ញុំាស្ពៃក្តោបរាល់ថ្ងៃតិចអត់ដឹងថាវាមានផលប្រយោជន៍អ្វីខ្លះ!

ស្ពៃក្តោបគឺជាបន្លែមួយប្រភេទដែលត្រូវបានគេយកមកប្រើប្រាស់ច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌាក៏ដូចជានៅក្នុងប្រទេសដទៃទៀតជាច្រើនជុំវិញពិភពលោក។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងទេនោះថា វាក៏ជាបន្លែមួយក្នុងចំណោមបន្លែដែលមានជីវជាតិបំផុត ដោយវាមានផ្ទុកទៅដោយវីតាមីននិងសារធាតុរ៉ែសំខាន់ៗជាច្រើនដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ, ស្បែក,សក់ និងប្រព័ន្ធភាពស៊ាំជាដើម ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង។

 

C1

"" " "

ស្ពៃក្តោបមានផ្ទុកនូវបរិមាណវីតាមីន C និង E ជាច្រើនសម្រាប់ជួយក្នុងការផលិតខូឡាជែនដែលជាសមាសធាតុជួយរក្សាស្បែកឱ្យតឹងនិងគ្មានស្នាមជ្រួញ ហើយវាក៏មានផ្ទុកនូវវីតាមីន A រួមជាមួយនឹងវីតាមីន D ដែលអាចការពារស្បែកពីការខូចខាតផ្សេងៗនិងជួយផ្តល់ឱ្យអ្នកនូវស្បែកក្មេងជាងវ័យថែមទៀតផង។

 

C2

 

មិនត្រឹមតែប៉ុណ្ណោះ ស្ពៃក្តោបថែមទាំងមានផ្ទុកនូវបរិមាណ glucosinolates គួរឱ្យកត់សម្គាល់ ដែលវាមានលក្ខណៈសម្បត្តិក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមហារីកបានយ៉ាងល្អ។ សមាសធាតុទាំងនេះអាចជួយរើសអាតូមសេរីដែលមិនល្អសម្រាប់សុខភាពរបស់អ្នកចេញ និងរួមចំណែកបង្ការដល់ជំងឺមហារីកប្រភេទផ្សេងៗគ្នាជាច្រើន។ ម្យ៉ាងទៀតដោយសារតែស្ពៃក្តោបផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗនិងស្ទើរតែគ្មានកាឡូរីឬខ្លាញ់ដូច្នេះវាពិតជាល្អខ្លាំងណាស់សម្រាប់អ្នកដែលចង់ស្រកទំងន់ ហើយប្រសិនបើអ្នកមិនចូលចិត្តញ៉ាំស្ពៃក្តោបក្នុងទម្រង់ជាបន្លែទេអ្នកក៏អាចផឹកទឹកស្ពៃក្តោបជំនួបានផងដែរ។

 


C3

 

ស្ពៃក្តោបក៏ជាអាហារសម្រាប់ជំនួយខួរក្បាលផងដែរ ដោយសារតែវីតាមីន K និង anthocyanins ដែលមាននៅក្នុងស្ពៃក្តោបអាចលើកកម្ពស់មុខងារផ្លូវចិត្ត និងការផ្តោតអារម្មណ៍របស់អ្នកបាន។ វីតាមីន K ក៏មានសារសំខាន់ខ្លាំងណាស់ដែរ ក្នុងការការពារកោសិកាសរសៃប្រសាទពីការបំផ្លាញផ្សេងៗនិងការពារជំងឺដែលចុះខ្សោយផងដែរ ហើយអ្វីដែលពិសេសនោះគឺស្ពៃក្តោបក៏ជាប្រភពដ៏សម្បូរទៅដោយជាតិអ៊ីយ៉ូតដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ខួរក្បាលអ្នកបានយ៉ាងប្រសើរ ៕

 

C4

 

 

ប្រភព:បរទេស