កុំចុះចាញ់នឹងបញ្ហា! ទោះ គ្មានដៃ គ្មានជើង តែបុរសម្នាក់បានក្លាយជាជាងថតរូបដែលជំនាញ

ប្រសិនបើអ្នកក្រឡេកមើលស្នាដៃរបស់អ្នកថតរូបឥណ្ឌូនេស៊ីឈ្មោះ Achmad Zulkarnain មុនពេលអ្នកមើលឃើញរូបរាងគាត់ អ្នកនឹងមិននឹកស្មាននោះទេថាគាត់អាចថតរូបបានយ៉ាងជំនាញនិងស្អាតទោះបីជាគាត់គ្មានដៃ គ្មានជើង ហើយពេលថតគាត់ត្រូវប្រើមាត់របស់គាត់ដើម្បីបើកកាមេរ៉ាក៏ដោយ។ កូនកាត់អាយុ ២៤ ឆ្នាំរូបនេះកើតមកដោយគ្មានដៃនិងជើងប៉ុន្តែគាត់ពិតជាមានស្មារតីស្វាហាប់និងស្រលាញ់ទៅលើការថតរូប។

Picture111111

Zulkarnain គ្មានម្រាមដៃនោះទេ ប៉ុន្តែគាត់បានប្រើដៃកំបុតខ្លីរបស់គាត់ដើម្បីថតរូបអោយភ្ញៀវដោយគាត់ប្រើវាបានយ៉ាងរលូន ហើយការខំប្រឹងមួយនេះគឺដើម្បីអាជីពថតរូបដែលគាត់ស្រលាញ់។ មិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងបានបង្កើតក្រុមហ៊ុន DZOEL ផ្ទាល់ខ្លួនរបស់គាត់ទៀតផងដើម្បីជួយគាត់ក្នុងការគ្រប់គ្រងលំហូរចូលនៃអាជីវកម្មដែលគាត់កំពុងទទួលបាននៅក្នុងតំបន់របស់គាត់។

"" " "

Picture1

លោក Zulkarnain បាននិយាយថា“ ខ្ញុំមិនចង់អោយមនុស្សគ្រប់គ្នាមើលមកខ្ញុំហើយគិតថាខ្ញុំជានរណានោះទេ ខ្ញុំគ្រាន់តែចង់អោយពួកគេមើលឃើញការច្នៃប្រឌិតរបស់ខ្ញុំប៉ុណ្ណោះ” ។ គាត់បានលើកទឹកចិត្តដល់មនុស្សជាច្រើនដែលមានកាយសម្បទាមិនគ្រប់គ្រាន់ដូចគាត់ កុំអោយអស់សង្ឃឹមនិងព្យយាមចាប់យកក្តីស្រម៉ៃរបស់ខ្លួនឯងព្រោះពិការភាពមិនមានន័យថាពួកគេមិនអាចធ្វើអ្វីបាននោះទេ៕

ខាងក្រោមនេះគឺជាស្នាដៃរូបថតរបស់គាត់៖


ប្រភព៖ បរទេស

Picture1678

Picture1890

Picture12346

Picture16777