សាកទៅដឹងហេីយ​ នេះជាវិធីការពារកុំឱ្យសក់ជ្រុះយ៉ាងមានប្រសិទ្ធភាព!

ជាទូទៅមិនថាអ្នកណាក៏ស្រឡាញ់សក់របស់ពួកគេដែរ ដោយសារតែវាអាចលើកសម្រស់មនុស្សយើងបានមួយកម្រិត ប៉ុន្តែគួរអោយសោកស្តាយណាស់ដែលអ្នកខ្លះជួបប្រទះនឹងរឿងសក់ជ្រុះទៅវិញ។ ប្រសិនបើសក់របស់អ្នកជ្រុះច្រើននោះ គឺវាមិនមែនជារឿងលេងសើចនោះទេ ហើយបើអ្នកនៅតែបន្តមិនយកចិត្តទុកដាក់ចំពោះបញ្ហានេះវាប្រាកដជាធ្វើអោយអ្នកទំពែកជាក់ជាមិនខាន។ ប៉ុន្តែវាក៏មានវិធីដើម្បីកាត់បន្ថយសក់ជ្រុះផងដែរ ដែលអ្នកអាចយកទៅអនុវត្តន៍ដើម្បីទទួលបានសក់មានសុខភាពល្អត្រឡប់មកវិញ។

Hair Loss MAIN

 

"" " "

១.កុំកក់សក់ញឹកញាប់ពេក

ជាធម្មតាកក់សក់អាចការពារសក់របស់អ្នកពីការជ្រុះបាន ព្រោះវាជួយថែរក្សាសក់និងស្បែកក្បាលហើយថែមទាំងការពារឱកាសនៃការបង្ករោគដែលអាចបណ្តាលឱ្យជ្រុះសក់បានថែមទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកុំកក់សក់របស់អ្នកញឹកញាប់ពេកព្រោះសាប៊ូអាចធ្វើអោយសក់របស់អ្នកជ្រុះបានដោយសារតែជាតិប្រេងធម្មជាតិរបស់វា ហើយប្រសិនបើសក់របស់អ្នកមានជាតិខាញ់ខ្លាំងសូមប្រើសាប៊ូស្ងួតជំនួសវិញ។

S1

 

២.បរិភោគអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់

ការបរិភោគសាច់គ្មានខ្លាញ់, ត្រី , សណ្តែក និងប្រូតេអ៊ីនដទៃទៀតអាចជួយកាត់បន្ថយការបាត់បង់សក់របស់អ្នកបាន ហើយអាហារជាច្រើនទៀតដែលសំបូរទៅដោយជាតិប្រូតេអ៊ីនក៏ផ្ទុកនូវវីតាមីន B-12 ផងដែរ ដែលវាផ្តល់អត្ថប្រយោជន៍ល្អចំពោះសក់របស់អ្នក។

 

S2

 

៣.លេបថ្នាំជំនួយសក់

ប្រសិនបើការទទួលទានជាតិប្រូតេអ៊ីននិងជាតិដែករបស់អ្នកមិនបានគ្រប់គ្រាន់នោះទេ អ្នកអាចញុំាថ្នាំគ្រាប់ជំនួញសក់បាន ព្រោះវានឹងជួយជំរុញសក់របស់អ្នកអោយពីភាពជ្រុះអោយមានសុខភាពល្អមកវិញ។ ថ្នាំបំប៉នដែលត្រូវបានណែនាំគឺជាថ្នាំដែលផ្ទុកនូវសារជាតិ Biotin, Viviscal និង ប្រេងត្រីអូមេហ្គា៣ជាដើម។

 


 

S3

 

៤.ឈប់ប្រើម៉ាស៊ីនគៀបរឺសម្ងួតសក់

គួរតែផ្អាកបណ្តោះអាសន្ននូវការប្រើប្រាស់ម៉ាស៊ីនសម្ងួត រឺម៉ាស៊ីនគៀបសក់របស់អ្នកព្រោះកម្តៅនឹងធ្វើឱ្យប្រូតេអ៊ីនសក់របស់អ្នកចុះខ្សោយជាក់ជាមិនខាន ម្យ៉ាងទៀតកំដៅក៏អាចនាំឱ្យមានភាពផុយស្រួយនិងអាចបណ្តាលឱ្យជ្រុះសក់បានដែរ។

 

S4

 

៥.ឈប់ដូរពណ៌សក់របស់អ្នក

ការលាបពណ៌សក់នឹងធ្វើអោយសក់របស់អ្នកខូចជាទម្ងន់ ដោយសារតែសារជាតិគីមីទាំងនោះបានគ្រប់ដណ្តប់ពីលើពណ៌សក់ធម្មជាតិរបស់អ្នក។ មិនត្រឹមតែធ្វើអោយស្បែកក្បាលទទួលរងនូវការខូចខាតនោះទេ ប៉ុន្តែសក់របស់អ្នកនឹងបាត់បង់សារជាតិចិញ្ចឹមដែលជាហេតុបណ្តាលអោយវាជ្រុះ,សំពោង និងបែកចុងជាដើម៕

 

S5

 

ប្រភព: បរទេស