ធ្លាប់ដឹងអត់ថា ស្ទីលម៉ូដសក់របស់អ្នកក៏អាចជាមូលហេតុនៅពីក្រោយការឈឺក្បាលញឹកញាប់របស់អ្នកបានដែរ!

មិនថាអ្នកកំពុងធ្វើលំហាត់ប្រាណឬសម្អាតផ្ទះដែលរញ៉េរញ៉ៃរបស់អ្នកនោះទេ អ្នកប្រាកដជាគិតថាមិនមានស្ទីលម៉ូដសក់ណាផ្សេងទៀតដែលមានផាសុខភាពនិងមានភាពងាយស្រួលដូចជាការចងសក់ឡើងលើនោះឡើយ ព្រោះវាអាចជួយអោយអ្នកអាចផ្តោតអារម្មណ៍លើការងារដែលអ្នកកំពុងធ្វើអោយបានត្រឹមត្រូវ និងមិនចាំបាច់ទទួលការរំខានពីសក់របស់អ្នកដែលនៅតែបន្តធ្លាក់មកលើមុខនោះឡើយ។ ប៉ុន្តែតើអ្នកដឹងដែររឺទេថាការចងសក់របស់អ្នកឱ្យទៅជាតឹងបែបនេះអាចបណ្តាលឱ្យអ្នកឈឺក្បាលជាញឹកញាប់បាន។

 

H1

"" " "

ជាទូទៅដើម្បីគេចផុតពីភាពរញ៉េររញ៉ៃអ្នកប្រាកដជាចងសក់ជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកគួរតែដឹងថាការចង់សក់អោយតឹងជាកត្តាបណ្តាលអោយអ្នកឈឺក្បាលបាន ព្រោះឫសសក់មានការផ្គត់ផ្គង់សរសៃប្រសាទដ៏សម្បូរបែបហើយនៅពេលវាត្រូវបានទាញយ៉ាងតឹងនោះវានឹងចាប់ផ្តើមមានការឈឺចាប់។

 

Beautiful Young Woman Adjusting Her Hair In A Bathroom

 

យោងតាមការស្រាវជ្រាវបានសង្កេតឃើញថា មនុស្សជាច្រើនបានទទួលរងការឈឺក្បាលដោយសារតែពួកគេចងសក់បែបនេះ ដែលវាបង្កឡើងដោយសារតែការថយចុះកម្តៅសរសៃប្រសាទនៅជុំវិញមុខនិងស្បែកក្បាលដែលត្រូវបានគេស្គាល់ថាវាជាជម្ងឺ allodynia ។

 


 

H3

 

វិធីដែលអាចជួយអោយអ្នកលែងមានការឈឺក្បាលជាញឹកញាប់នោះគឺ ត្រូវតែជៀសវាងប្រភេទស្ទីលម៉ូដសក់មួយចំនួនដែលវាដាក់សម្ពាធខ្លាំងពេកទៅលើស្បែកក្បាលរបស់អ្នក។ ឧទាហរណ៍ក្នុងអំឡុងពេលហាត់ប្រាណ អ្នកអាចបែងចែកសក់របស់អ្នកជាពីរចំហៀងឬពាក់កណ្តាលហើយចងវាអោយរលុង ដើម្បីអោយស្បែកក្បាលរបស់អ្នកមានភាពធូរស្រាលជាងមុន។ ហើយការទម្លាក់សក់ចុះមកក្រោមថ្វីត្បិតតែវារញ៉េរញ៉ៃបន្តិចមែន តែវាជាស្ទីលម៉ូតសក់មួយដែលល្អឥតខ្ចោះសម្រាប់ស្បែកក្បាលនិងសក់របស់អ្នកហើយថែមទាំងជួយអ្នកអោយគេចផុតពីការឈឺក្បាលទាំងនោះថែមទៀតផង ៕

 

H4

 

ប្រភព: បរទេស