បុរស ដែលមានក្រចកដៃវែងជាងគេក្នុងពិភពលោក សម្រេចចិត្តកាត់ក្រចកដៃចេញហើយ

Shridhar Chillal បានទុកក្រចកដៃ (ដៃខាងឆ្វេង) របស់គាត់អស់រយៈពេល ៦៦ ឆ្នាំមកហើយ។ នៅថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៤ គាត់បានបង្កើតឯតទគ្គកម្មពិភពលោកហ្គីនណេសសម្រាប់ក្រចកដៃវែងបំផុតនៅលើពិភពលោក។ ក្រចកដៃស្តាំរបស់គាត់មានសភាពធម្មតា ដើម្បីឱ្យគាត់អាចធ្វើការនិងបំពេញភារកិច្ចប្រចាំថ្ងៃបាន។ យោងទៅតាមកំណត់ត្រាពិភពលោកហ្គីនណេសនៅពេលដែលគេវាស់ដៃ ខាងឆ្វេងរបស់គាត់ជាលើកចុងក្រោយ ពួកវាមានប្រវែង ៩០៩,៦ សង់ទីម៉ែត្រ ។

១

ប៉ុន្តែគាត់បានអោយគេកាត់វាចេញហើយ ដោយសារតែក្រចកនោះមានទម្ងន់ធ្ងន់ហើយគាត់បានទុកវាអស់រយៈពេលយូរមកហើយ មិនត្រឹមតែប៉ុណ្ណោះ ឥឡូវនេះគាត់មានបញ្ហាជាអចិន្ត្រៃយ៍ក្នុងការប្រើដៃឆ្វេងរបស់គាត់ ទោះបីក្រចកនោះបានកាត់ហើយក៏ដោយ គាត់នៅតែមិនអាចកម្រើកម្រាមដៃឆ្វេងរបស់គាត់បាននោះទេ។

"" " "

២

ក្រចករបស់គាត់មានលក្ខណៈក្រាស់ណាស់ ដែលពួកគេត្រូវការប្រើឧបករណ៍ពិសេសដើម្បីកាត់វាបាន។ នៅពេលដែលគាត់ត្រូវបានសួរដោយកំណត់ត្រាពិភពលោកហ្គីនណេសក្នុងឆ្នាំ ២០១៥ ថា តើក្រចករបស់គាត់ជះឥទ្ធិពលដល់ជីវិតរបស់គាត់យ៉ាងម៉េចដែរ? គាត់បាននិយាយថា “ពួកគេមានភាពផុយស្រួយខ្លាំង ដែលគាត់ត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការថែទាំវា ជាពិសេសគឺនៅពេលគាត់កំពុងគេង”។

៣


ទោះជាឥឡូវគាត់គ្មានក្រចកវែងដូចមុន តែគាត់ពិតជាសប្បាយរីករាយណាស់ ដែលគាត់អាចបំបែកកំណត់ត្រាពិភពលោកនេះបាន។ ហើយគាត់បាននិយាយថា គាត់សម្រេចចិត្តទុកក្រចករបស់គាត់រហូតដល់ ៦៦ឆ្នាំមកនេះដោយសារតែហេតុផលមួយគត់ ដែលវាកើតឡើងនៅពេលគាត់មានអាយុ ១៤ ឆ្នាំ ពោលគឺពេលដែលគាត់ទៅលេងនៅក្រៅសាលាជាមួយមិត្តភក្តិម្នាក់ ហើយបានរត់ជ្រុលទៅបុកអោយបាក់ក្រចកដៃគ្រូរបស់គាត់ដោយចៃដន្យ។

៤

រឿងនេះបានធ្វើឲ្យគ្រូរបស់គាត់ពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែគាត់ខំរក្សាទុកវាអោយវែង ដែលវាគឺជាប្រពៃណីវប្បធម៌របស់គាត់។ ដូច្នេះហើយទើប Shridhar បានសម្រេចចិត្តទទួលយកការប្រកួតប្រជែងក្នុងការបណ្តុះក្រចកជាមួយគ្រូគាត់ ៕

ប្រភព៖ បរទេស

៥

៦