ប្លែកណាស់! នេះជាត្រី ដែលអាចរស់នៅលើគោកបានរយៈពេល៥ឆ្នាំដោយមិនត្រូវការទឹក

នៅប្រទេសអាហ្រ្វិកមានត្រីមួយប្រភេទដែលឈ្មោះរបស់វានោះគឺ lungfish ។ ត្រីប្រភេទនេះមានការសម្របខ្លួនគួរឱ្យចាប់អារម្មណ៍មែនទែន ដោយវាមានសួតដល់ទៅពីរហើយអាចដកដង្ហើមខ្យល់បាន។ នេះគឺជាលក្ខណៈសំខាន់ណាស់ព្រោះពួកគេរស់នៅតំបន់ទំនាប តាមផ្លូវទឹកដែលតែងតែរីងស្ងួត។ ដើម្បីគ្រប់គ្រងស្ថានការណ៍ដែលគំរាមកំហែងដល់អាយុជីវិតបែបនេះ ធម្មជាតិបានបង្កើតអោយ lungfish មានស្រទាប់ដែលអាចរុំព័ទ្ធខ្លួនវា ដើម្បីរស់នៅក្នុងដីប្រេះក្រហែងបានយ៉ាងងាយស្រួល។

Screen Shot 2021 06 08 At 3.51.17 PM

នៅរដូវរីងស្ងួត ត្រីមួយនេះបានត្បុលចូលទៅក្នុងដីពីចន្លោះ 1-9 inchs បន្ទាប់មកចាប់ផ្តើម ប្រមូលភក់ទាំងនុះមកធ្វើជាសំបុកនិងបង្កើតស្រទាប់ពិសេសរបស់វាដើម្បីសំងំរស់នៅទីនោះរហូតដល់រដូវភ្លៀងវិញ ។ lungfish អាចរស់នៅដោយគ្មានទឹកនៅក្នុងសំបកដែលរុំខ្លួនវានេះបានរហូតទៅដល់៥ឆ្នាំដោយធ្វើការដកដង្ហើមតាមសួតរបស់វា។

"" " "

២

ពេលវានៅក្នុងសំបុកវាដាក់ច្រមុះរបស់វាទៅខាងលើ ដើម្បីងាយស្រួលក្នុងការដកដង្ហើម។ អត្រាមេតាប៉ូលីសរបស់វាថយចុះហើយសារធាតុចិញ្ចឹមដែលវាត្រូវការដើម្បីរស់បានមកពីការបំផ្លាញជាលិកាសាច់ដុំរបស់វា។ ត្រីប្រភេទនេះធំធាត់ពីចន្លោះ ៦ ទៅ ៤០ អ៊ីញហើយអាចមានទម្ងន់រហូតដល់ជិត ៨ ផោន។


៣

ជាទូទៅ ត្រីញីដាក់ពងរបស់វានៅក្នុងសំបុកមួយនៅក្នុងតំបន់ក្បែរជំរករបស់វា។ នៅពេលដែលស៊ុតញាស់ត្រីឈ្មោលនឹងការពារកូនរបស់វារហូតដល់ ២ ខែ ហើយនៅចន្លោះពេលនោះកូនត្រីអាចវិវត្តន៍ខ្លួនវាបានដោយប្រើស្រកីដើម្បីក្លាយជាត្រីធំពេញវ័យនិងដុះធ្មេញ។ គួរបញ្ជាក់ផងដែរថាត្រីនេះមាន៤ប្រភេទខុសគ្នា និងបរិភោគរបបអាហារផ្សេងៗគ្នាដែលរួមមាន កង្កែប, ត្រី , ឫសឈើ និងគ្រាប់ធញ្ញជាតិផ្សេងៗ ៕

៤

ប្រភព៖​ បរទេស