មកដឹងពីមូលហេតុពិសេស ដែលប្រទេសទាំងនេះគ្មានកម្លាំងយោធាសូម្បីតែម្នាក់ឈរជើង

សព្វថ្ងៃនេះមានប្រទេសចំនួន ២៣ ដែលមិនមានកម្លាំងយោធា ហើយក្នុងចំណោមប្រទេសទាំងនោះរួមមានប្រទេស Costa Rica, Iceland, Panama, Micronesia, the Marshall Islands, និង The Vatican។ ប្រជាជាតិទាំងនេះមានទំហំ,ប្រវតិ្តសាស្រ្ត និងហេតុផលខុសៗគ្នា ដែលនៅពីក្រោយការជ្រើសរើសក្នុងការមិនមានកងទ័ពឈរជើងដូចប្រទេសដទៃ។

ដោយសារប្រទេសខ្លះបានបែកចេញពីប្រទេសធំៗ ហើយទឹកដីពួកគេមានសភាពតូចពេកដែលមិនមានធនធានគ្រប់គ្រាន់ ដូច្នេះហើយវាមិនអាចទៅរួចនោះទេដែលពួកគេអាចបង្កើតកម្លាំងយោធាបានពេញលេញដូចប្រទេសផ្សេងៗបាន ហើយហេតុផលនេះហើយទើបពួកគេសម្រេចចិត្តធ្វើអោយប្រទេសពួកគេរស់នៅបានសេរី ដោយគ្មានកម្លាំងយោធា។

C1

"" " "

ចំណែកឯប្រទេសខ្លះទៀតបានធ្វើការសម្រេចចិត្តបែបនេះដោយសារតែមានមានកិច្ចព្រមព្រៀងគ្នាជាមួយប្រទេសជិតខាងដែលអាចអំពាវនាវដល់បុគ្គលិកប្រដាប់អាវុធរបស់ពួកគេតាមតម្រូវការដែលគេចង់បាន។ ម្យ៉ាងទៀតការថែរក្សាកងទ័ពគឺត្រូវចំណាយថ្លៃណាស់នៅក្នុងពិភពលោកយើងសព្វថ្ងៃនេះ ហើយសម្រាប់ប្រទេសខាងលើនេះពួកគេសម្រេចចិត្តមិនចំនាយលើកម្លាំងយោធាទេ ព្រោះពួកគេគិតថាថវិកាទាំងនោះអាចប្រើទៅលើ សេវាសាធារណៈផ្សេងៗទៀតយ៉ាងច្រើនដូចជា សាលារៀន, មន្ទីរពេទ្យ និងការអភិវឌ្ឍន៍ផ្សេងៗជាដើម។

Screen Shot 2021 05 29 At 3.54.33 PM


ប្រទេស Costa Rica បានយកបរិវេណយោធាប្រែក្លាយទៅជាសារមន្ទីរសិល្បៈជាតិហើយថវិកាយោធានឹងត្រូវបង្វែរទៅរកការថែទាំសុខភាពការអប់រំនិងការការពារបរិស្ថាន។ សព្វថ្ងៃ Costa Rica មានកម្លាំងប៉ូលីសក្នុងតំបន់ ប៉ុន្តែគ្មានកងទ័ពជាតិនោះទេ។

ហើយនៅពេលដែលមានឥស្សរជនបរទេសចូលមកទស្សនាប្រទេសមួយនេះ ពួកគែតែងតែធ្វើពិធីស្វាគមន៍ជាផ្លូវការដោយតម្រូវអោយសិស្សសាលាស្លៀកពាក់អោយដូចពណ៌ជាតិខ្លួនទៅវិញ ដែលផ្ទុយពីប្រទេសផ្សេងៗដែលតែងតែយកទាហាន រឺ យោធាមកធ្វើពិធីស្វាគមន៍។ Costa Rica ក៏បានក្លាយជាប្រទេសមួយដែលមានសុភមង្គលបំផុតនៅលើភពផែនដីនេះផងដែរ ដែលប្រហែលជាទាក់ទងនឹងការគ្មានយោធារបស់ពួកគេ៕

C2

ប្រភព៖ បរទេស