តារានិករ ដែលរវល់តែរឿងការសិក្សា ការងារ និងអនាគត ដែលមិនខ្ចីខ្វល់ពីរឿងស្នេហា

ការធ្វើផែនការ ការវិនិយោគ និងគិតគូខ្វាយខ្វល់សម្រាប់ពេលអនាគត គឺជារឿងដែកល្អ ដែលម្នាក់ៗគួរតែធ្វើវា ក៏ប៉ុន្តែមានមនុស្សមួយចំនួន ដែលគិតគូពីអនាគតពេក ស្ទើរតែភ្លេចពីការរស់នៅក្នុងជីវិតបច្ចុប្បន្នរបស់ពួកគេ។

ហើយខាងក្រោមនេះ គឺជាតារានិករទាំង ៥ ដែលតែងតែមមាញឹកក្នុងការធ្វើផែនការសម្រាប់អនាគតស្ទើរតែភ្លេចមនុស្សជុំវិញខ្លួន ៖

Astrology 1567825556

"

១. Capricorn (២២ ធ្នូ - ១៩ មករា)

តារានិករមួយនេះ គឺជាពពួកក្រុមមនុស្សដែលឆ្កួតនឹងការងារបំផុត និងតែងតែរៀបផែនការ គម្រោងការងារសម្រាប់ជីវិត និងអនាគតរហូតមិនខ្លាចនឿយហត់ឡើយ។ ពួកគេអាចធ្វើអ្វីគ្រប់បែបយ៉ាង តស៊ូ និងលះបង់សេរីភាពផ្ទាល់ខ្លួនដើម្បីតែសម្រេចការងារដែលពួកគេចង់ធ្វើ។ ចរិតឆ្កួតនឹងការងាររបស់គេនេះបានធ្វើឱ្យគេមិនត្រឹមតែគ្មានពេលសម្រាប់ខ្លួនឯង ថែមទាំងគ្មានពេលផ្តល់ឱ្យមនុស្សជុំវិញទៀតផង។

ក្រៅពីនេះ គេជាមនុស្សដែលមានស្តង់ដាជីវិត និងការងារខ្ពស់ ចង់បានអ្វីដែលល្អ និងជោគជ័យតែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យគេហាក់តឹងតែង និងមមាញឹកនឹងដើម្បីសម្រេចជោគជ័យតាមផែនការរបស់គេ។

Capricorn_astrology_sign

២. Virgo (២៣ សីហា - ២២ កញ្ញា)

តារានិកររូបនេះ ចង់បានអ្វីដែលឥតខ្ចោះជានិច្ច ដែលជាហេតុពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងឱ្យជីវិតគេមានភាពល្អឥតខ្ចោះ រួមទាំងអនាគតរបស់ពួកគេ។

ដូច្នេះដើម្បីអនាគតដ៏ល្អឥតខ្ចោះ ពួកគេតស៊ូ ប្រឹងប្រែងនឹងការងារខ្លាំង មមាញឹករហូតដល់បាត់បង់មនុស្សជាទី ស្រលាញ់ និងជុំវិញខ្លួនគេ ពិសេសគឺរវល់តែរឿងអនាគតពេក រហូតភ្លេចពីការរស់នៅបច្ចុប្បន្នទៀតផង។

Virgo_astrology_sign


៣. Scorpio (២៣ តុលា - ២១ វិច្ឆិកា)

តារានិកររូបនេះ មានការយកចិត្តទុកដាក់ និងមានភាពម៉ត់ចត់ចំពោះការងារបំផុត ហើយ ពួកគេនឹងប្រឹងប្រែង តស៊ូខ្លាំង មិនងាយបញ្ឈប់ឡើយ រហូតដល់ពួកគេឈានដល់គោលដៅរបស់ពួកគេ។ ដូច្នេះពួកគេនឹងបន្តព្យាយាមធ្វើឱ្យផែនការរបស់ពួកគេកាន់តែប្រសើរឡើងសម្រាប់ពេលអនាគត ពិសេសរាល់ការធ្វើអ្វីមួយ ​គិតអ្វីមួយ និងការវិនិយោគអ្វីមួយ គឺពួកគែតែងតែគិតគូច្បាស់លាស់ណាស់ទៅដល់អនាគតជានិច្ច។

Scorpio_astrology_sign

៤. Aquarius (២០ មករា - ១៨ កុម្ភៈ)

តារានិកររូបនេះ តែងតែមានគម្រោងរៀបចំផែនការ សម្រាប់អនាគតជានិច្ច សម្រាប់ពួកគេការរៀបចំផែនការអនាគត ប្រៀបបីដូចជាដំណើរផ្សងព្រេង ដែលត្រូវការអត់ធ្មត់ច្រើនក្នុងជីវិត។

ដូច្នេះទោះបីជាពួកគេឆ្កួតនឹងការងារក៏ដោយ តែពួកគេនឹងរៀបគម្រោង និងផែនការឈានទៅមុខបែបយឺតៗសន្សឹមៗ មិនតក់ក្រហល់ ដើម្បីឱ្យអនាគតពួកគេកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។

Aquarius_astrology_sign

៥. Cancer(២១ មិថុនា - ២២ កក្កដា)

តារានិករ រូបនេះ ជាមនុស្សដែលពូកែរៀបចំផែនការ និងគម្រោងបានល្អច្បាស់លាស់។ ក្រៅពីខំធ្វើការងារឱ្យបានសម្រេចនោះ  ពួកគេជាមនុស្សពូកែស្វែងរកគំនិង និងផែនការទុកដើម្បីរៀបចំធ្វើវានៅថ្ងៃអនាគតឱ្យកាន់តែល្អប្រសើរផងដែរ៕

Cancer_astrology_sign

អត្ថបទ៖ ក្នុងស្រុក