មិននឹកស្មានសោះ ថាប្រទេសសិង្ហបុរីមានរឿងពិតដែលគួរឱ្យចាប់អារម្មណ៍បែបនេះ

លាតសន្ធឹងនៅលើទំហំ ៧២៨,៣ គីឡូម៉ែត្រការ៉េ សិង្ហបុរីគឺជាប្រទេសមួយដែលស្ថិតនៅលើកោះ និងជាប្រទេសដែលមានទំហំតូចជាងគេមួយនៅលើពិភពលោក ពោលគឺវាមានទំហំតូចជាងសហរដ្ឋអាមេរិកចំនួន ១៥,០០០ ដងឯណោះ។ ទោះបីជាប្រទេសនេះតូចក៏ពិតមែនប៉ុន្តែវាក៏ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលទំនើបបំផុតនៅលើពិភពលោក ហើយថែមទាំងមានសេដ្ឋកិច្ចជឿនលឿនថែមទៀតផង។

ខាងក្រោមនេះជាហេតុការណ៍គួរឱ្យចាប់អារម្មណ៍បំផុតមួយចំនួនអំពីប្រទេសសិង្ហបុរីដែលអ្នកប្រហែលជាមិនបានដឹងពីមុនមក។

 

"

Z1

 

១.ក្រដាសប្រាក់ ១០០០ ដុល្លារគឺគួរអោយទាក់ទាញយ៉ាងខ្លាំង

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ក្នុងការទទួលបានក្រដាសប្រាក់ ១០០០ ដុល្លាររបស់សិង្ហបុរីដែលធម្មតានោះ អ្នកនឹងមានការភ្ញាក់ផ្អើលប្រសិនបើពិនិត្យមើលវាអោយជិត ព្រោះវាមានបទចំរៀងជាតិទាំងមូល ដែលមានឈ្មោះថា ‘មហាលាភ Singapura’ ដោយត្រូវបានគេបោះពុម្ពនៅផ្នែកខាងក្រោយនៃក្រដាសប្រាក់នោះជាអក្សរតូចៗ។

 

Z7

 

២.កំណត់លើកម្ពស់របស់អាគារ

មានគោលការណ៍មួយបានចែងថា អគារនៅសិង្ហបុរីមិនអាចសង់ខ្ពស់ជាង ២៨០ ម៉ែត្រនោះទេ ហើយការរឹតត្បិតនេះមាននៅគ្រប់ទីកន្លែងមិនថានៅទីតាំងសំខាន់រឺយ៉ាងក៏ដោយ ។ មូលហេតុដែលធ្វើបែបនេះព្រោះពួកគេចង់រក្សាដែនអាកាសដែលនៅព័ទ្ធជុំវិញខ្លួនរបស់ពួកគេឱ្យបានស្រលះល្អ ដូច្នេះហើយទើបសូម្បីតែអារគារនៅទីក្រុងមានកំពស់ទាបជាង ២៨០ ម៉ែត្រដែរ។

 

Z8

 

៣.វាមិនត្រឹមតែជាកោះធម្មតានោះទេ

មនុស្សភាគច្រើនបានសន្មតថាកោះតែមួយអាចបង្កើតបានជាប្រទេសសិង្ហបុរីទាំងមូល តែតាមការពិតនោះគឺវាមានកោះចំនួន ៦៤ បន្ថែមទៀត។ កោះនៅឆ្នេរសមុទ្រធំជាងគេនោះ គឺកោះសាណូសាដែលវាមានអាងចិញ្ចឹមត្រីដ៏ទំនើបនិងឆ្នេរខ្សាច់ល្អបំផុតនៅក្នុងតំបន់នោះ។ រីឯកោះ Pulau Ubin គឺជាកោះដ៏ពេញនិយមមួយផ្សេងទៀតដែលដឹកភ្ញៀវទេសចរត្រឡប់ទៅប្រទេសសិង្ហបុរីវិញនៅក្នុងទសវត្សឆ្នាំ ១៩៦០ ដែលអាចនិយាយបានថាវាជាកន្លែងល្អសម្រាប់ការដើរលេងឬស្វែងយល់ពីតំបន់ដីសើមចុងក្រោយនៃប្រទេសសិង្ហបុរីមួយនេះ។

 

Z9


 

៤.វាជាទីក្រុងមួយក្នុងចំណោមទីក្រុងបៃតងបំផុតរបស់ពិភពលោក

ជិតពាក់កណ្តាលនៃផ្ទៃដីរបស់ប្រទេសសិង្ហបុរីគឺពោរពេញទៅដោយពណ៌បៃតង ដោយមានឧទ្យាននិងសួនច្បារចំនួន ៣៥០ រួមទាំងសួនច្បារនៅក្បែរឆ្នេរសមុទ្រផងដែរ ដោយសួនមួយនោះលាតសន្ធឹងលើផ្ទៃដី ១០១ ហិកតានិងមានទេសភាពដ៏អស្ចារ្យដូចជា SuperTree Groves ដែលមានកំពស់ខ្ពស់បំផុតនិងអមទៅដោយធម្មជាតិយ៉ាងស្រស់បំព្រងគួរអោយចង់ទស្សនា។

Z4

 

៥.មានទឹកជ្រោះសុប្បនិមិត្តខ្ពស់បំផុតនៅលើពិភពលោក

នៅអាកាសយានដ្ឋាន Jewel Changi អ្នកនឹងបានឃើញទឹកជ្រោះសុប្បនិមិត្តដែលមានឈ្មោះថា HSBC Rain Vortex ដែលខ្ពស់បំផុតនៅលើពិភពលោកដោយវាមានកម្ពស់ ៤០ ម៉ែត្រចុះក្រោមនិងមានចំនួន៧ជាន់ដែលព័ទ្ធជុំវិញទៅដោយសួនច្បារដ៏ខៀវស្រងាត់។ នៅពេលដែលទឹកជ្រោះធ្លាក់ចុះមកវាបានក្លាយជាអេក្រង់សម្រាប់ការបញ្ចាំងពន្លឺដ៏អស្ចារ្យ ហើយអាចនិយាយបានថាវាគឺជាអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ។

ប្រទេសសិង្ហបុរីក៏ជាជម្រកទឹកជ្រោះដែលបង្កើតឡើងដោយមនុស្សដំបូងគេបំផុតនៅលើពិភពលោកផងដែរ ដោយទឹកជ្រោះនោះមានកម្ពស់ ៣០ ម៉ែត្រ និងត្រូវបានកសាងឡើងនៅឆ្នាំ ១៩៧១ នៅសួនជូឡុង។

 

Z5

 

៦.ប្រទេសមួយនេះបានបាត់ពីផែនទី

នៅពេលដែលកោះនេះត្រូវបានផ្ទេរដៃរវាងអាណាចក្រ Majapahit និង ចក្រភពអយុធ្យារបស់សៀម ប្រទេសសឹង្ហបុរីបានក្លាយជាចំណុចពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់ស្តេចស៊ុលតង់នៃ Johor។ មូលហេតុនេះហើយទើបនាំឱ្យចោរសមុទ្រនៃព័រទុយហ្កាល់ដុតបំផ្លាញទីក្រុងមួយនេះនៅក្នុងឆ្នាំ ១៦១៣។

អស់រយៈពេលជាងមួយសតវត្សរ៍មក ប្រទេសមួយនេះក៏ត្រូវបានលុបចោលពីផែនទីទាំងស្រុង ប៉ុន្តែនៅឆ្នាំ១៨១៩ ចក្រភពអង់គ្លេសក៏បានបង្កើតប្រទេសនេះជាប៉ុស្តិ៍ពាណិជ្ជកម្ម ហេតុនេះហើយទើបវាបានត្រឡប់មកវិញនៅលើផែនទីវិញ៕

 

Z6

 

 

ប្រភព: បរទេស