គុណវិបត្តិនៃការប្រើប្រាស់ទូរស័ព្ទពេលកំពុងបន្ទោរបង់

តាមការសិក្សាថ្មីមួយបានកត់ត្រាថាមនុស្ស ៩០% បានយកទូរស័ព្ទរបស់ពួកគេចូលបន្ទប់ទឹក(ចូលបន្ទោរបង់)។ ហើយជាក់ស្តែងមនុស្សកាន់តែច្រើនចាប់ផ្តើមទំលាប់កាន់ទូរស័ព្ទនៅក្នុងដៃរបស់ពួកគេគ្រប់ពេលចូលបន្ទោរបង់ពីមួយថ្ងៃទៅមួយថ្ងៃ។

 

O2

"

យោងតាមលោកវេជ្ជបណ្ឌិត James Roberts សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Baylor University ដែលបានរៀបរាប់និងមានការបារម្ភយ៉ាងខ្លាំងអំពីការញៀនទូរស័ព្ទនិងផលប៉ះពាល់របស់វាដូចជាធ្វើអោយយើងចំណាយពេលនៅក្នុងបន្ទប់ទឹកកាន់តែយូរនិងនៅពេលដែលយើងមិនមានទូរស័ព្ទ យើងមានអារម្មណ៍តានតឹង និងធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។

O5

 

ជាទូទៅពេលវេលាចូលបន្ទប់ទឹកក៏រាប់បញ្ចូលជាសកម្មភាពសំរាប់រាងកាយនិង សំរាក់ផ្នែកប្រព័ន្ធប្រសាទ។

ផ្ទុយទៅវិញប្រសិនបើ យើងប្រើទូរស័ព្ទនៅក្នុងបន្ទប់ទឹក ធ្វើអោយសុខភាពនិងខួរក្បាលរបស់យើងប្រឈមនឹងហានិភ័យតាមវិធីជាច្រើន ហើយយើងចាំបាច់ត្រូវបោះចោលនូវទំលាប់ដ៏អាក្រក់នេះចោលជាបន្ទាន់។


ការស្រាវជ្រាវត្រូវបានបង្ហាញថាការប្រើប្រាស់ទូរស័ព្ទស្របពេលដែលអ្នកបន្ទោរបង់ អាចធ្វើអោយការឆ្លើយតបរបស់រាងកាយអ្នកទៅនឹងពេលវេលាប្រើប្រាស់បង្គន់មិនសមស្រប។ ជាទូទៅអ្នកមិនគួរអង្គុយលើបង្គន់យូរជាង ១០ នាទីនោះទេ។

 

O6

 

ការអង្គុយនៅលើបង្គន់យូរជាង ១០ នាទីនឹងអាចធ្វើឱ្យដំណើរការបន្ទោរបង់ចុះខ្សោយ ហើយរាងកាយរបស់អ្នកបានបង្វិលពីការប្រឹងបន្ទោរបង់មកផ្តោតតែលើការប្រើប្រាស់ទូរស័ព្ទដៃវិញ។ កត្តានោះហើយដែលធ្វើអោយប្រព័ន្ធពោះវៀនធំនិងទ្វារបន្ទោរបង់របស់អ្នកចាប់ផ្តើមខ្សោយ និង វិវត្តន៏ទៅជាជំងឺប្ញសដូងបាតជាដើម៕

 

ប្រភព: បរទេស