollong

Translated by Sokea