ឃេីញញញេីតណាស់! នេះជាស្ពានកញ្ចក់របស់ប្រទេសចិនដែលវែងជាងគេបំផុតនៅលើពិភពលោក

ស្ពានកញ្ចក់របស់ប្រទេសចិននេះត្រូវបានសាងសង់ឡើងសម្រាប់ជាកន្លែងទាក់ទាញភ្ញៀវទេសចរដែលស្ពាននេះបានតភ្ជាប់ពីជ្រលងភ្នំយ៉ាងស្រស់ស្អាត។ វាលាតសន្ធឹងលើកម្ពស់ ១,៧២៦ ហ្វីតដែលឆ្លងកាត់ទន្លេលៀនជាំងក្នុងតំបន់ហ័ងឈួនភាគខាងត្បូងនៃប្រទេសចិន។ ដោយសារតែវាជាស្ពានកញ្ចក់ដែលមានប្រវែងវែងជាងគេ ដូច្នេះហើយទើបវាត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records។

 

G1

"" " "

ស្ពានកញ្ចក់ដ៏អស្ចារ្យមួយនេះត្រូវបានរចនាឡើងដោយវិទ្យាស្ថានស្ថាបត្យកម្មនិងវិទ្យាស្ថានស្រាវជ្រាវនៃសាកលវិទ្យាល័យហ្សេជាំង។ ស្ពាននេះអាចផ្ទុកចំនួនមនុស្សបានរហូតទៅដល់ ៥០០ នាក់ក្នុងពេលតែមួយ ហើយផ្នែកខាងក្រោមរបស់វាត្រូវបានធ្វើពីស្រទាប់កញ្ចក់ដែលមានកំរាស់ ៤.៥ សង្ទីម៉ែត្រចំនួនមានបីស្រទាប់។

 

Default

 

ទោះបីជាមើលទៅឃើញថាវាខ្ពស់និងជាកញ្ចក់គួរអោយខ្លាចក្នុងការដើរឆ្លងកាត់ក៏ដោយ ប៉ុន្តែវាពិតជាពេញនិយមខ្លាំងណាស់សម្រាប់ជនជាតិចិននិងជនបរទេសអោយមកទស្សនាស្ពានកញ្ចក់មួយនេះនិងថតរូបទុកជាអនុស្សារវរីយ៍ជាដើម៕

 


G3

 

 

G6

 

G7

 

ប្រភព: បរទេស