អត្ថប្រយោជន៏ធ្វេរដង! រុក្ខជាតិដែល អ្នកគួរតែមាននៅក្នុងផ្ទះដើម្បីផ្តល់នូវសោភ័ណ្ឌភាព​​ និងជួយដល់សុខភាពរបស់អ្នក!

តាមការសិក្សារបស់អង្គការ NASA Clean Air បានឱ្យដឹងថា សមាសធាតុនៅក្នុងផ្ទះរបស់យើងពោរពេញទៅដោយសារធាតុពុល ដូចជា កាបូនម៉ូណូអុកស៊ីដ ឬអាម៉ូញាក់ជាដើម...។ ជាការប្រសើរដែលយើងមានអ្នកជំនួយដ៏ពិសេសមួយចំនួន នោះគឺរុក្ខជាតិក្នុងផ្ទះ ដែរពួកវាអាចស្រូបយកសារធាតុពុល និងសារធាតុគីមីរហូតដល់ទៅ ៩០% ។

នៅថ្ងៃនេះគេហទំព័រ knongsroktv នឹងលើកយក រុក្ខជាតិមួយចំនួន ដែរពួកវាមិនត្រឹមតែ ជាគ្រឿងតុបតែងពណ៌បៃតង ក្នុងផ្ទះប៉ុណ្ណោះទេ វាថែមទាំងជួយដល់សុខភាពយើងទៀតផត។ ទាំងនេះគឺជារុក្ខជាតិទាំង ១៥ ដែលមានអត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាពរបស់យើង។ ជឿជាក់ថាអ្នកនឹងចង់ទិញពួកវាទាំងអស់នេះបន្ទាប់ពីអានអត្ថបទនេះ។

១. ផ្កាម្លិះ

"

1

ផ្កាម្លិះជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់យើង។​ ជួយបំបាត់ការតានតឹង ព្យាបាលការផ្លាស់ប្តូរអារម្មណ៍ ធ្វើអោយប្រសើរឡើងនូវគុណភាពដំណេក បង្កើនភាពស៊ាំ ព្រមទាំងទាំងអាចបង្កើនចំណង់ផ្លូវភេទទៀតផង។

២. រុក្ខជាតិដើមពីងពាង

2

រុក្ខជាតិដើមពីងពាង គឺជាអ្នកប្រយុទ្ធដ៏អស្ចារ្យ វាអាចប្រឆាំងនឹងសារធាតុ កាបូនម៉ូណូអុកស៊ីដ និងសារធខ្យល់ពុលដទៃទៀត។ ប្រសិនបើអ្នកជាមនុស្សដែលមិនមានពេលវេលាច្រើនទេរុក្ខជាតិដើមពីងពាង គឺល្អឥតខ្ចោះសម្រាប់អ្នក ព្រោះវាមិនត្រូវការការថែទាំច្រើននោះទេ។

៣. ដើមផ្កាលីលី

3

ផ្កាលីលីពិតជាល្អសម្រាប់ការតុបតែងផ្ទះពីព្រោះនៅរដូវក្តៅពួកវាមានផ្កាពណ៌សស្រស់ស្អាត ប៉ុន្តែមិនមែនអ្វីៗទាំងអស់ ពួកវាអាចធ្វើបាននោះទេ។ ដើមផ្កានេះ គឺជាវិធីសាស្រ្តកំចាត់ការបំពុលបរិយាកាស ដោយវាស្រូបយកអាម៉ូញាក់ និងសារធាតុពុលផ្សេងពីម៉ាស៊ីនត្រជាក់។ វាក៏ផលិតលំអង និងក្លិនផ្កាផងដែរ (ប្រយ័ត្នចំពោះអ្នកដែលមានអាឡែរហ្សីកុំប៉ះពាល់លំអងរបស់វា)។

៤. ដើមប្រទាលពស់

4

រុក្ខជាតិដើមពស់ គឺល្អបំផុតម្រាប់បន្ទប់គេង ព្រោះវាត្រូវបានគេស្គាល់ថាជាអ្នកកែលម្អគុណភាពខ្យល់ក្នុងផ្ទះ។ រុក្ខជាតិដើមពស់ដកយកជាតិពុលគ្រប់ប្រភេទ រួមមានទ្រីគ្លីលីតទីលី, អ៊ីដិនឌិតថូឡូនបេនហ្សេន ព្រមទាំងសារធាតុពុលជាច្រើនទៀត។ ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណើរការបន្សុតខ្យល់ ផ្ទះនីមួយៗគួរមានដើមផ្កានេះ។ រុក្ខជាតិដើមពស់នេះត្រូវបានគេចាត់ទុកថាជារុក្ខជាតិមួយដែលងាយស្រួលបំផុតក្នុងការថែរក្សា។

៥. ដើមរ៉ូស្មែរី

5

ដើមរ៉ូស្មែរីភាគច្រើនត្រូវបានគេស្គាល់ថាជាឱសថដែលជួយបង្កើនការផ្តោតអារម្មណ៍ និងការចងចាំ។ វាត្រូវបានប្រើដើម្បីបន្ធូរការឈឺចាប់សាច់ដុំ និងបង្កើនប្រព័ន្ធភាពស៊ាំ ព្រមទាំងប្រព័ន្ធរបត់ឈាមទៀតផង។ អ្នកក៏អាចប្រើស្លឹកស្រស់របស់វាក្នុងអាហារបានផងដែរ។

៦. ដើមវល្លិអាយវី

6

ដើមវល្លិអាយវីជួយសម្អាតផ្សិតដែលមានក្នុងខ្យល់ដែលអាចបង្កឱ្យមានជំងឺអាឡែរហ្សីដល់ទៅ ៩០%  និងជួយអ្នកដែលមានជំងឺហឺត អោយដកដង្ហើមបានស្រួលនៅពេលយប់ និងគេងលក់ស្រួល។ ត្រូវដឹងថាវល្លិអាវីនេះមានជាតិពុលប្រសិនបើត្រូវបានបរិភោគដោយសត្វចិញ្ចឹម ឬកូនតូចៗ។

៧. ផ្កាឡាវេនឌ័រ

7

ផ្កាឡាវេនឌឺគឺជារុក្ខជាតិជំនួយដ៏ល្អ ដើម្បីបំបាត់ភាពតានតឹង និងការគេងមិនលក់ ព្រមទាំងផ្តល់ភាពធូរស្បើយដល់ការថប់អារម្ភណ៍ និងការបាក់ទឹកចិត្ត។

៨. ដើមប្រទាលកន្ទុយក្រពើ

8


ប្រទាលកន្ទុយក្រពើ មានភាពល្បីល្បាញដោយសារឥទ្ធិពលនៃការព្យាបាលរបស់ វាធ្វើឱ្យមានភាពរលោង និងផ្តល់សំណើមដល់ស្បែកដែលរលាកព្រម​ទាំងព្យាបាលការរលាកពីកម្តៅថ្ងៃផងដែរ។

៩. ដើមហ្គោលដិនផូតូស

9

ដើមហ្គោលដិនផូតូស គឺអស្ចារ្យណាស់ក្នុងការស្រូបយកសារធាតុគីមី ដូចជាទ្រីក្លរម៉ូម៉េតេពីលើអាកាស។​ ដើមហ្គោលដិនផូតូស គឺវាមិនងាយនឹងងាប់នោះទេ ដូច្នេះវាគឺជារុក្ខជាតិដ៏អស្ចារ្យម្យ៉ាងសម្រាប់ផ្ទះអ្នក។

១០. ដើមរ៉ាបប័រ

10

ដើមរ៉ាបប័រមានអត្ថប្រយោជន៏បំផុតសម្រាប់ខ្យល់អាកាសក្នុងផ្ទះ។ ស្លឹកឈើធំ ៗ ស្រូបយករបស់អាក្រក់ទាំងអស់ពីលើអាកាស។ នោះហើយជាមូលហេតុដែលអ្នកមិនគួរភ្លេចសំអាតធូលីដីចេញពីស្លឹករបស់វា។

១១. ប្រទាលប្រូមីលែដ

11

ប្រទាលប្រូមីលែដអាចស្រូបយកសារធាតុគីមីពុលដល់ទៅ ៩០% នៃសារធាតុគីមីពុលដូចជា benzene ។ កន្លែងដែលភ្លឺ ឬមានពន្លឺថ្ងៃគឺល្អឥតខ្ចោះសម្រាប់រុក្ខជាតិនេះ។

១២. ដើមផ្កាហ្គែបេរ៉ា

12

ថ្មីៗនេះអង្គការ Nasa បានហៅ ដើមផ្កាហ្គែបេរ៉ាថា ជារុក្ខជាតិល្អបំផុតក្នុងការស្រូបយកជាតិពុលចេញពីខ្យល់ក្នុងផ្ទះ និងផលិតអុកស៊ីសែននៅពេលយប់។ វាអាចជួយអ្នកទាំងឡាយណាដែលទទួលរងនូវការគេងមិនលក់។

១៣. ដើមបូស្តុនហ្វឺន

Leaves Of Fern On A White Background. Macro

ដើមបូស្តុនហ្វឺន ត្រូវបានគេនិយាយថាជាឧបករណ៍បំលែងជាតិសំណើមធម្មជាតិដ៏អស្ចារ្យ។ វាក៏ជួយក្នុងការបន្សុតខ្យល់ និងការប្រយុទ្ធប្រឆាំងនឹងសារធាតុពុលជាច្រើនផងដែរ។ រុក្ខជាតិនេះងាយស្រួលដាំ និងថែរក្សា ព្រោះគ្រាន់តែឱ្យប្រាកដថាវាពិតជាមានសំណើម។

១៤. ដើមផ្កាអាហ្សាលៀ

14

ក្រៅពីជាផ្កាដែលមានពណ៌ស្រស់ឆើតឆាយ ផ្កាអាហ្សាលៀ ធ្វើអោយប្រសើរឡើងនូវខ្យល់ក្នុងផ្ទះដោយស្រូបយកសារធាតុគីមី។ ត្រូវប្រាកដថារក្សា ផ្កាអាហ្សាលៀ គឺត្រូវរក្សទុកវានៅរិយាកាសសើម។

១៥. ដើមភីឡូដែនដ្រូន

15

ដើមភីឡូដែនដ្រូន ត្រូវបានគេស្គាល់ថាជាអ្នកច្រោះសារធាតុគីមីពុលពីលើអាកាស។ រុក្ខជាតិរនេះចូលចិត្តតំបន់ដែលមានពន្លឺតិចហើយមិនត្រូវការការថែទាំច្រើនទេ។ ប៉ុន្តែអាចមានគ្រោះថ្នាក់ប្រសិនបើបរិភោគសម្រាប់កុមារនិងសត្វតូចៗ។

តើអ្នកមានរុក្ខជាតិណាដែលយើងបានរៀបរាប់ខាងលើនៅផ្ទះដែរ ឬទេ? តើអ្នកស្គាល់រុក្ខជាតិដែលមានប្រយោជន៍ផ្សេងទៀតដែលយើងអាចបន្ថែមទៅក្នុងបញ្ជីទេ? យើងរីករាយដែលបានដឹងពីអ្នកនៅក្នុងយោបល់ខាងក្រោម!

ប្រែសម្រួល៖ Sok Hort

ប្រភព៖ Bright Side