វគ្គបង្រៀនតាមអនឡាញរីកដូចផ្សិត តើសម្រេចចិត្តយ៉ាងម៉េចដើម្បីកុំឱ្យរៀនហើយស្តាយលុយ

ដោយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩ សម័យបច្ចុប្បន្ន បែបបទនៃការរស់នៅត្រូវបានកែប្រែទាំងស្រុង។ ទាំងសិក្សារៀនសូត្រក៏ដូចគ្នាផងដែរ យើងឃើញថាវគ្គសិក្សាតាមអនឡាញមានកាន់តែច្រើនឡើងៗ សិក្ខាសាលានានាក៏ត្រូវបានប្រព្រឹត្តិឡើងតាមរយៈ កម្មវិធី Zoom Meeting ឬ Google Meeting វិញ។ គួរបញ្ជាក់ផងដែរថាការចុះឈ្មោះរៀនអ្វីជំនាញអ្វីមួយតាមអ៊ីធឺណែតគឺពិតជាងាយស្រួល ហើយរហ័សទាន់ចិត្ត ប៉ុន្តែក៏ងាយខកចិត្តចំពោះគុណភាពនៃការបង្រៀន ក៏ដូចជាការរៀនដូចគ្នាដែរ។ អាស្រ័យហេតុនេះហើយ ដើម្បីជំនួយដល់ការសម្រេចចិត្ត ក៏ដូចជាការតាមដាន វាយតម្លៃវគ្គសិក្សាដែលអ្នកលោកបានសម្រេចចិត្តចុះឈ្មោះរៀន។

១. មុនពេលសម្រេចចិត្តចុះឈ្មោះរៀន

ដំបូងបង្អស់គឺលោកអ្នកត្រូវមើលទៅលើ មាតិកា និងរយៈពេលនៃវគ្គសិក្សាតើចំនួនមេរៀនដែលត្រូវរៀន និងរយៈពេលកំណត់សិក្សាមានភាពសមាមាត្រដែរឬទេ។ ចំពោះវគ្គសិក្សាតាមរយៈអនឡាញភាគច្រើនមិនមានកំណត់ពេលវេលាច្បាស់ ដូចនេះលោកអ្នកត្រូវបញ្ជាក់ជាមួយនឹងស្ថាបត្រនោះឱ្យច្បាស់លាស់អំពីការគាំទ្រ (Support) ក្នុងអំឡុងពេលសិក្សា។ “តើការបង្រៀននោះជាលក្ខណៈវីដេអូដែលថតស្រាប់ ឬជាលក្ខណៈឡាយរៀនជាមួយគ្រូផ្ទាល់?” ចំណុចនេះលោកអ្នកអាចជ្រើសរើសបានតាមចំណូចចិត្ត ព្រោះមនុស្សចំនួនចូលចិត្តរៀនតាមវីដេអូថតស្រាប់ ហើយបើសំណួរគេនឹងសួរទៅលោកគ្រូតាមក្រោយ។ ចំណែកអ្នកខ្លះចូលចិត្តរៀនផ្ទាល់ ឆ្ងល់ភ្លាមសួរភ្លាម។

Online Learning, Boy Using Laptop

"" " "

១.២. ធ្វើការវាយតម្លៃទៅលើស្ថាបត្រផ្តល់៖

ជាការពិតណាស់សូម្បីតែមុនពេលនារីៗសម្រេចចិត្តទិញឡេលាបស្បែកក៏ត្រូវមើលថា អ្នកលក់ស្បែកស្អាតឬក៏អត់ដែរ ហេតុអី្វបានជាមុនពេលសម្រេចចិត្តរៀនអ្វីមួយលោកអ្នកមិនធ្វើការវាយតម្លៃអ្នកបង្រៀន? លោកអ្នកអាចមើលទៅលើប្រវត្តិស្ថាបត្រ និងប្រវត្តិរូបអ្នកបង្រៀនថាតើពួកគេគួរឱ្យទុកចិត្តដែរឬទេ និងអាចផលឱ្យលោកអ្នកអ្វីដែលគេបានសន្យារៀបរាប់នៅក្នុងការផ្សព្វផ្សាយដែរឬទេ។ ឧទាហរណ៍មួយទៀត ប្រសិនបើលោកអ្នកចង់រៀន Design តាមកុំព្យូទ័រដូចជាវគ្គ កាត់រូបភាព Photoshop នានា លោកអ្នកត្រូវមើលមុនគេទៅការរចនារូបនៅក្នុងផេកនៃស្ថាបត្រនោះ។ ប្រសិនបើពួកគេធ្វើកិច្ចការសម្រាប់ផ្សព្វផ្សាយឱ្យស្ថាបត្រខ្លួនឯងមិនទាន់បានល្អផង តើអាចបង្រៀនលោកអ្នកឱ្យបានល្អតាមរបៀបណា?

Student Class Looking Course


១.៣ មើលទៅការវាយតម្លៃរបស់សិក្សាចាស់ (Feedback)

ជាធម្មតានៅពេលដែលសាលា ឬស្ថាបត្រធ្លាប់បង្រៀនសិស្សជាច្រើនពីមុនមកពួកគេច្បាស់ជាមានថត និងបង្កោះសកម្មភាពក្នុងពេលសិក្សា ព្រមទាំងមានការវាយតម្លៃពីសំណាក់សិក្សាចាស់ៗជាមិនខាន។ ចំណុចនេះក៏អាចបញ្ជាក់អំពីបទពិសោធន៍នៃសា្ថបត្រ ឬសាលានោះផងដែរ។

E Learning And Online Education For Student And University Concept.

២. ការតាមដានលទ្ធផលសិក្សាក្រោយពេលរៀនចប់

លោកអ្នកត្រូវតែផ្ទៀងផ្ទាត់មេរៀនដែលលោកអ្នកបានរៀន និងមាតិកាដែលគេបានផ្សព្វផ្សាយ ថាតើនៅមានខ្វះចន្លោះចំណុចណាមួយឬក៏អត់។ ប្រសិនបើខ្វះចាំបាច់លោកអ្នកត្រូវធ្វើការសួរនាំបន្ថែមដើម្បីរៀនឱ្យគ្រប់មេរៀនដែលគេបានសន្យា។ ក្នុងករណីដែលពួកគេបានបង្រៀនគ្រប់ចំណុចហើយ លោកអ្នកត្រូវបកមកតាមដានចំពោះសមត្ថភាពខ្លួនឯងវិញថា អាចធ្វើបានគ្រប់ចំណុចមេរៀនហើយឬនៅ ប្រសិនបើនៅលោកអ្នកត្រូវតែស្នើសុំការពន្យល់បន្ថែម។

យើងខ្ញុំ​សង្ឃឹម​ថាអត្ថបទមួយនេះអាច​ជួយឱ្យលោកអ្នកសម្រេចចិត្តកាន់តែប្រសើរ និងទទួលបានលទ្ធផលការសិក្សាតាមការរំពឹកទុក មិនថាវគ្គសិក្សាដែលលោកអ្នកចង់រៀននោះត្រូវចំណាយថវិកាតិចក្តីច្រើនក្តី ឬរៀនមិនអស់លុយក៏ដោយ ក៏លោកអ្នកត្រូវ​គិតអំពីចំណុចខាងនេះដែរ ព្រោះការចំណាយពេលរៀននូវអ្វីដែលគ្មានគុណភាពគឺជាការខាតបង់ពេលវេលាដោយគ្មានប្រយោជន៍៕