គ្រាន់តែពូកែញុំាសោះ! បានចាប់ផ្តើមពី Youtuber រហូតក្លាយខ្លួនទៅជាសេដ្ឋីនី

Blove ត្រូវបានគេស្គាល់ច្បាស់ថាជាតារា youtube តែងតែធ្វើវីដេអូញុំាអីមុខកាម៉េរា ដែលគេហៅថាវីដេអូ Mukbang នោះបានទម្លាយការពិតពីជិវិតនាងថា ដំបូងឡើយនាងគ្មានបំណងធ្វើវីដេអូដាក់ក្នុង youtube នោះទេ ប៉ុន្តែដោយសារតែកូនប្រុសរបស់នាងបានលើកទឹកចិត្តនាងអោយក្លាយទៅជា Youtuber ម្នាក់ក្នុងចំនោម Youtuber រាប់លាននាក់។ នាងបានបន្តទៀតថាឥឡូវនេះនាងអាចរកប្រាក់បានចំនួន 180000$ ក្នុងមួយវីដេអូ និង 1,3លានដុល្លាជារៀងរាល់ឆ្នាំ។

1

Blove បានសម្រេចចិត្តចាប់ផ្តើមការងារមួយនេះនៅខែមករាឆ្នាំ ២០១៧ ដោយជ្រើសយកការញុំា Mukbang ក្នុងការបង្កើតវីដេអូ ព្រោះនាងពូកែញុំា ហើយអ្វីដែលធ្វើអោយនាងទទួលបានភាពល្បីល្បាញនោះ គឺដោយសារតែការញុំារបស់នាងទំនង បូករួមទាំងការចំណាយទៅលើគ្រឿងសមុទ្រធំៗដូចជា ក្តាមយក្ស និង បង្កងយក្សជាដើម។ ពួកគេបានចំណាយលុយក្នុងការធ្វើ studio ដើម្បីបង្កើតវីដេអូទាំងនោះអោយបានល្អ ព្រោះពួកគេយល់ថាការធ្វើបែបនេះគឺអាចទាក់ទាញអ្នកចូលមើលបាន។

"" " "

2

គ្រប់វីដេអូទាំងអស់ Blove គឺជាអ្នកញុំាគ្រឿងសមុទ្រ និងម្ហូបទាំងអស់នោះ ខណៈពេលដែលប្តីនាងជាអ្នកកាត់វីដេអូ និងគ្រប់គ្រង youtube អោយនាងបានយ៉ាងរលូន។ កូនទាំងពីរ របស់ Blove ក៏តែងតែជួយក្នុងការផលិតវីដេអូរបស់នាងដែរ ពោលគឺពេលខ្លះពួកគេចូលក្នុងវីដេអូដើម្បីញុំាជាមួយម្តាយរបស់គេទៀតផង។


3

បើគិតមកទល់ពេលនេះ នាងត្រូវបានគេចាត់ទុកជា Youtuber ដ៏ជោគជ័យម្នាក់ ដោយសារតែនាងអាចរកបានប្រាក់ចំណូលយ៉ាងច្រើនពី youtube និងអ្នក sponser ហើយបើទោះបីជានាងមានលុយច្រើនក៏ដោយ នាងគឺនៅតែបន្តធ្វើការងារនេះដូចដើម ដោយសារតែវាជាការងារមួយដែលនាងស្រឡាញ់ ៕

ប្រភព៖ បរទេស

4