អ្នកនិពន្ធ ជូន ចែករំលែកគន្លឹះធ្វើជាអ្នកអានល្អ

អ្នកនិពន្ធ ជូន បានសរសេរនៅលើ FB: Joon Sunshine ថា៖

វិធីងាយៗដើម្បីធ្វើជាអ្នកអានល្អ

១. មិនអានព្រោះតែអ្នកនិពន្ធម្នាក់ល្បី តែព្រោះតែអ្នកក៏ពេញចិត្តស្នាដៃរបស់គាត់ដូចអ្នកគាំទ្រដទៃ

"" " "

166754343_1422748588079777_2239149987687082134_n

២. មិនចេះតែទិញសៀវភៅដោយគ្រាន់តែស្រលាញ់ តែទិញព្រោះតែយកទៅអានដើម្បីបង្កើតជាប្រយោជន៍ ឬការកម្សាន្តផ្ទាល់ខ្លួន

169762102_1426386371049332_5053639853109827253_n

៣. មិនចេះតែនិយាយរិះគន់អ្នកនិពន្ធណាដោយងាយៗឡើយ ជាមនុស្សដែលគិតបានវែងឆ្ងាយមុននឹងបញ្ចេញមតិយោបល់ទៅកាន់អ្នកសរសេរណាម្នាក់

159477355_1404681693219800_1521668953291648030_n

៤. តែងតែជាអ្នកគាំទ្រដែលមានសតិ មិនចេះតែគាំទ្រ មិនចេះតែលើកទឹកចិត្តអ្នកនិពន្ធណាឡើយ មានការប្រុងប្រយ័ត្នខ្ពស់បំផុត មុននឹងសម្រេចចិត្តហៅនរណាម្នាក់ជាអ្នកនិពន្ធដែលខ្លួនពេញចិត្ត ព្រោះថាអាជីពជាអ្នកនិពន្ធ គឺសម្រាប់មនុស្សពូកែ មានគំនិតឈ្លាសវៃ និងយល់ដឹងពីសិល្ប៍វិធីនៃការនិពន្ធ។


 

167946218_1426386244382678_8971076010262962211_n

៥. អ្នកនិពន្ធដែលបាក់ទឹកចិត្តមិនអាចក្រោកឡើងមកសំណេរដ៏មាំរឹងសម្រាប់អ្នកគាំទ្ររបស់ខ្លួនឡើយ។ តែ មានរឿងមួយ ដែលយើងគួរស្វែងយល់... បើអ្នកនិពន្ធប្រែជារឹងមាំហើយ គាត់នឹងយកបទពិសោធន៍ល្អៗដែលខ្លួនឆ្លងកាត់កត់ត្រាបញ្ចូលក្នុងសៀវភៅរបស់ខ្លួន។

ការពិតនៅមានចំណុចល្អៗច្រើនទៀត

ដែលអ្នកជាអ្នកអានខ្លួនឯងដឹងច្បាស់ ថាហេតុអ្វីបានជាអ្នកគាំទ្រ អ្នកនិពន្ធម្នាក់នោះ។ សូមអរគុណ!

សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះលោក ជាអ្នកនិពន្ធឯករាជ្យ និងជាស្ថានិករបស់ គ្រឹះស្ថានបោះពុម្ពផ្សាយ DRAMA Publisher៕

អត្ថបទដកស្រង់៖

https://m.facebook.com/story.php?story_fbid=1439473949740574&id=100010339484934

ផ្តល់សិទ្ធិផ្សាយបន្តដោយ៖ knongsroktv