អត្ថប្រយោជន៍ជាច្រើននៃផ្លែប័រដែលល្អចំពោះសុខភាពរបស់អ្នក

ផ្លែប័រគឺជាផ្លែឈើមួយប្រភេទដែលពេញនិយមខ្លាំងមែនទែន!មិនថាសូម្បីតែនៅអាស៊ីនិងអឺរ៉ុបក៏ដោយ ព្រោះវាអាចយកទៅច្នៃបានជាច្រើនប្រភេទដូចជា៖ អាចយកទៅធ្វើជាម្ហូប, ភេសជ្ជៈ, បង្អែម និង អាចលាយធ្វើជាគ្រឿងថែរក្សាសម្រស់បានថែមទៀតផង។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏សំបូរទៅដោយវីតាមីននិងសារធាតុចិញ្ចឹមផ្សេងទៀតដែលអាចជួយឱ្យអ្នកមានសុខភាពល្អបានដែរ។

 

X1

"" " "

 

ផ្លែប័រមានសារជាតិ lutein និង zeaxanthin ដែលអាចស្រូបយករលកពន្លឺអាក្រក់ដែលអាចបង្កអន្តរាយដល់ចក្ខុវិស័យរបស់អ្នកបាន។ អ្នកដែលញ៉ាំអាហារដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាផ្លែប័រប្រាកដជាមិនសូវមានការចុះខ្សោយនៃភ្នែកនោះទេ ហើយសារធាតុប្រឆាំងអុកស៊ីតកម្មរបស់ផ្លែប័រភាគច្រើនត្រូវបានគេរកឃើញនៅក្នុងសាច់ពណ៌បៃតងដិតដែលនៅជិតនឹងសំបក។

X7

ជាតិ Fiber នៅក្នុងផ្លែប័រអាចជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតដូច្នេះហើយអ្នកអាចជ្រើសរើសការញុំាវាដើម្បីសម្រកទំងន់បាន ហើយការស្រាវជ្រាវបានរកឃើញថាសារជាតិខ្លាញ់ដែលមាននៅក្នុងផ្លែប័រក៏អាចជួយកាត់បន្ថយទំហំចង្កេះរបស់អ្នកបានដែរ។

X3

 


ជាមធ្យមបើបរិភោគផ្លែប័រកន្លះផ្លែក្នុងមួយពេល នោះវាហ្នឹងផ្តល់ឱ្យមនុស្សពេញវ័យ ១៥% នៃតម្រូវការវីតាមីន K ប្រចាំថ្ងៃរបស់ពួកគេ ហើយសារធាតុចិញ្ចឹមនេះក៏អាចជួយបង្កើនដង់ស៊ីតេឆ្អឹងនិងការពារការបាក់ឆ្អឹងបានយ៉ាងល្អផងដែរ។

 

X4

 

ម្យ៉ាងទៀតផ្លែប័រគឺល្អខ្លាំងណាស់សម្រាប់សុខភាពស្បែករបស់អ្នក ព្រោះវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាវីតាមីនC ដែលអាចជួយឱ្យស្បែករបស់អ្នកមើលទៅក្មេងជាងវ័យ, បំបាត់ស្នាមជ្រួញ និងការពារស្បែករបស់អ្នកពីការបំផ្លាញដោយកាំរស្មីយូវីបានយ៉ាងប្រសើរទៀតផង ដូច្នេះប្រសិនបើអ្នកស្រលាញ់សុខភាពនិងសម្រស់សូមធ្វើការបរិភោគផ្លែប័រអោយបានញឹកញាប់បន្តិចដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីវា ៕

X5

 

ប្រភព: បរទេស