បោះបង់ចោលការសិក្សា ដើម្បីក្លាយខ្លួនទៅជាសេដ្ឋីវ័យក្មេងនៅអាយុ ១៦ឆ្នាំ

វាកើតឡើងពីការមើលវីដេអូក្នុង Youtube ដោយគាត់ឃើញគេយកសម្ភារៈទៅជ្រលក់ក្នុងទឹកថ្នាំដើម្បីបង្កើតជាពណ៌ស្រស់ស្អាតផ្សេងៗ។ ហេតុនេះហើយទើបគាត់និងបងស្រីរបស់គាត់មានគំនិតមួយ ក្នុងការយកថ្នាំពណ៌ផ្សេងៗគ្នា មកចាក់លើអាវពណ៌សដើម្បីបង្កើតជាអាវមួយដែលមានពណ៌ចម្រុះ។ គាត់ក៏បានធ្វើវា រួចបង្ហោះចូលទៅក្នុង Facebook ដើម្បីលក់ ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺមានអ្នកកម្មង់ទិញអាវជាច្រើនដែលធ្វើអោយគាត់មិននឹកស្មានដល់។

១

ដោយសារតែអាជីវកម្មមួយនេះទទួលបានជោគជ័យ Dhillan Bhardwaj បានចាប់ផ្តើមបើកហាងឈ្មោះ Ratchet Clothing របស់គាត់នៅពេលគាត់មានអាយុ ១៦ ឆ្នាំ។ បន្ទាប់ពីបើកហាងបានរហូតដល់ទៅ 3សាខា Dhillan ចាប់ផ្តើមទទួលបានការគាំទ្រជាច្រើនពីសំណាក់តារាល្បីៗដូចជា Rihanna ,Taylor Swift , Miley Cyrus, Zara Larsson និង Drake ជាដើម។

"" " "

២


ហាងសំលៀកបំពាក់ Ratchet របស់គាត់អាចរកចំណូលបានរហូតទៅដល់ ១ លានផោន ក្នុងរយៈពេល ៣ ឆ្នាំដំបូង ហើយនៅតែបន្តរីកដុះដាលមកដល់បច្ចុប្បន្ននេះ។ Dhillan បាននិយាយថា “ ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ហើយអាវទាំងនោះត្រូវតែមានលក្ខណៈផ្ទាល់ខ្លួននិងប្លែកពីគេ, ដូច្នេះការរចនាទាំងអស់ត្រូវបានធ្វើឡើងដោយខ្ញុំផ្ទាល់ ហើយអ្វីដែលជាក្តីស្រម៉ៃរបស់ខ្ញុំនោះគឺត្រូវធ្វើអោយមុខជំនួញមួយនេះកាន់តែធំនិងជោគជ័យជាងមុន ”៕

៣

ប្រភព៖ បរទេស

Screen Shot 2021 06 04 At 7.15.49 PM