គ្មានអ្នកណាក្បាលរឹង ដូចក្បាលកូនពៅ ដូចជាតារានិករទាំង ៤ នេះទេ

តារានិករនីមួយៗមានអត្តចរិតខុសៗប្លែកពីគ្នា ទៅតាមឆ្នាំកំណើត និងតារានិកររបស់ពួកគេ ហើយភាគច្រើនអត្តចរិតពួកគេសឹងតែដូចជាតារានិករផ្ទាល់របស់គេតែម្តង។

នៅក្នុងនោះ​ គេសង្កេតឃើញថា មានតារានិករ ៤ដួង ត្រូវគេស្គាល់ថា ជាតារានិករ ដែលមានអត្តចរិតរឹងរូស មានៈ ខ្លាំងជាងគេបង្អស់ ដែលនៅក្នុងភាពរឹងក្បាលនេះ ពួកគេក៏មានអត្តចរិតល្អបង្កប់ពីខាងក្នុងរៀងៗខ្លួនផងដែរ។

នេះទាំង តារានិករ ដែលរឹងក្បាលទាំង ៤ ៖

"

១. Taurus (២០ មេសា - ២០ ឧសភា)

Taurus មានធម្មជាតិកំណើតរឹងរូសបំផុត តែក៏ជាមនុស្សដែលមានចិត្តអំណត់ ពូកែទ្រាំ និងតស៊ូខ្លាំងបំផុតដូចគ្នា ។ ពួកគេចូលចិត្តធ្វើការសម្រេចចិត្តដោយខ្លួនឯង និងជឿជាក់លើខ្លួនឯងបំផុត តែក៏មិនចូលចិត្តអ្នកណាដែលបង្ខំពួកគេឱ្យធ្វើធ្វើមួយតាមនោះដែរ។

តែយ៉ាងណា ពួកគេជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់បំផុតមុនពេលធ្វើការសម្រេចចិត្ត ដូច្នេះហើយភាគច្រើនពួកគេមិនមានបញ្ហាអ្វីឡើយនៅក្នុងការសម្រេចចិត្ត និងការជឿជាក់លើខ្លួនឯងបែបនេះ។ ម្យ៉ាងវិញទៀត ភាពមានៈ រឹងរូស របស់ពួកគេ ធ្វើឱ្យគេជាមនុស្សដែលមានចិត្តស្មោះចំពោះស្នេហាខ្លាំង មិនងាយងាករេនោះទេ សូម្បីតែការងារឬការសិក្សាក៏ពិតមែននៅពេលដែលពួកគេមានគោលដៅពួកគេនឹងបន្តព្យាយាមឈានដល់គោលដៅរបស់ពួកគេ។ ប៉ុន្តែ Taurus មិនចូលចិត្តការផ្លាស់ប្តូរទេ ហើយក៏រឹងរូសខ្លាំងមិនព្រមទទួលយកការផ្លាស់ប្តូរណាមួយឡើយ។

Taurus_is_a_stubborn_zodiac_sign

២. Leo (២៣ កក្កដា - ២២ សីហា)

តារានិកររូបនេះ ជាមនុស្សស្មោះត្រង់ខ្លាំង ឆោតល្ងង់តិចៗ តែរឹងរូស ចូលចិត្តប្រកាន់ខ្ជាប់ការគិតរបស់គេ និងជឿជាក់លើខ្លួនឯងជានិច្ច។ ចរិតធម្មជាតិចចេសរបស់ពួកគេនេះ ជាចំណុចល្អដែលនាំឱ្យគេអាចស្វែងយល់ពីរឿងថ្មីៗនៅក្នុងជីវិត មានភាពព្យាយាមខ្ពស់ និងនាំឱ្យគេមានការរីកចម្រើន ។ ប៉ុន្តែការប្រកាន់ភ្ជាប់ចរិតរឹងរូសបែបនេះ មិនងាយផ្លាស់ប្តូរ អាចធ្វើឱ្យគេជួបបញ្ហានៅក្នុងជីវិតខ្លះ ។


Leo_is_a_stubborn_zodiac_sign

៣. Scorpio (២៣ តុលា - ២១ វិច្ឆិកា)

តារានិករនេះ ជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះគោលដៅរបស់ពួកគេ។ ពួកគេពេញចិត្ត ស៊ូទ្រាំ និងអាចលះបង់គ្រប់បែពយ៉ាងដើម្បីសម្រេចនូវគោលដៅ និងអ្វីដែលពួកគេចង់បាន។ ភាពរឹងចចេសរបស់គេ ភាគច្រើនគេមិនអាចស៊ូទ្រាំ នឹងចំណងស្នេហា មិត្តភាព ឬអ្វីៗដែលគេមិនពេញចិត្ត ឬមិនត្រូវឱ្យគេឱ្យតម្លៃឡើយ គឺសុខចិត្តដើរចេញប្រសើរជាង។

Scorpio_is_a_stubborn_star_sign

៤. Aries (២១ មីនា - ១៩ មេសា)

តារានិករនេះ មានចិត្តអង់អាចក្លាហានណាស់ តែក៏ជាមនុស្សដែលមានចរិតរឹងចចេសដូចគ្នា។ ហើយធម្មជាតិរបស់តារានិករនេះ មិនពេញចិត្ត មិនសម្របតាម ហើយក៏មិនចូលចិត្តឱ្យនរណាបង្ខំខ្លួនឱ្យធ្វើតាមដែរ គេសុខចិត្តតស៊ូ និងប្រឆាំងដល់ស្លាប់ចំពោះអ្វីដែលពួកគេមិនពេញចិត្តធ្វើ៕

Aries_is_a_stubborn_sun_sign

អត្ថបទ៖ រក្សាសិទ្ធក្នុងស្រុក