អ្នកនាង​ ម៉េង​ កែវពេជ្ជតា សម្រាកមិនលក់ព្រោះហួសចិត្តនឹងព័ត៌មានកាលៃ ធ្វើឱ្យប៉ះពាល់កិត្តិយស​លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត

កាលពីមួយរយៈមុនអ្នកនាង​ ម៉េង​ កែវពេជ្ជតា តារាចម្រៀង បានមានរឿងចម្រាងចម្រុះ និងមានបញ្ហាយល់ច្រលំខ្លះៗ ដែលជាក់ទាក់ទងនឹងលោកជំទាវ ហ៊ុន ស៊ីណាត រហូតមានការប្តឹងប្តល់គ្នាឡើងតុលាការផងដែរ ដោយអ្នកនាង បានទទួលបណ្តឹង​ និងការចោទប្រកាន់ពីបុគ្គល៣រូប ដែលមានលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត មួយរូបផងដែរ។

131401584_2523276691304039_9033139126939539935_o

ក្រោយពីការធ្វើលិខិតសុំទោស និងបានទៅជួបលោកជំទាវ ហ៊ុន ស៊ីណាត ដល់ភូមិគ្រឹះ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការ Lives វីដេអូរៀបរាប់ពីបុគ្គលផ្សេងដែលបានដកពាក្យបណ្តឹងពីអ្នកនាង តែបែរជាត្រូវបានបានសារព័ត៌មានមួយចំនួនបានដកស្រង់សម្តីអ្នកនាងចុះលើព័ត៌មានរហូតធ្វើឱ្យលោកជំទាវ ហ៊ុន ស៊ីណាត មានការមិនពេញចិត្តជាខ្លាំង ដែលបណ្តាលមគពីការយល់ច្រលំ នេះបើយោងតាមការរៀបរាប់របស់អ្នកនាង​ ម៉េង កែវពេជ្ជតា ធ្វើការបកស្រាយ។

"" " "

135029960_722791858377306_1807736804621486018_n

134159091_722791811710644_8797488360475232312_n

134723351_723093388347153_2897563019856132674_n

ដោយយោងទៅតាមគណនីហ្វេសប៊ុកជាផ្លូវការរបស់អ្នកនាង​ ម៉េង​ កែវពេជ្ជតា បានរៀបរាប់ថា៖ «សូមជម្រាបសួរ​ បងប្អូន​ និងមិត្ត​ 💝

យប់មិញខ្ញុំសម្រាកមិនលក់ទេ​ ព្រោះតែការហួសចិត្តនឹងព័ត៌មានកាលៃពាក្យសម្តីខ្ញុំ​ ។


5555

អ្វីដែលខ្ញុំនិយាយពីថ្ងៃទី៣.១.២០២១​ មិនបានសំដៅលេីលោកជំទាវមីងសោះ​ ខ្ញុំមានទាំងវីដេអូច្បាស់ៗ​ គ្រប់គ្នាដែលទស្សនាការឡាយក៏អាចធ្វេីជាសាក្សីបា​ន​ ។ ខ្ញុំនិយាយតែពីអ្នកផ្សេង​ ខ្ញុំក៏មិនបានមានចរិតអំនួតអ្វីដែរ​ តែពាក្យខ្លះគឺខ្ញុំចង់ផ្ញេីទៅមនុស្សប្រុសម្នាក់ដែលខ្ញុំប្តឹងព្រោះតែចូលមកជេរខ្ញុំក្នុងការឡាយរបស់ខ្ញុំ​ គឺដេីម្បីចង់ប្រាប់ថាកុំអោយម្នាក់នោះប៉ះពាល់ខ្ញុំទៀត​ប៉ុណ្ណោះ ។ ប៉ុន្តែព័ត៌មានចុះផ្សាយនិយាយផ្សេងទៅវិញគួរអោយហួសចិត្ត​ ។​ យប់មិញដេីម្បីកុំអោយមានការ​យល់​ច្រលំ​ នាងខ្ញុំក៏បានចេញមកឡាយបកស្រាយ​ ថែមទាំងធ្វេីការសូមទោសលោកជំទាវមីង​ជាច្រេីន ក្រោយពីខ្ញុំទទួលបានដំណឹងភ្លាម ។

ខ្ញុំសូមបញ្ជាក់ជូនម្តងហេីយ​ម្តងទៀតថា​ ខ្ញុំគ្មានគំនិតអាក្រក់ណាមួយ​ចង់អោយលោកជំទាវមីងអាប់ឱនកិត្តិយសទេ​ ។ ខ្ញុំបានទទួលការអភ័យពីលោកជំទាវកាលណោះ គឺជាគុណបុណ្យណាស់ទៅហេីយ​ ដូច្នេះគ្មានប្រយោជន៍អីដែលខ្ញុំត្រូវមកធ្វេីអាក្រក់​លេីលោកជំទាវ​នោះទេ​ ខ្ញុំក៏ស្រលាញ់គោរពលោកជំទាវរហូតមកដែរ​ ខ្ញុំគ្មានថ្ងៃធ្វេីបាបចិត្តលោកជំទាវទេ មានតែការពារ​ គ្រាន់តែគិតបន្តិចក៏យល់​ ។

ចំនុចមួយដែលយេីងគួរឆ្ងល់គឺ​ ខ្ញុំនិយាយឈ្មោះអ្នកផ្សេង​ តែពេលពត៌មានយកមកផុសបែរជាដាក់រូបលោកជំទាវដែលខ្ញុំមិនបាននិយាយដល់ទៅវិញ​ ។ សូមបងប្អូនជួយពិចារណាខ្ញុំផង​ 😕

Screen Shot 2021 01 05 At 9.12.14 PM

ជាថ្មីម្តងទៀត​ ក្មួយសូមធ្វេីការសូមទោសចំពោះលោកជំទាវមីង​ពីចំងាយ​ 🙏 ក្មួយក៏សោកស្តាយដែរ​ ដែលមិនគួរមានព័ត៌មានអុជអាលធ្វេីអោយលោកអាក់អន់ភ័ន្តច្រលំ​ដូច្នេះទេ អោយក្មួយ​សូមទោសផង​ 🙏 សូមលោកជំទាវមីងផ្តល់ក្តីអនុគ្រោះដល់ក្មួយដែលកំពុងមានការយាយី​ពីមនុស្សខូច​ជុំទិសនេះផង​ 🙏 ក្មួយសង្ឃឹមលេីទឹកចិត្តមនុស្សធម៌ដែលលោកជំទាវធ្លាប់មានកន្លងមកលេីកលែងអោយក្មួយដោយអនុគ្រោះ​ ក្មួយសូមអរគុណដោយក្តីគោរព​ 🙏🙏🙏 សូមអរគុណការបារម្ភ​ពីបងប្អូនគ្រប់គ្នា​ 🙏​»។

យើងខ្ញុំក៏សង្ឃឹមថា​បញ្ហារវាង សិល្បការិនីខ្មែរ និងថ្នាក់ដឹកនាំ ដែលបណ្តាលមកពីការយល់ច្រលំមួយនេះនឹងបានដោះស្រាយក្នុងពេលឆាប់ៗនេះ៕