អស្ចារ្យមែន បុរសម្នាក់នេះអាចផលិតក្រដាសពីលាមកដំរីបាន

ប្រជាជននៅទីនោះគិតថាសហគ្រិនស្រីលង្កាឈ្មោះ Thusitha Ranasinghe គឺជាមនុស្សឆ្កួតនៅពេលដែលគាត់ស្នើគំនិត ក្នុងការផលិតក្រដាសពីលាមកដំរី ព្រោះពួកគេគិតថាវាគឺជារឿងដែលមិនអាចទៅរួចនោះទេ។

Screen Shot 2021 06 04 At 10.22.42 AM

ទោះជាគំនិតរបស់គាត់គ្មានអ្នកគាំទ្រ ប៉ុន្តែលោក Thusitha បានប្តេជ្ញាចិត្តថាហ្នឹងធ្វើវាអោយបាន។ គាត់បានចាប់ផ្តើមពីការបង្កើតក្រុមហ៊ុនអេកូរបស់គាត់ ប្រហែលមួយទសវត្សរ៍មុនដោយមានកម្មករតែ ៧ នាក់ និងរោងចក្រតូចមួយប៉ុណ្ណោះ ដែលមានទីតាំងនៅជិត Kegalle ពោលគឺចម្ងាយប្រហែល ៨៥ គីឡូម៉ែត្រពី កូឡុំបូ។

"" " "

១

របៀបដែលគាត់ផលិតក្រដាសពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ ដោយគាត់បានប្រមូលយកលាមកដំរីទាំងនោះមកសំអាត រួចហាលថ្ងៃ ។ បន្ទាប់ពីវាស្ងួតហើយ គាត់បានយកវាទៅស្ងោរក្រោមកម្តៅភ្លើង២០០ដឺក្រេ ហើយក្រោយមកទៀតគាត់បានលាយវាចូលក្នុងធុងធំមួយជាមួយល្បាយផ្សេងទៀត រួចក៏ច្រុះល្បាយទាំងនោះទុកអោយស្ងួត និងកាត់វាអោយក្លាយជាក្រដាសជាការស្រេច។


២

សំនួរដែលគេតែងតែសួរពីក្រដាសធ្វើពីលាមកដំរីនេះគឺ “តើក្រដាសនេះមានក្លិនស្អុយដែររឺទេ?” ចម្លើយនោះគឺ វាគ្មានក្លិនស្អុយសូម្បីតែបន្តិច ដោយសារតែរយៈពេលនៃដំណើរការធ្វើក្រដាសនេះគឺមានចំនួន១០ថ្ងៃឯណោះ បើគិតតាំងពីពេលលាងសម្អាតលាមកដំរីមក។

លោក Thusitha បានទទួលស្គាល់ថា ប្រាក់ដែលចំណេញពីក្រដាសគឺមានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាចំណុចសំខាន់ឡើយ ព្រោះអ្វីដែលលោកចង់បាននោះគឺ ទីបំផុតគាត់អាចធ្វើអោយក្តីស្រមៃរបស់គាត់ក្លាយជាការពិត។ ម្យ៉ាងទៀត គឺគាត់ចង់អោយប្រជាជននៅទីនោះមើលឃើញពីតម្លៃរបស់សត្វដំរី និងកាត់បន្ថយការកាប់ព្រៃឈើដើម្បីយកមកធ្វើក្រដាសជាដើម៕

៣

ប្រភព៖ បរទេស