Ads
ឡូយហួស! កញ្ញាRoseចេញបទថ្មី ច្រៀងហែកកេរ្តិ៍រឿងអាស្រូវខ្លួនឯងក្នុងបទចម្រៀងធ្វើដូចធម្មតា(មានវីឌីអូ)

ឡូយហួស! កញ្ញាRoseចេញបទថ្មី ច្រៀងហែកកេរ្តិ៍រឿងអាស្រូវខ្លួនឯងក្នុងបទចម្រៀងធ្វើដូចធម្មតា(មានវីឌីអូ)

មនុស្សជាច្រើនមិនថាជាអ្នកណា តារាឬមនុស្សសាមញ្ញអ្វីនោះទេ នៅពេលដែលគេមានរឿងអាស្រូវឬមានរឿងអ្វីមិនល្អដែលកើតឡើងចំពោះខ្លួនឯង គឺពួកគាត់ព្យាយាមបិទបាំងនិងលុបបំបាត់នូវរឿងនោះចោល មិនថាប្រើវិធីណាក៏ដោយ។ ប្លែកអ្វីតែកញ្ញាRose មិនបិទបាំងហើយ ថែមទាំងកាន់តែព្យាយាមបង្ហាញទស្សនិកជន និង មហាជនថាខ្លួនជាមនុស្សម្នាក់ដែលមានរឿងអាស្រូវមិនល្អកន្លងមក។

119675285_762492344606698_5175192426103332174_o

ការធ្វើបែបនេះវាមិនមានអ្វីខុសទាស់នោះទេ ព្រោះតែកញ្ញាRose គាត់ល្បីដោយសារតែរឿងអាស្រូវ បើគ្មានរឿងអាស្រូវក៏គ្មានអ្នកស្គាល់Roseដែរ។ ប៉ុន្តែRoseគាត់កំពុងតែភ្លេចឲ្យតម្លៃខ្លួនឯងជាមនុស្សស្រីហើយ ព្រោះគ្មានមនុស្សស្រីណាចង់ឲ្យខ្លួនឯងល្បីដោយសារតែរឿងអាស្រូវនោះទេ។ សូម្បីតែមនុស្សប្រុសក៏មិនចង់ឲ្យនរណាម្នាក់ដឹងថាខ្លួនមានរឿងអាស្រូវដែរ គឺមានតែកញ្ញា Rose ម្នាក់ប៉ុណ្ណោះដែលព្យាយាមបង្ហាញថា ខ្លួនមានរឿងអាស្រូវ។

103487027_691088635080403_8457416820822668193_o

ហើយនៅពេលថ្មីៗនេះ កញ្ញា Rose បានចេញនូវបទចម្រៀងទីពីររបស់ខ្លួនដែលមានចំណងជើងថា"ក្រដាសដប់ក្រដាសម្ភៃ" ដែលមានរៀបរាប់រឿងអាស្រូវរបស់ខ្លួននៅក្នុងនោះផងដែរ។


119765650_243781460361656_2906670096362999734_n

ថ្វីត្បិតតែកញ្ញាRoseច្រៀងមិនពិរោះក៏ពិតមែន, ប៉ុន្តែគាត់ស្រលាញ់ការច្រៀង ទើបធ្វើឲ្យអ្នកMix&Masterបទចម្រៀងរបស់គាត់ ព្យាយាមកែសម្លេងរបស់គាត់ឲ្យស្តាប់មកពិរោះ ដល់ថ្នាក់លែងចង់ដូចសម្លេងRoseទៅហើយ។

ចង់ដឹងថាអ្នកMix&Masterធ្វើបានល្អដល់កម្រិតណា សូមទស្សនាវីឌីអូខាងក្រោម៖