៤យ៉ាងងាយៗ វិធីបង្កើនការចងចាំឱ្យបានល្អជាងមុន!

ចំណងជើង: វិធីបង្កើនការចងចាំឱ្យបានល្អជាងមុន!

អត្ថបទ: ការបង្កើននិងគ្រប់គ្រងការចងចាំគឺជាដំណើរការស្មុគស្មាញមួយ ដែលខួរក្បាលមនុស្សយើងត្រូវការប្រមូលនិងរក្សាទុកព័ត៌មានដែលយើងត្រូវការប្រើប្រាស់សម្រាប់កិច្ចការងារផ្សេងៗប្រចាំថ្ងៃ។ ហើយការចងចាំទាំងនេះក៏ដើរតួនាទីយ៉ាងសំខាន់សម្រាប់មនុស្សច្រើនក្នុងការចងចាំមនុស្សសំខាន់ៗនិងអនុស្សាវរីយ៍ពិសេសក្នុងឆាកជីវិតរបស់ពួកគេ។ ប៉ុន្តែមនុស្សមួយចំនួនបានជួបប្រទះនូវបញ្ហាមួយចំនួនដូចជាជំងឺវង្វេងវង្វាន់ស្មារតី និងបាត់ការចងចាំជាដើមដែលធ្វើអោយពួកគេបាត់បង់នូវជីវិតដែលរីករាយដូចជាមនុស្សទូទៅ។

ខាងក្រោមនេះគឺជាវិធីដើម្បីបង្កើនការចងចាំអោយបានល្អជាងមុន ៖

"" " "

១

១.លេងហ្គេម និងកម្មវិធីដែលបណ្តុះបណ្តាលខួរក្បាលរបស់អ្នក

យោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តនៅឆ្នាំ ២០១៧ បានបង្ហាញថាការលេងហ្គេមរឺកម្មវិធីដែលអាចបណ្តុះបណ្តាលខួរក្បាលមួយចំនួនអាចបង្កើនការចងចាំរបស់អ្នកបាន ដោយសារតែកំឡុងពេលដែលអ្នកលេងកម្មវិធីទាំងនោះ អ្នកនឹងអាចហ្វឹកហាត់ខួរក្បាលបានកាន់តែច្រើន។ ការសិក្សាបានបង្ហាញថាហ្គេមទាំងនោះជួយការពារនៃការថយចុះការយល់ដឹងរបស់អ្នក និងអាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេងបានថែមទៀតផង។

២

២.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ខណៈពេលដែលអ្នកធ្វើលំហាត់ប្រាណទាំងផ្លូវកាយនិងផ្លូវចិត្ត វាពិតជាជួយបង្កើនជំនាញចងចាំរបស់អ្នកបានយ៉ាងល្អ ព្រោះតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាការធ្វើលំហាត់ប្រាណជាទៀងទាត់អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដែលក្នុងនោះរួមមានការធ្វើឱ្យប្រសើរឡើងនូវមុខងារខួរក្បាល, បង្កអោយមានអាំងតង់ស៊ីតេដែលនាំឱ្យអ័រម៉ូនរបស់អ្នកមានតុល្យភាពជាងមុន និងជួយរំញោចអោយមានការផ្លាស់ប្តូរប្រព័ន្ធប្រសាទដែលធ្វើឱ្យខួរក្បាលរបស់អ្នកសកម្មជាងមុន ។


៤

៣.កាត់បន្ថយស្រ្តេស

ភាពតានតឹង រឺ ស្រ្តេសក៏អាចធ្វើអោយការចងចាំរបស់អ្នកចុះខ្សោយបានដែរ ព្រោះអារម្មណ៍ទាំងនោះអាចបង្កើតបានជាអរម៉ូនស្ត្រេស Cortisol ដែលវាមានមុខងារក្នុងការកាត់បន្ថយការចងចាំរបស់អ្នក។ ដូច្នេះហើយអ្នកគួរតែធ្វើការសមាធិ រឺដើរលេងកំសាន្តអោយបានច្រើនដើម្បីពង្រឹងការចងចាំនិងសុខភាពខួរក្បាលអោយបានល្អជាងមុន។

៣

៤.បរិភោគបន្លែ និងផ្លែឈើអោយបានច្រើន

ការសិក្សារបស់សាលាវេជ្ជសាស្ត្រ Harvard បានសន្និដ្ឋានថាមនុស្សទាំងអស់អាចបង្កើនការចងចាំបានដោយការញ៉ាំបន្លែនិងផ្លែឈើឱ្យបានច្រើន ដោយពួកគេជឿថាសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុជីវឧស្ម័នដែលរួមមានវីតាមីន A, B, C, និង E ក៏ដូចជា carotenoids, Flavonoids និង Polyphenols ដែលមាននៅក្នុងបន្លែនិងផ្លែឈើទាំងននោះ អាចបង្កើនកម្រិតនៃការចងចាំនិងសុខភាពខួរក្បាលរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព៕

៥

ប្រភព៖ បរទេស