មិនធម្មតាមែនអាយុត្រឹមតែ ២៧ ឆ្នាំ ប៉ុន្តែក្លាយជាស្ត្រីដំបូងគេ ដែលបានទៅលេងគ្រប់ប្រទេសលើពិភពលោក

Cassie De Pecol អាយុ ២៧ ឆ្នាំជាអ្នកធ្វើដំណើរមកពីរដ្ឋ Connecticut បានក្លាយជាមនុស្សដែលធ្វើដំណើរលឿនបំផុតក្នុងការទៅលេងប្រទេសទាំងអស់ក្នុងពិភពលោក។ នាងក៏ជាស្ត្រីដំបូងដែលត្រូវបានទទួលពានរង្វាន់ពិភពលោកក្នុងការធ្វើទស្សនកិច្ចនៅគ្រប់ប្រទេសអធិបតេយ្យ។

១១

នាងបានចាកចេញទៅទេសចរណ៍ជុំវិញពិភពលោកនៅខែកក្កដាឆ្នាំ ២០១៥ ហើយនៅថ្ងៃទី ២ ខែកុម្ភៈនាងបានទៅលេង Yemen ដែលជាប្រទេសទី ១៩៦ និងជាប្រទេសចុងក្រោយបង្អស់នៅក្នុងបញ្ជីដើរលេងរបស់នាង។ ដំណើរកំសាន្តទាំងមូលរបស់នាងនៅជុំវិញពិភពលោកបានចំណាយរយៈពេល ១៨ ខែ ២៦ ថ្ងៃដោយបំបែកឯតទគ្គកម្មយកឈ្នះ អ្នកមុនៗដែលគេធ្វើដំណើរអស់រយៈពេល ៣ ឆ្នាំ ៣ ខែ។

"" " "

២២

De Pecol បានបញ្ចប់ដំណើរទេសចរណ៍ជុំវិញពិភពលោករបស់នាងក្នុងនាមជាឯកអគ្គរដ្ឋទូតនៃវិទ្យាស្ថានសន្តិភាពអន្តរជាតិតាមរយៈការទេសចរណ៍។ ក្នុងដំណើរទស្សនកិច្ចរបស់នាង De Pecol បានជួបជាមួយអភិបាលនិងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ដោយបង្ហាញពួកគេនូវ “ សេចក្តីប្រកាសសន្តិភាព” របស់អង្គការ។

ក្នុងដំណើររបស់នាង De Pecol បានឡើងជិះលើជើងហោះហើរជាង 255 ដងនិងប្រើអស់លិខិតឆ្លងដែនចំនួន 5ដោយនាងបានចំណាយពេលពី 2-5 ថ្ងៃនៅក្នុងប្រទេសនីមួយៗ។ដើម្បីរៃអង្គាសប្រាក់សម្រាប់ដំណើរកំសាន្តមួយនេះ នាងបានសន្សំប្រាក់ចំនួន ១០,០០០ ដុល្លារដោយធ្វើការជាអ្នកមើលថែកូនអោយគេ។ ហើយនាងទទួលបានថវិការបស់នាងចំនួន ១៩៨.០០០ ដុល្លារតាមរយៈអ្នកឧបត្ថម្ភ។


៣៣

De Pecol ក៏បានធ្វើការផ្សព្វផ្សាយសម្រាប់ប្តូរហ្នឹងការស្នាក់នៅសណ្ឋាគារអេកូនៅជុំវិញពិភពលោកដោយមិនគិតថ្លៃផងដែរ។នាងបានថតទុករាល់ការធ្វើដំណើរទាំងអស់ ហើយនាងសង្ឃឹមថានឹងអាចចងក្រងវីដេអូដំណើរកម្សាន្តរបស់នាងទាំងនោះទុកជាឯកសារផងដែរ៕

ប្រភព៖ បរទេស

៤៤

៥៥