អស្ចារ្យមែន បុរសម្នាក់នេះអាចគូររូបដោយប្រើម៉ាស៊ីនអង្គុលីលេខបានយ៉ាងជំនាញ!

លោក Chandrakant Bhide ជាជនជាតិឥណ្ឌាដែលរស់នៅទៅក្រុង Mumbai ត្រូវបានគេស្គាល់ថាជាវិចិត្រករដែលគូររូបដោយប្រើម៉ាស៊ីនអង្គុលីលេខ(ម៉ាស៊ីនស្រដៀងទៅនឹងកុំព្យូទ័រ)បានយ៉ាងល្អ។ បុរសអាយុ ៧២ ឆ្នាំរូបនេះបានអង្គុយចុចម៉ាស៊ីនអង្គុលីលេខដើម្បីគូររូបអ្នកល្បីៗជាច្រើនដូចជា Charlie Chaplin, Laurel និង Hardy ជាដើម។ រូបដែលគាត់គូរទាំងអស់នោះ ពិតជាស្រដៀងទៅនឹងមនុស្សពិតខ្លាំងណាស់ ដូច្នេះហើយទើបធ្វើអោយគាត់មានភាពល្បីល្បាញនិងមានគេកោតសរសើរពីសមត្ថភាពមួយនេះ ។

1

វាចាប់ផ្តើមកំឡុងពេលដែលលោក Bhide កំពុងធ្វើការនៅផ្នែករដ្ឋបាលនៃ Union Bank of India ក្នុងឆ្នាំ ១៩៦៧ ដោយចៅហ្វាយរបស់គាត់បានស្នើសុំឱ្យគាត់បញ្ចូលបញ្ជីបុគ្គលិកទាំងអស់ទៅក្នុងម៉ាស៊ីនអង្គុលីលេខ។ ពេលនោះហើយដែលគាត់ចាប់អារម្មណ៍ជាមួយម៉ាស៊ីនមួយនេះ ហើយគិតថាវាអាចគូររូបបានទើបគាត់សាកល្បងគូររូបម្តងមួយៗរហូតដល់ស្ទាត់និងមានជំនាញមកទល់សព្វថ្ងៃនេះ។

"" " "

2


លោក Bhide មិនដែលលក់ស្នាដៃដែលគាត់បានគូរនោះទេ ពោលគឺគាត់ចង់រក្សាវាទុកនិងគ្រាន់តែបង្ហាញអោយគេមើលតែប៉ុណ្ណោះ។ ហើយរូបដែលគាត់បានគូរទាំងអស់សុទ្ធតែប្រើដោយម៉ាស៊ីនអង្គុលីលេខម៉ាក Halda តែមួយគត់ ដែលគាត់បានប្រើអស់រយៈពេល ៣០ ឆ្នាំមកហើយ គឺតាំងពីពេលដែលគាត់ធ្វើការនៅ Union Bank មកម្ល៉េះ៕

3

4

ប្រភព៖ បរទេស