ក្រុមហ៊ុន Huawei បានដាក់បង្ហាញជាផ្លូវការនូវប្រព័ន្ធ HarmonyOS 2.0 របស់ពួកគេ

ថ្មីៗនេះក្រុមហ៊ុន Huawei បានដាក់បង្ហាញជាផ្លូវការនូវ HarmonyOS 2.0 និងសមត្ថភាពការងាររបស់វានៅលើឧបករណ៍ជាច្រើន។ HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការសម្រាប់យុគសម័យ IoT។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងមានសម្រាប់ស្មាតហ្វូន កុំព្យូរទ័រ នាឡិកាឆ្លាតវ៉ៃ ថេប្លេត ទូរទស្សន៍ខ្នាតធំ Autonomous cars, បរិក្ខាររថយន្ត នឹងជួយឱ្យឧបករណ៍ឆ្លាតវៃជាច្រើនទៀតអាចភ្ជាប់ និងធ្វើការជាមួយគ្នាបាន។

 

P1

"" " "

យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុន Huawei ពួកគេបាននិយាយថាខ្លួនមានអ្នកសហការណ៍រហូតទៅដល់ជាង ៣០០ ដៃគូដែលបានចូលរួមក្នុងប្រព័ន្ធ Harmony ecosystem ថ្មីមួយនេះ។ លើសពីនេះទៀតក្រុមហ៊ុនអះអាងថាក្រុមហ៊ុនធំ ៗ ជាង ៤០ នឹងប្រើប្រាស់ HarmonyOS នៅឆ្នាំ ២០២១ ជាក់ជាមិនខាន។

 

P2

 


លោក Yu Chengdong (Executive Director, CEO of the Consumer BG) បានមានប្រសាសន៍ថា “ Huawei នឹងប្រើ Harmony OS ដើម្បីជួយដល់ Hardware Manufacturers ដើម្បីធ្វើការ Upgrades ទៅលើឧស្សាហកម្មរបស់ពួកគេ នឹង Application Manufacturers ឱ្យទទួលបានប្រតិបត្តិការណ៍នូវដំណើរការលើឧបករណ៍ឆ្លាតវៃផ្សេងទៀតក្រៅពីទូរស័ព្ទចល័ត រួមនឹងឧស្សាហកម្មទាំងមូលជាមួយនឹងការ Upgrades និង Digital transformation” ។ អ្វីដែលសំខាន់ហើយជាគោលបំណងរបស់ពួកគេនោះ គឺថា HarmonyOS ចង់បង្ហាញសមត្ថភាពពិសេសរបស់ខ្លួនអោយបានទៅដល់មនុស្សកាន់តែច្រើននៅទូទាំងពិភពលោក ៕

 

P3

 

P4

 

ប្រភព: បរទេស