ឆ្ងល់យូរហើយ! តើប្រេងអូលីវល្អចំពោះសុខភាពទេ?

ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា អូលីវ គឺជាផ្លែឈើម្យ៉ាងដែលគេយកវាមកផលិតធ្វើជាប្រេងសម្រាប់ធ្វើម្ហូប។ វាមានឥទ្ធិពលខ្លាំងណាស់ក្នុងការជំរុញអោយសុខភាពអ្នកល្អប្រសើរ ដោយជួយសម្រួលសរសៃឈាមបេះដូង កាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ព្រមទាំងមានអត្ថប្រយោជន៍សម្រាប់ឆ្អឹង និងខួរក្បាលរបស់អ្នកថែមទៀតផង។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់អូលីវ ៖

១. អាហារសម្រន់ដែលជួយដល់សុខភាពបេះដូង

"" " "

អូលីវគឺពោរពេញទៅដោយអាស៊ីដខ្លាញ់ monounsaturated ដែលជាប្រភេទខ្លាញ់ផ្សារភ្ជាប់ជាមួយនឹងការថយចុះកូលេស្តេរ៉ុលអាក្រក់ ខណៈពេលដែលវាអាចរក្សាកម្រិត HDL (កូលេស្តេរ៉ុលល្អ) នៅក្នុងខ្លួនរបស់អ្នក។លើសពីនេះទៅទៀតមានភស្តុតាងដែលបង្ហាញថា អ្នកដែលទទួលទានប្រេងអូលីវជារៀងរាល់ថ្ងៃគឺមានហានិភ័យទាបនៃការគាំងបេះដូង ជំងឺលើសឈាម និង អត្រាងាប់នៃសរសៃឈាមបេះដូងជាងអ្នកដែលមិនទទួលទាន។

១

២. អាចធ្វើឱ្យឈាមរត់បានស្រួល

សមាសធាតុដែលមាននៅក្នុងអូលីវអាចបង្កើនផលិតកម្មនីត្រាតអុកស៊ីដ ដែលវាធ្វើឱ្យមុខងារសរសៃឈាមប្រសើរឡើង ក្នុងការជំរុញលំហូរឈាមទៅកាន់ជាលិការបស់អ្នក។ វាមានអត្ថប្រយោជន៍ទាំងសម្រាប់សុខភាពរយៈពេលខ្លីនិងរយៈពេលវែង ព្រោះចលនាឈាមរត់បានល្អដែលអាចកាត់បន្ថយហានិភ័យទូទៅនៃជំងឺរ៉ាំរ៉ៃ។

២

៣. មានអត្ថប្រយោជន៍សម្រាប់ឆ្អឹងរបស់អ្នក


អូលីវក៏អាចជួយបង្កើនដង់ស៊ីតេឆ្អឹងដោយកាត់បន្ថយការចុះខ្សោយ ហើយលើសពីនេះទៅទៀតរបបអាហារមេឌីទែរ៉ាណេនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការបាក់ឆ្អឹងចំពោះមនុស្សវ័យចំណាស់។

៤.ជំនួយដល់ខួរក្បាលរបស់អ្នក

ចាប់តាំងពីអូលីវអាចជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មដែលបណ្តាលមកពីការរលាកប្រព័ន្ធផ្សេងៗ ពួកគេក៏ការពារជាលិកានៃសរីរាង្គសំខាន់ៗផងដែរ (ឧទាហរណ៍ខួរក្បាលរបស់អ្នក!) ពីការបំផ្លាញដែលមានគ្រោះថ្នាក់។ អត្ថប្រយោជន៍មួយទៀត គឺអូលីវមានផ្ទុកវីតាមីន E ដែលផ្សារភ្ជាប់ទៅនឹងការចងចាំអោយបានប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃការថយចុះការចងចាំ។

៣

៥.អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន

អាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាអូលីវក៏អាចបន្ថយឱកាសនៃជំងឺមហារីកមួយចំនួនផងដែរ ដោយការពារឌីអិនអេកោសិកា (អាចការពារការលូតលាស់ដុំសាច់) និងអាចកាត់បន្ថយស្ត្រេស ៕

៤

ប្រភព៖ បរទេស