មូលហេតុមនុស្សស្រីម្នាក់អស់ទំនុកចិត្តលើមនុស្សដែលនាងស្រលាញ់

មូលហេតុមនុស្សស្រីម្នាក់អស់ទំនុកចិត្តលើមនុស្សដែលនាងស្រលាញ់

ការបែកគ្នាសម្រាប់មនុស្សស្រីគឺជារឿងអាម៉ាស់បំផុត ព្រោះនាងមិនធ្លាប់គិតឡើយថានឹងឈានដល់ផ្លូវបែកបាក់បែបនេះ។ ដូច្នោះបើអ្នកមិនបាត់បង់នាង សូមកុំធ្វើរឿងទាំងនេះដាក់នាង៖

១. ទុកនាងចោល

"" " "

ការទុកចោល ស្តាប់មើលដូចធម្មតា តែសម្រាប់មនុស្សស្រីគឺនាងគ្រាំគ្រាបំផុតព្រោះគ្មានអ្នកណាម្នាក់ចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់ព្រងើយកន្តើយដាក់នោះទេ។

IMG_20210529_234349_689

២. និយាយស្តីមិនគិតពីអារម្មណ៍នាង

ពេលនៅជាមួយគ្នា តែងតែនិយាយស្តីគ្មានទិសតំបន់ មិនគោរព មិនឲ្យតម្លៃដល់នាង

ដូចព្យាយាមនិយាយតែពីចំណុចណាមួយ ធ្វើឲ្យតែខ្លួនឯងសប្បាយចិត្តតែម្ខាង។ ឬលើសពីនេះ ការនិយាយស្តីបៀតបៀនកេរ្ត៍ខ្មាសរបស់នាងថែមទៀតផង។

៣. គ្មានគម្រោងរៀបការជាមួយនាង


FB_IMG_1622306934436

បើទាក់ទងគ្នា មិនធ្លាប់សូម្បីនិយាយរឿងរៀបការ នោះស្នេហារបស់មនុស្សប្រុសទុកគ្រាន់តែជាការលេងសើច គេមិនមានគោលបំណងយកនាងជាគូអនាគតទេ។ ត្បិតតែថា ពេលខ្លះមនុស្សស្រីនាងមិននិយាយ តែរឿងថ្ងៃមុខយ៉ាងណា នាងប្រាកដក្នុងចិត្តហើយ។

 

៤. មិនផ្តល់សូម្បីភាពជាសុភាពបុរសជូននាង

FB_IMG_1622306944755

ចុងក្រោយដែលមនុស្សស្រីអស់ទំនុកចិត្ត គឺទំនាក់ទំនងស្នេហារបស់នាង បុរសស្នើសុំពីនាងគេងជាមួយមិនថ្ងៃរៀបការ។ នេះជារឿងដ៏អាក្រក់បំផុត ដែលមនុស្សស្រីមិនគួរប្រថុយឡើយ ព្រោះបុរសម្នាក់អាចដោះដៃចោលនាងពេលណាក៏បានដែរ៕

អត្ថបទទាំងស្រុង៖ អ្នកនិពន្ធ ជូន

ផ្តល់សិទ្ធិនិងផ្សព្វផ្សាយ៖  ក្នុងស្រុក