នេះជាមូលហេតុ ដែលអ្នកគួរតែឆាប់ចូលគេង

ខណៈពេលដែលអ្នកចូលគេងយប់ជ្រៅដោយសារតែជក់មើលភាពយន្តឬរឺលេងហ្វេសបុកនោះ អ្នកនឹងគិតថាវាមិនអីទេ ប៉ុន្តែការយូរចូលគេងបែបនេះបានផ្តល់ផលប៉ះពាល់ជាច្រើនដូចជាធ្វើឱ្យសុខភាពរាងកាយនិងផ្លូវចិត្តរបស់អ្នកចុះខ្សោយនិងមានគ្រោះថ្នាក់។ អ្នកមិនត្រឹមតែមានអារម្មណ៍ថាហត់នឿយបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹកប៉ុណ្ណោះទេ ប៉ុន្តែខួរក្បាលរបស់អ្នកនឹងពិបាកក្នុងការផ្តោតអារម្មណ៍អំឡុងពេលដែលអ្នកធ្វើអ្វីមួយ។

ខាងក្រោមនេះជាហេតុផល ៥ យ៉ាងដែលអ្នកគួរតែឆាប់ចូលគេងដើម្បីមានសុខភាពល្អ ៖

១

"" " "

១. អាចរក្សាទម្ងន់របស់អ្នកបាន

អ្នកវិទ្យាសាស្ត្រនិយាយថាអ្នកគេងមិនលក់កាន់តែច្រើនអ្នកនឹងមិនអាចកាត់បន្ថយទំងន់បាននោះទេ ។ នៅពេលដែលអ្នកទទួលរងនូវការគេងមិនលក់រ៉ាំរ៉ៃនោះអ្នកនឹងមានអារម្មណ៍ថាមិនមានកម្លាំងដើម្បីហាត់ប្រាណឬញ៉ាំអាហារដែលមានសុខភាពល្អឡើយ។ លើសពីនេះទៅទៀតប្រសិនបើអ្នកចូលគេងយឺត នោះអ្នកនឹងមានចំណង់ក្នុងការញ៉ាំអាហារមិនល្អ ដោយការសិក្សាបានបង្ហាញថាការគេងមិនបានស្កប់ស្កល់នឹងបង្កើនចំណង់របស់អ្នកចំពោះអាហារដែលមានជាតិខ្លាញ់ដូចជាបឺហ្គឺ រឺរបស់បំពងជាដើម ។

២

២. អាចកាត់បន្ថយឱកាសនៃការធ្លាក់ខ្លួនឈឺ

វិធីមួយក្នុងចំណោមវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីចៀសវាងការធ្លាក់ខ្លួនឈឺជាទៀងទាត់គឺត្រូវគេងឱ្យទាន់ពេលវេលា។ កង្វះដំណេកមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកំណត់បានដែរថា តើអ្នកអាចជាសះស្បើយបានយ៉ាងដូចម្តេចនៅពេលអ្នកធ្លាក់ខ្លួនឈឺ។

នៅពេលអ្នកគេងបានគ្រប់គ្រាន់ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រឆាំងនឹងមេរោគឬជំងឺឆ្លងផ្សេងៗ។ ប្រសិនបើអ្នកគេងឱ្យទាន់ពេលវេលា ហើយក្រោកពីព្រលឹមដើម្បីញ៉ាំអាហារពេលព្រឹកដែលមានសុខភាពល្អមុនម៉ោង 8:30 ព្រឹកនោះកម្រិត BMI របស់អ្នកនឹងត្រូវគ្រប់គ្រងយ៉ាងល្អដែលអាចធ្វើអោយអ្នកជៀសផុតពីការមានជម្ងឺនានា ។

៣


៣. អាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ

ក្រៅពីការបរិភោគ និងហាត់ប្រាណអោយបានត្រឹមត្រូវ ការគេងឱ្យបានគ្រប់គ្រាន់ក៏មានសារៈសំខាន់ដូចគ្នាដែរ ដើម្បីបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺទឹកនោមផ្អែម, ជំងឺដាច់សរសៃឈាមខួរក្បាលឬជំងឺលើសឈាម។ នៅពេលអ្នកកំពុងគេងរាងកាយរបស់អ្នកធ្វើនឹងការជួសជុលសរសៃឈាមបេះដូង និងខួរក្បាលរបស់អ្នកដើម្បីការពារអ្នកពីជំងឺរ៉ាំរ៉ៃអស់ទាំងនេះ ប៉ុន្តែប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់នោះទេសរីរាង្គទាំងនេះនឹងចាប់ផ្តើមយ៉ាប់យ៉ឺន ដែលវាអាចនាំឱ្យអ្នកជួបបញ្ហាសុខភាពសំខាន់ៗជាដើម។

៦

៤. ធ្វើអោយអ្នកមានការចងចាំល្អ

យើងទាំងអស់គ្នាប្រាកដជាបានឆ្លងកាត់រួចមកហើយនៅពេលវេលាដ៏គ្រោះថ្នាក់ដូចជា មិនអាចផ្តោតអារម្មណ៍និងចងចាំអ្វីបានទាំងអស់នៅពេលដែលអ្នកប្រលងរឺក៏ធ្វើបទបង្ហាញ ព្រោះដោយសារតែអ្នកចូលគេងដល់យប់ជ្រៅនិងកង្វះដំណេក។ តាមការសិក្សាបានបង្ហាញថា ការគេងបានគ្រប់គ្រាន់និងធ្វើអោយអ្នកមានការចងចាំនិងស្មារតីល្អ។

៤

៥. អាចធ្វើអោយអ្នកមានអារម្មណ៍វិជ្ជមាន

អ្នកស្រាវជ្រាវបានអះអាងថា ការចូលគេងយប់ជ្រៅហ្នឹងធ្វើអោយអ្នកមានគំនិតទុទិដ្ឋិនិយម និងងាយកើតនូវជម្ងឺបាក់ទឹកចិត្ត ដូចនេះហើយទើបពួកគាត់លើកទឹកចិត្តអ្នកអោយគេងយ៉ាងហោចណាស់អោយបាន៧-៨ ម៉ោងជារៀងរាល់យប់។ គំនិតវិជ្ជមាននិងការគិតល្អៗនឹងកើតមានឡើងនៅពេលដែលអ្នកគេងបានគ្រប់គ្រាន់ ដូចនេះហើយទើបអ្នកគួរតែយល់ដឹងនិងតាមដានពីការគេងរបស់អ្នកអោយបានត្រឹមត្រូវ ដើម្បីជៀសវាងការខូចខាតសុខភាពធ្ងន់ធ្ងរទៅថ្ងៃមុខ ៕

៦

ប្រភព៖ បរទេស