អត្ថប្រយោជន៍​នៃការសៀវភៅ​ ដែលអាចផ្លាស់ប្តូរជីវិតអ្នកបាន

បើតាមពិតទៅសៀវភៅគឺជាមិត្តល្អបំផុត ព្រោះអ្នកអាចពឹងផ្អែកលើពួកវាបាននៅពេលដែលអ្នកធុញទ្រាន់ អាក់អន់ចិត្ត បាក់ទឹកចិត្ត ឯកោ ឬរំខានពីអ្វីមួយនៅជុំវិញខ្លួនអ្នក។ វាថែមទាំងអាចជួយអ្នកគ្រប់ពេលដែលអ្នកចង់បាននិងបន្ថយអារម្មណ៍តានតឹងបានយ៉ាងល្អ។ សៀវភៅក៏ជួយចែករំលែកជាមួយអ្នកនូវព័ត៌មាន និងចំណេះដឹងពីគ្រប់ទិសទីជុំវិញពិភពលោកនិងណែនាំអ្នកឱ្យដើរលើផ្លូវត្រូវនៅក្នុងមាគ៌ាជីវិត។

ខាងក្រោមនេះគឺសុទ្ធតែជាអត្ថប្រយោជន៍ដែលអ្នកទទួលបានពីការអានសៀវភៅ៖

 

"" " "

R1

 

១.ការកែលំអខ្លួនឯង

ការអានសៀវភៅអាចជួយអ្នកអោយមានការគិតវិជ្ជមាននិងមានស្មារតីល្អ។ ការអានគឺសំខាន់ណាស់ព្រោះវាអភិវឌ្ឍគំនិតរបស់អ្នកហើយផ្តល់ឱ្យអ្នកនូវចំណេះដឹងនិងមេរៀនជីវិតហួសប្រមាណ។ វាជួយអ្នកឱ្យយល់ពីពិភពលោកជុំវិញខ្លួនអោយកាន់តែប្រសើរ ហើយវាក៏ធ្វើអោយចិត្តអ្នកសកម្មនិងបង្កើនសមត្ថភាពនៃការច្នៃប្រឌិតរបស់អ្នក។

២.ជំនាញទំនាក់ទំនង

ការអានធ្វើអោយអ្នកប្រសើរឡើងនូវវាក្យសព្ទនិងថែមទាំងអាចអភិវឌ្ឍជំនាញទំនាក់ទំនងរបស់អ្នកបានថែមទៀតផង។ វាជួយអ្នកឱ្យរៀនប្រើភាសាប្រកបដោយភាពច្នៃប្រឌិត និងការប្រាស្រ័យទាក់ទងល្អដែលមានសារៈសំខាន់ណាស់នៅគ្រប់ផ្នែកនៃជីវិត។

៣.បង្កើនចំណេះដឹង

សៀវភៅជួយឱ្យអ្នកស្វែងយល់អំពីវប្បធម៌, ទំនៀមទម្លាប់, សិល្បៈ, ប្រវត្តិសាស្រ្ត, ភូមិសាស្រ្ត, សុខភាព, ចិត្តវិទ្យា និងមុខវិជ្ជាជាច្រើនទៀតនិងសូម្បីតែទិដ្ឋភាពនៃជីវិតរបស់អ្នកជាដើម។

៤.កាត់បន្ថយស្ត្រេស

ការអានសៀវភៅល្អនឹងនាំអ្នកទៅក្នុងពិភពថ្មីមួយនិងជួយអ្នកអោយបំបាត់ចោលនូវភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ វាមានឥទ្ធិពលវិជ្ជមានជាច្រើនទៅលើចិត្តនិងរាងកាយ ដោយវារំញោចសាច់ដុំខួរក្បាលរបស់អ្នកនិងធ្វើអោយខួរក្បាលរបស់អ្នកមានសុខភាពល្អនិងរឹងមាំ។

 


R2

 

៥.សេចក្តីរីករាយ

នៅពេលដែលអ្នកបានអានសៀវភៅ នោះអ្នកនឹងទទួលបាននូវទស្សនីយភាពប្លែកៗដោយសេចក្តីរីករាយ ហើយនៅពេលដែលអ្នកចាប់ផ្តើមអានសៀវភៅដែលអ្នកចាប់អារម្មណ៍ខ្លាំងនោះអ្នកប្រាកដជាមិនចង់ឈប់អាននោះទេ។

៦.អភិវឌ្ឍជំនាញវិភាគរបស់អ្នក

តាមរយៈការអានយ៉ាងសកម្មអ្នកនឹងស្វែងយល់ពីទិដ្ឋភាពជាច្រើននៃជីវិតដោយវាពាក់ព័ន្ធនឹងសំណួរដែលអ្នកអាន ហើយវាហ្នឹងជួយអភិវឌ្ឍនូវផ្នត់គំនិត និងការបញ្ចេញមតិរបស់អ្នក។

៧.កាត់បន្ថយភាពធុញទ្រាន់

ការធ្វើដំណើររយៈពេលច្រើនម៉ោងឬវិស្សមកាលរយៈពេលយូរពីការងារអាចជារឿងគួរឱ្យធុញទ្រាន់ បើទោះបីជាអ្នកលេងគេហទំព័រសង្គមទាំងអស់ក៏ដោយ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសយកការសៀវភៅវិញគឺវាមានលក្ខណៈងាយស្រួល និងអាចជួយអ្នកអោយរួចផុតពីភាពធុញទ្រាន់បាន។

សរុបមកទំលាប់នៃការអានគឺជាគុណសម្បត្ដិល្អបំផុតមួយដែលមនុស្សម្នាក់ៗគួរតែធ្វើ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍទំលាប់នៃការអានល្អ ហើយយើងទាំងអស់គ្នាគួរតែព្យាយាមអានសៀវភៅជារាល់ថ្ងៃយ៉ាងហោចណាស់អោយ ៣០ នាទីទើបជាការល្អ ៕

 

Book

 

 

ប្រភព:បរទេស