មនុស្សល្អ មិនមែនសំដៅលើការមិនចេះជប់លៀង មិនចេះដើរលេង មិនមានស្នាមសាក់ មិនចេះលេងខ្លួននោះទេ

ដូចប្រិយមិត្តបានដឹងរួចមកហើយថា ពិធីការិនី កញ្ញា ជេមមី ម៉េង មិនត្រឹមតែមានសំនួនវោហាស័ព្ទ និងសម្តីបានប៉ុណ្ណោះទេ តែកញ្ញា ក៏មានប្រជាប្រិយខ្លាំងឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការងារពិធីការិរីដែលមានរាងរៅតូចស្រឡូនស្អាត សម្រស់ក្មេងខ្ចី ជាមួយនឹងសមត្ថភាពនៅក្នុងការប្រើប្រាស់ភាសាបរទេស ទាំងអង់គ្លេស និងភាសាថៃបានយ៉ាងស្ទាត់ជំនាញទៀតផង។

ជាមួយនឹងភាពល្បីល្បាញនៅក្នុងរូបសម្រស់ និងចំណេះដឹង កញ្ញា ជេមមី ម៉េង ក៏តែងតែបង្ហោះពាក្យពេចន៍មានន័យជារឿយៗសម្រាប់ជាការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់កញ្ញាផងដែរ។

180593757_2200942576709137_3423835469438908719_n

"" " "

ដោយថ្មីនេះនេះ តាមរយៈគណនីះហ្វេសប៊ុករបស់ កញ្ញា ជេមមី ម៉េង បានរៀបរាប់ឱ្យដឹងពី ពាក្យថាមនុស្សល្អ ថា៖ « ពាក្យថាមនុស្សល្អ , មិនមែនសំដៅទៅលើការដែលមិនចេះជប់លៀង , មិនចេះដើរលេង , មិនមានស្នាមសាក់ , មិនចេះលេងខ្លួន នោះទេ ។

តែពាក្យថាមនុស្សល្អគឺគេសំដៅទៅលើសីលធម៌ , គេសំដៅទៅលើការឲ្យតម្លៃមនុស្សរបស់មនុស្សម្នាក់ , គេសំដៅទៅលើកាយវិការអត្តចរិក , និងការចេះគោរពអ្នកដទៃ ។


អញ្ចឹងបើសិនជាអ្នកមិនចេះផឹកមិនចេះជក់, មិនចេះដើរលេង, មិនចេះលេងខ្លួន , តែអ្នកគ្មានសីលធម៌ក្នុងខ្លួន ,អត្តចរិតឈ្លើយ កោងកាច , ដើរប្រឌិតរឿងបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ , មើលងាយមនុស្សដែលអន់ជាង , គ្មានទឹកចិត្តជួយអ្នកដទៃ , ចូលចិត្តដឹងលឺរឿងគេឯង , កុំហៅខ្លួនឯងថាមនុស្សល្អ ok ? »។

Screen Shot 2021 05 01 At 4.15.33 PM

ក្រោយការបង្ហោះលើគណនីហ្វេសប៊ុករបស់ ជេមមី ម៉េង រួចមក មានអ្នកគាំទ្រជាច្រើនបានធ្វើការខមមិនគាំទ្រ និងមានការស៊ែចែករំលែកជាច្រើនទៅលើមតិយោបល់របស់កញ្ញាទៀតផង ថាពិតជាមានអត្ថន័យពិតប្រាកដមែន៕

178167384_2200942583375803_6740041317922801344_n

179483237_2200942580042470_4727488747653842249_n