រឿងពិត៥យ៉ាង ដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូណេស៊ីគឺជាប្រទេសប្រជុំកោះមួយដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វាមានទីតាំងនៅចន្លោះមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក ហើយជាប្រទេសដែលស្ថិតនៅតាមបណ្តោយផ្លូវសមុទ្រសំខាន់ៗដែលតភ្ជាប់អាស៊ីបូព៌ា, អាស៊ីខាងត្បូង និងអូសេអានី។ ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេចាត់ទុកថាជាប្រទេសដែលគួរអោយចង់ទៅដើរលេងកំសាន្តជាទីបំផុត ព្រោះវាសម្បូរទៅដោយ ឆ្នេរសមុទ្រដ៏អស្ចារ្យ, ភ្នំយ៉ាងស្រស់ស្អាត, អាហារដែលសក្តិសមទៅនឹងវប្បធម៌ក្នុងស្រុករួមទាំងតំបន់បុរាណផ្សេងៗជាដើម។

ខាងក្រោមនេះគឺជារឿងពិតទាំង៥យ៉ាងនៃប្រទេសមួយនេះ ៖

១.ជាប្រទេសអ៊ីស្លាមដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក

"" " "

ប្រទេសឥណ្ឌូនេស៊ីទទួលបានឋានៈជាប្រទេសអ៊ីស្លាមដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកដែលភាគច្រើនជាជនជាតិស៊ុននី។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនម៉ូស្លីមនៃប្រទេសមួយនេះនៅតែមានភាពចម្រុះបន្តិចបន្តួចនៅក្នុងវិស័យសាសនា។ ឧទាហរណ៍កោះបាលីមានលក្ខណៈហិណ្ឌូលើសលុប ហើយកោះឥណ្ឌូនេស៊ីជាច្រើនត្រូវបានកំណត់ថាជាគ្រិស្តសាសនាតាំងពីសម័យរបស់ពួកគេជាអាណានិគមហុល្លង់មកម្ល៉េះ។

 

A1

 

២. វាជាប្រទេសដែលមានកោះធំជាងគេបំផុតនៅលើពិភពលោក

លាតសន្ធឹងលើផ្ទៃដី ៧៣៥.៣៥៨ ម៉ាយការ៉េ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានកោះធំជាងគេនៅលើពិភពលោក។ បើនិយាយពីទំហំដីវិញវាជាប្រទេសធំជាងគេទី ១៤ ហើយនៅប្រសិនបើគេរាប់បញ្ចូលទាំងដីនិងសមុទ្រទៀតនោះ វាអាចនឹងឈានដល់ចំណាត់ថ្នាក់ទី ៧ ក្នុងពិភពលោក។

 

A2

 

៣. ប្រទេសនេះក៏មានភ្នំភ្លើងដែរ


ដោយប្រទេសឥណ្ឌូនេស៊ីមានផ្ទុកទៅដោយភ្នំភ្លើង ដូចនេះហើយវាពិតជាបង្កបញ្ហាទៅដល់មនុស្សជាច្រើនដែលរស់នៅក្នុងតំបន់ផ្ទុះណាស់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ប្រទេសឥណ្ឌូណេស៊ីក៏ជាបឹងដែលមានភ្នំភ្លើងធំជាងគេបំផុតនៅលើពិភពលោកយើងនេះដែរ ពោលវាគឺបឹងតូបាដែលស្ថិតនៅភាគខាងជើងស៊ូម៉ាត្រា។

 

A6

៤. មាននាគ Komodo ដែលរស់នៅក្នុងព្រៃ

វាមិនមែនជារឿងអាថ៌កំបាំងនោះទេដែលប្រទេសឥណ្ឌូនេស៊ីគឺជាជម្រកសត្វព្រៃដែលមិនគួរឱ្យជឿ។ និយាយរួមទៅប្រទេសនេះជាជម្រករបស់សត្វព្រៃជាង ៣០០.០០០ ប្រភេទដែលមានចំនួនច្រើនជាង ១៧% នៃសត្វព្រៃរបស់ពិភពលោក ហើយអង្គហេតុដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយអំពីសត្វព្រៃនៅឥណ្ឌូនេស៊ីនោះ គឺថាវាជាកន្លែងតែមួយគត់នៅលើពិភពលោកដែលអ្នកអាចមើលនាគKomodoនៅក្នុងព្រៃបាន។

 

A7

៥. មានភាសាចម្រុះជាច្រើន

ខណៈពេលភាសាផ្លូវការរបស់ឥណ្ឌូនេស៊ីគឺបាហាសា វាក៏មានភាសាកំណើតជាង ៣០០ ភាសាផងដែរ ហើយថែមទាំងមានគ្រាមភាសាជាច្រើនទៀតនៅទូទាំងប្រទេស ដោយក្នុងខេត្តប៉ាពួតែមួយសោះមានគ្រាមភាសាប្រហែល ២៧០ ភាសាឯណោះ។

A5

 

ប្រភព: បរទេស