ប្រទេសទាំង ១០ ដែលមានប្រាក់ខែ ខ្ពស់ជាងគេនៅលើពិភពលោក

ដូចដែលអ្នកធ្លាប់បានដឹងហើយថាប្រទេសនីមួយៗគឺតែងតែផ្តល់ប្រាក់ខែទៅអោយបុគ្គលិកខុសពីគ្នា ដោយយោងទៅតាមសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន។ តើអ្នកធ្លាប់ឆ្ងល់ដែររឺទេថាប្រទេសណាខ្លះដែលផ្តល់ប្រាក់ខែខ្ពស់បំផុតដល់បុគ្គលិករបស់ខ្លួន? ហើយប្រាក់ខែទាំងនោះមានចំនួនប៉ុន្មាន?

តោះមកមើលប្រទេសទាំង១០ដែលមានប្រាក់ខែខ្ពស់ជាងគេទាំងអស់គ្នា! 

1n

"" " "

១. សហរដ្ឋអាមេរិក(American)

សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ដែលសម្បូរទៅដោយធនធានធម្មជាតិច្រើនណាស់ ថែមទាំងជាអ្នកនាំចូល-នាំចេញទំនិញធំជាងគេបំផុតនៅលើពិភពលោកផងដែរ។ ជាទូទៅការងារជាមធ្យមនៅសហរដ្ឋអាមេរិកគឺ ៤៤ ម៉ោងក្នុងមួយសប្តាហ៍ហើយប្រាក់ចំណូលប្រចាំឆ្នាំមានប្រហែល ៥៥.០០០ ដុល្លារក្នុងមួយឆ្នាំ និងមានអត្រាពន្ធប្រហែល ២៣% (ដែលដូចគ្នានឹងប្រទេសកាណាដា,អូស្ត្រាលី,ចក្រភពអង់គ្លេស និង អៀរឡង់ជាដើម) ។

 

2n

២. អៀរឡង់ (Ireland)

ខណៈពេលដែលអៀរឡង់នៅតែជាមជ្ឈមណ្ឌលកសិកម្មនៃចក្រភពអង់គ្លេស ប្រាក់ចំណូលពិតប្រាកដរបស់វាគឺបានមកពីឧស្សាហកម្មបច្ចេកវិទ្យា។ ប្រទេសនេះក៏សម្បូរទៅដោយក្រុមហ៊ុនឌីហ្សាញវីដេអូហ្គេមធំៗជាច្រើន ហើយនិងក្រុមហ៊ុនបច្ចេកវិទ្យាតូចៗរាប់រយផងដែរ។ ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមនៅអៀរឡង់ទទួលបានប្រហែល ៥១.០០០ ដុល្លារក្នុងមួយឆ្នាំដែលទាបជាងលុចសំបួ (Luxembourg) ប៉ុន្តែអត្រាពន្ធប្រចាំឆ្នាំរបស់អៀរឡង់មានត្រឹមតែ ១៨,៩% ដែលជាអត្រាទាបបំផុតនៅអឺរ៉ុប។

 

3n

៣. លុចសំបួ (Luxembourg )

លុចសំបួគឺជាប្រទេសមួយដែលសំបូរទៅដោយមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អឺរ៉ុប។ ប្រទេសមួយនេះគឺជាអ្នកផ្គត់ផ្គង់ដែកថែបដំបូងគេនៅទីផ្សារអឺរ៉ុប ហើយការនាំចេញដ៏ធំរបស់វាឥឡូវនេះរួមមានទាំងសារធាតុគីមី, ជ័រកៅស៊ូ និងគ្រឿងម៉ាស៊ីនឧស្សាហកម្មថែមទៀតផង ហើយប្រាក់ចំណូលជាមធ្យមនៅលុចសំបួគឺប្រហែល ៥៣.០០០ ដុល្លារក្នុងមួយឆ្នាំនិងមានអត្រាពន្ធ ២៨ ភាគរយ ។

 

4n

៤. ប្រទេសស្វ៊ីស ( Switzerland )

វិស័យផលិតនៅប្រទេសស្វ៊ីសគឺមានសារៈសំខាន់និងរឹងមាំបំផុតនៅអឺរ៉ុប ដោយផលិតទំនិញសុខភាព, ឱសថ , សារធាតុគីមី , និងឧបករណ៍ភ្លេងជាច្រើន ហើយប្រាក់ចំណូលប្រចាំឆ្នាំរបស់ស្វីសគឺទទួលបានប្រហែល ៥០,០០០ ដុល្លារក្នុងមួយឆ្នាំដោយមានអត្រាពន្ធ ៣០ ភាគរយ ។

 

5n

៥. អូស្ត្រាលី (Australia )

អូស្រ្តាលីជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំបំផុតនៅលើពិភពលោកនិងជាអ្នកនាំចេញទំនិញម្ហូបអាហារក៏ដូចជាប្រេងនិងរ៉ែជាច្រើន ហើយប្រទេសនេះនាំចូលទំនិញតិចតួចបំផុត។ ប្រាក់ចំណូលជាមធ្យមរបស់ប្រទេសអូស្ត្រាលីគឺ ៤៤,៩៨៣ ដុល្លារក្នុងមួយឆ្នាំដែលមានអត្រាពន្ធប្រហែល ២៣% ដែលជាការពិតដើម្បីធានាថាពលរដ្ឋរបស់ខ្លួនមានសុខភាពល្អនិងមានការអប់រំខ្ពស់។ ហើយអូស្រ្តាលីតែងតែពេញចិត្តនឹងការងារ ៣៥ ម៉ោងដែលចាំបាច់ក្នុងមួយសប្តាហ៍។

 


6n

៦.ចក្រភពអង់គ្លេស ( United Kingdom )

នៅក្នុងចក្រភពអង់គ្លេស គឺមានប្រទេសអត់គ្លេស, ស្កុតឡេន និងអៀរឡង់ ដែលមានសេដ្ឋកិច្ចរឹងមាំបំផុតនៅអឺរ៉ុប ប៉ុន្តែប្រទេសអង់គ្លេសខ្លួនឯងគឺមិនមែនជាបណ្តាញភ្ជាប់ដ៏រឹងមាំបំផុតនៅក្នុងចក្រភពអង់គ្លេសនោះទេ ដោយគេដឹងថា ៧៥% នៃកម្លាំងការងាររបស់ខ្លួនគឺពឹងផ្អែកលើសេវាកម្មស្ទើរតែទាំងស្រុងហើយជាពិសេសគឺទៅលើវិស័យទេសចរណ៍។ ការងារជាមធ្យមគឺ ៤២ ម៉ោងក្នុងមួយសប្តាហ៍ ហើយប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ចក្រភពអង់គ្លេសគឺប្រហែល ៤៥.០០០ ដុល្លារក្នុងមួយឆ្នាំដោយមានអត្រាពន្ធប្រហែល ២៥ % ប៉ុន្តែចក្រភពអង់គ្លេសមានការថែទាំសុខភាព និងការអប់រំជាសកល។

7n

៧. កាណាដា (Canada)

ប្រទេសកាណាដាគឺជាប្រទេសដែលមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ដូចជាសំបូរទៅដោយ ស័ង្កសី, អ៊ុយរ៉ាញ៉ូម, មាសនីកែល ក៏ដូចជាអាលុយមីញ៉ូមជាដើម។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់កាណាដាជាមធ្យមគឺប្រហែល ៤២.០០០ ដុល្លារក្នុងមួយឆ្នាំប៉ុន្តែមានអត្រាពន្ធប្រហែល ២៣% ប៉ុន្តែជាការពិតណាស់ពន្ធ២៣%នោះគឺត្រូវបានចំណាយសម្រាប់ការថែទាំសុខភាពសកល និងការអប់រំសាធារណៈ។

 

8n

៨. ន័រវែស (Norway)

ន័រវែសគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាក់ទងនឹងធនធានធម្មជាតិរួមមាន ថាមពលវារីអគ្គិសនី, ការនេសាទ និងរ៉ែ។ ដូចជាប្រទេសមួយចំនួនដែរ គឺន័រវែសមានការថែទាំសុខភាពជាសកលនិងការអប់រំខ្ពស់ ហើយពួកគេធ្វើការ ៣០ ម៉ោងក្នុងមួយសប្តាហ៍ ដោយប្រាក់ចំណូលរបស់ពួកគេគឺ ៣១.១០១ ដុល្លារ និងអត្រាពន្ធ ៣០%។

9n

៩.កូរ៉េខាងត្បូង (South Korea)

កូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមិនត្រឹមតែនៅអាស៊ីតែប៉ុណ្ណោះទេថែមទាំងនៅលើពិភពលោកទាំងមូលទៀតផង។ កូរ៉េខាងត្បូងជាប្រទេសនាំចេញធំជាងគេទី ៦ និងជាអ្នកនាំចូលធំជាងគេទី ១០ លើពិភពលោកហើយប្រទេសមួយនេះពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មបរទេសដើម្បីគាំទ្រសេដ្ឋកិច្ចរឹងមាំរបស់ខ្លួន ហើយវាក៏ជាប្រទេសដែលនាំចេញថាមពលដ៏ធំបំផុតមួយផងដែរ។ ការងារជាមធ្យមរបស់ពួកគេគឺប្រហែល 45 ម៉ោងក្នុងមួយសប្តាហ៍ ហើយប្រាក់ខែជាមធ្យមរបស់កូរ៉េខាងត្បូងគឺ ៣៥.៤០៦ ដុល្លារក្នុងមួយឆ្នាំដោយមានពន្ធប្រហែល ១២% ។

10n

១០. ប្រទេសហូឡង់ (Netherlands)

ហូល្លង់មានកំពង់ផែសមុទ្រដែលមមាញឹកនិងធំជាងគេបំផុតនៅអឺរ៉ុប ដែលនេះក៏ជាមូលហេតុធំមួយផងដែរដែលធ្វើឱ្យប្រាក់ខែមធ្យមសម្រាប់ប្រទេសហូឡង់រកចំណូលបានប្រហែល ៤៧.០០០ ដុល្លារ (២៩,០០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ ដោយសារតែប្រទេសហូល្លង់ជាប្រទេសសង្គមនិយមប្រជាធិបតេយ្យដូច្នេះពួកគេលះបង់ប្រាក់ចំណូលជិត ៣៨% របស់ពួកគេសម្រាប់ចំណាយទៅលើរឿងមួយចំនួនដូចជា ការថែទាំសុខភាពជាសកលនិងការអប់រំខ្ពស់។ ប៉ុន្តែអត្ថប្រយោជន៍ផ្សេងទៀតនៃការក្លាយជាជនជាតិហូឡង់គឺថាក្នុងមួយសប្តាហ៍ការងារជាមធ្យមរបស់ពួកគេគឺស្ថិតនៅក្រោម 35 ម៉ោង ៕

11n

 

ប្រភព: បរទេស