មូលហេតុទាំងប្រាំ ដែលអ្នកគួរតែដើរលេងម្នាក់ឱ្យបានច្រើន

ការដើរលេង ថ្វីត្បិតតែទាមទារពេលវេលានិងថវិការរបស់អ្នកក៏ដោយ ប៉ុន្តែវាមានឥទ្ធិពលខ្លាំងណាស់ក្នុងការកែប្រែអោយអ្នកក្លាយទៅជាមនុស្សថ្មីម្នាក់តាមវិធីជាច្រើន។ អ្នកខ្លះគិតថាដើរលេងគឺការខ្ជះខ្ជាយតែផ្ទុយទៅវិញវាគឺជាការចំណេញ ដោយសារតែវាអាចផ្តល់អោយអ្នកនូវសុខភាពផ្លូវចិត្តនិងធ្វើអោយអ្នកស្រឡាញ់ខ្លួនឯងកាន់តែច្រើនជាងមុន។

ខាងក្រោមនេះគឺជាហេតុផលទាំង៥ដែលអ្នកគួរតែដើរលេង ៖

១. អាចផ្លាស់ប្តូរជីវិតអ្នកបានទាំងស្រុង

"" " "

នៅពេលដែលអ្នកប្រើថ្ងៃវិស្សមកាលដោយជ្រើសរើសយកការដើរលេង នោះបានន័យថាអ្នកកំពុងបើកចិត្តអោយខ្លួនឯងទទួលយកនូវបទពិសោធន៍ថ្មីៗនិងផ្តល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង។ ការបោះជំហានទៅដើរ

លេងនៅកន្លែងផ្សេងៗតែម្នាក់ឯងអាចធ្វើអោយអ្នកក្លាហាន រឹងមាំ និង ឯករាជ្យ ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ធ្វើអោយអ្នកក្លាយជាមនុស្សវិជ្ជមាននិងប្រែជាចូលចិត្តការផ្សងព្រេង។

២

២.ធ្វើអោយអារម្មណ៍ល្អ

គ្រាន់តែទៅដល់កន្លែងដើរលេងភ្លាម អ្នកប្រាកដជាមានអារម្មណ៍សប្បាយរីករាយនិងធូរស្រាលជាងមុន ដោយសារតែវាធ្វើអោយអ្នកបំភ្លេចចោលនូវទុក្ខកង្វល់នានា ម្យ៉ាងទៀតវាក៏ជួយបំបាត់ភាពតានតឹងនិងសម្ពាធផងដែរ។

២

៣.សាកថ្មជីវិតអោយអ្នក


ខួរក្បាលរបស់អ្នកត្រូវការសម្រាកពីការងារមមារញឹក រាងកាយរបស់អ្នកត្រូវការសម្រាកពីការអង្គុយនៅតុតែមួយកន្លែង ហើយភ្នែករបស់អ្នកត្រូវការសម្រាកពីការសម្លឹងមើលអេក្រង់កុំព្យូទ័រ ដូច្នេះអ្នកគួរតែរកពេលទំនេរខ្លះសម្រាប់សាកថ្មជីវិតរបស់អ្នក។ អ្នកគួរតែដើរលេងយ៉ាងហោចណាស់អោយបានពីរដងក្នុងមួយឆ្នាំ ទោះបីជាអ្នករវល់រកលុយក៏ដោយ ព្រោះលុយមិនអាចទិញក្តីសុខនិងពេលវេលាល្អៗបានឡើយ ។

៣

៤.ផ្តល់ឱ្យអ្នកនូវទស្សនវិស័យថ្មី

វាផ្តល់នូវវិធីថ្មីមួយដើម្បីស្វែងយល់ពីជីវិតថាអ្នកជានរណានិងអ្វីទៅជារបៀបដែលអ្នកចំណាយពេលវេលារបស់អ្នក។ នៅពេលអ្នកធ្វើដំណើរកំសាន្ត អ្នកប្រាកដជាជួបមនុស្សប្លែកមុខ វប្បធម៌និងបទពិសោធន៍ថ្មីៗទាំងល្អនិងអាក្រក់ ដែលអាចអោយអ្នកស្គាល់ពីពិភពលោកខាងក្រៅយ៉ាងពិតប្រាកដ ។

៤

៥.កែប្រែអ្នកអោយក្លាយជាមនុស្សល្អ

ដូចដែលបានរៀបរាប់ពីខាងលើមកអញ្ចឹង! នៅពេលដែលអ្នកហ៊ានដើរលេងម្នាក់ឯងទៅកន្លែងដែលមិនធ្លាប់ទៅ វាអាចផ្លាស់ប្តូរអ្នកពីមនុស្សភ័យខ្លាចអោយក្លាយទៅជាមនុស្សក្លាហាន រួសរាយរាក់ទាក់ ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួន និង ចេះជំនះគ្រប់ឧបសគ្គដោយខ្លួនឯងដោយមិនចាំបាច់ពឹងអ្នកណាដូចមុន ។ ការដើរលេងវាប្រៀបដូចជាមេរៀនមួយអញ្ចឹង ដែលបង្រៀនអ្នកពីបទពិសោធន៍ជាច្រើនរួមទាំងការចងចាំដ៏ល្អមួយ ៕

៥

ប្រភព៖ បរទេស