រឿងហេតុមួយ បានធ្វើឱ្យរូងភ្នំដែលស្ងាត់ជ្រងំ បានក្លាយទៅជាភូមិមួយសម្រាប់ជនក្រីក្រ

រឿងហេតុនៃរូងភ្នំមួយនេះ បានចាប់ផ្តើមនៅពេលនៅពេលដែលក្រុមចោរប្លន់ប្រដាប់អាវុធបានដណ្តើមយកតំបន់ដាច់ស្រយាលមួយនៃខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ដែលបណ្តាលអោយជនជាតិភាគតិច Miao ត្រូវមកលាក់ខ្លួននៅក្នុងរូងភ្នំដ៏ធំល្វឹងល្វើយមួយនេះ។ ក្រោយមកទៀត ទោះបីជាប្រទេសចិនត្រូវបានបង្រួបបង្រួមក្រោមការគ្រប់គ្រងរបស់កុម្មុយនិស្តហើយក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនដែលមិនព្រមចាកចេញពីរូងភ្នំនោះនិងបន្តស្នាក់នៅរហូតមកដល់បច្ចុប្បន្ននេះ។

១

តំបន់នេះស្ថិតនៅក្នុងខេត្តមួយក្នុងចំណោមខេត្តក្រីក្របំផុតនៅប្រទេសចិន ហើយវាគ្មានផ្លូវសម្រាប់ធ្វើដំណើរដូចតំបន់ទូទៅនោះទេ ពោលគឺអ្នកភូមិនៅទីនោះត្រូវតែដើរតាមជន្លងភ្នំរយៈពេល ២ ម៉ោងកន្លះឯណោះទម្រាំបានទៅដល់ផ្លូវនៅក្បែរនោះ។ យ៉ាងណាមិញ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះរូងភ្នំមិនមានសភាពស្ងាត់ជ្រងំដូចមុននោះទេ ដោយសារតែមានការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរដែលមកទស្សនាភូមិនៅក្នុងជ្រលងភ្នំមួយនេះ។

"" " "

២

រូងភ្នំដែលមានរាងដូចរណារមួយនេះមានទំហំធំណាស់ ដូច្នេះហើយទីលំនៅដែលធ្វើពីឈើឬឫស្សីរបស់ពួកគេបង្កើតបានជាភូមិតូចមួយដែល ត្រូវបានសាងសង់នៅតាមជញ្ជាំងថ្ម។ ដោយសារតែអ្នកភូមិមិនបានថែរក្សារូងភ្នំនោះអោយបានល្អ ដូចនេះហើយរដ្ឋាភិបាលបានទទូចអោយអ្នកភូមិផ្លាស់ទីលំនៅចេញពីរូងភ្នំ ដើម្បីទៅរស់នៅតំបន់ក្បែរៗនោះវិញ ដោយពួកគេបានផ្តល់ជូនអ្នកភូមិនូវទឹកប្រាក់ចំនួន៩.៥០០ ដុល្លារក្នុងម្នាក់ ទុកជាថ្នូរក្នុងការចាកចេញ ប៉ុន្តែមានតែគ្រួសារចំនួន ៥ ប៉ុណ្ណោះដែលបានយល់ព្រមផ្លាស់ទីលំនៅ។


៣

១៨ គ្រួសារដែលនៅសេសសល់ បានកាន់កាប់ផ្ទះរបស់ពួកគេនៅខាងក្នុងល្អាង ដែលមិនព្រមចាកចេញនោះទេ ដោយហេតុតែពួកគេខ្លាចថា ផ្ទះថ្មីដែលរដ្ឋាភិបាលចែកអោយនោះមានលកខណៈតូចពេក និងខ្លាចមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដីធ្លី។ ម្យ៉ាងទៀតដោយសារតែការភ្ជាប់ប្រវត្តិសាស្រ្តរបស់ពួកគេទៅនឹងរូងភ្នំមួយនេះអាចទាក់ទាញអោយភ្ញៀវទេសចរណ៍ជាច្រើនមកលេងបាន ទើបធ្វើអោយពួកគេមិនចង់ចាកចេញពីទីនោះឡើយពោលគឺពួកគេអាចរកចំណូលបានខ្លះពីភ្ញៀវទេសចរណ៍ទាំងនោះ ៕

ប្រភព៖ បរទេស

៤

៥