គួរឱ្យខ្លាចមែន វ៉ែនតាមួយនេះសម្បកក្រៅឃើញធម្មតាៗ តែការពិតគ្រោះថ្នាក់ខ្លាំងណាស់

កាលពីក្នុងកំឡុងសង្គ្រាមលោកលើកទី ២ សេវាកម្មសំងាត់របស់អង់គ្លេស និងអាមេរិកបានបង្កើត "ថ្នាំគ្រាប់ L" មួយប្រភេទសម្រាប់ផ្តល់អោយភ្នាក់ងារសម្ងាត់ ដែលត្រូវទៅបន្លំខ្លួនធ្វើជាបង្កប់ជាមួយសត្រូវ។

ថ្នាំគ្រាប់L មានរាងពងក្រពើ ដែលត្រូវបានគេយកទៅច្នៃដាក់ក្នុងដងវ៉ែនតា ហើយបើនិយាយពីប្រសិទ្ធភាពវាវិញ គឺពិតជា សា. ហាវណាស់ ព្រោះថាបើអ្នកទំពារ ឬលេបវាហើយនោះ បេះដូងអ្នកនឹងឈប់លោត ហើយខួរក្បាលរបស់អ្នកនឹងឈប់ដំណើរការភ្លាមៗដោយគ្រាន់តែប៉ុន្មាននាទីប៉ុណ្ណោះអ្នកនឹងស្លាប់ដោយសារថ្នាំគ្រាប់ L មួយនេះ។

1

"" " "

អ្នកប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាគេឱ្យវ៉ែនតាដែលមានលាក់ថ្នាំគ្រាប់មួយនេះទៅអោយភ្នាក់ងារសម្ងាត់របស់ពួកគេ? ហេតុផលគឺងាយយល់នោះទេ ពីព្រោះប្រសិនបើភ្នាក់ងារសម្ងាត់របស់ពួកគេ ត្រូវបានសត្រូវ ចាប់ខ្លួន ហើយមានគ្រោះថ្នាក់នោះ ពួកគេអាចទំពារដងវ៉ែនតានោះសម្លាប់ខ្លួនបានយ៉ាងឆាប់រហ័ស ដើម្បីជៀសវាងពីការធ្វើទារុណកម្មព្រៃផ្សៃនានា ឬ ដើម្បីរក្សាអាថ៌កំបាំងរបស់ពួកគេ។

2


ទោះបីជាវ៉ែនតានេះ គឺត្រូវបានផលិត និងប្រើប្រាស់ដោយក្រុមភ្នាក់ងារ CIA ក៏ដោយ ប៉ុន្តែក៏មានភ្នាក់ងារមួយចំនួនដែលបដិសេធក្នុងការប្រើប្រាស់វា ។

គួរឱ្យដឹងផងដែរថា បន្ទាប់ពីសង្គ្រាមបានបញ្ចប់ វ៉ែនតាប្រភេទនេះមួយគូ ត្រូវបានគេយកមកដាក់តាំងនៅក្នុងសារមន្ទីរចារកម្មអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោន ហើយស្រាប់តែមួយរយៈពេលចុងក្រោយមកនេះគេបានសង្កេតឃើញថាមានវត្ថុស្រដៀងគ្នាទៅនឹងវ៉ែនតានេះ ក៏ត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារផ្សេងៗទៀតដែរ៕

3

ប្រភព៖ បរទេស