រឿងពិតដ៏គួរឱ្យភ្ញាក់ផ្អើល របស់ប្រទេសម៉ាឡេស៊ី ដែលអ្នកមិនធ្លាប់បានដឹង

ម៉ាឡេស៊ីគឺជាប្រទេសមួយដែលមានតំបន់ព្រៃភ្នំបុរាណនិងទីក្រុងយ៉ាងរស់រវើក ហើយវាមានរហូតទៅដល់ ៨៧៤ កោះ។ រដ្ឋធានីកូឡាឡាំពួរបស់ម៉ាឡេស៊ី ត្រូវបានគេដឹងថាជាទីក្រុងមួយដែលមានអាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកក៏ដូចជាមានទីសក្ការៈបូជារបស់ហិណ្ឌូយ៉ាងធំដែលមានលក្ខណៈដូចទៅនឹងប្រទេសឥណ្ឌាដែរ ។

ថ្វីត្បិតតែប្រទេសនេះមានសភាពស្ងប់ស្ងាត់ល្អ ប៉ុន្តែវាក៏មានរឿងមួយចំនួនដែលអ្នកគួរតែដឹងពីប្រទេសមួយនេះដែរ ដែលរួមមានដូចជា ៖

១.គោរពតាមរាជានិយម

"

ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយ ដែលគោរពតាមប្រព័ន្ធរាជានិយមដែលមានចលនាតែមួយ ពោលគឺមានអ្នកគ្រប់គ្រងជនជាតិម៉ាឡេ ៩ នាក់ដែលបានប្តូរវេនគ្នាដើម្បីក្លាយជាស្តេចសំរាប់អាណត្តិ ៥ ឆ្នាំ ហើយប្រព័ន្ធរដ្ឋាភិបាលរបស់ប្រទេសនេះគឺស្រដៀងទៅនឹងចក្រភពអង់គ្លេសដែរ ដោយមានព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញដែលមានអំណាចជាមួយហ្នឹងរដ្ឋសភា។

 

Kuala,Lumpur,,Malaysia, ,January,31,,2019.,Malaysia's,King,,Sultan

 

២.ប្រទេសនេះត្រូវបានបែងចែកជាពីរ

បើអ្នកសិក្សាពីប្រវត្តិសាស្រ្តរបស់វា អ្នកប្រាកដជាដឹងថាប្រទេសមួយនេះត្រូវបានបែងចែកជាពីរគឺឧបទ្វីបម៉ាឡេស៊ី និងប៊ែនណេដូម៉ាឡេស៊ី ប៉ុន្តែក្រោយមកទៀតវាក៏បានបែកបាក់គ្នាបន្ទាប់ពីមានការខ្វែងគំនិតខាងសេដ្ឋកិច្ចនយោបាយ និងពូជសាសន៍។ ហើយចាប់ពីពេលនោះមកវាបានផ្តាច់ខ្លួនទៅជាប្រទេសសឹង្ហបុរី និងបានក្លាយជារដ្ឋមួយយ៉ាងពេញលេញ។

 

Scenery,On,Top,Of,Bohey,Dulang,Island,Near,Sipadan,Island.

 

៣.មានល្អាងភ្នំធំជាងគេលើពិភពលោក

ម៉ាឡេស៊ីមិនត្រឹមតែជាប្រទេសដែលស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបើអ្នកក្រឡេកទៅមើលរឿងដែលប្លែកៗនោះ វាគឺជាប្រទេសមួយដែលមានល្អាងធំជាងគេបំផុតក្នុងពិភពលោក ដោយអាចផ្ទុកនូវយន្តហោះប៊ូអ៊ីញ ៧៤៧ បានរហូតទៅដល់ចំនួន ៤០ គ្រឿងថែមទៀតផង។


 

Caves,In,Mulu,National,Park,,Sarawak,,Borneo,,Malaysia.

៤.មានភាពចម្រុះ

ម៉ាឡេស៊ីជាប្រទេសមួយ ដែលមានប្រជាជនច្រើនណាស់ដែលប្រហែលទៅហ្នឹង ៣១ លាននាក់ឯណោះ ប៉ុន្តែមានតែពាក់កណ្តាលនៃចំនួនប្រជាជនទាំងនោះប៉ុណ្ណោះ ដែលជាជនជាតិម៉ាឡេស៊ីពិតប្រាកដ ហើយសេសសល់ពីនោះគឺសុទ្ធតែជាជនបរទេស រីឯសាសនាដែលលេចធ្លោជាងគេនៅទីនោះគឺជាសាសនាឥស្លាម ។

 

Kuala,Lumpur,,Malaysia, ,February,22,,2020,:,A,Crowd

៥.មានភ្នំដែលបានចុះក្នុងបញ្ជីយូណេស្កូ(UNESCO)

អ្វីដែលពិសេសនោះគឺវាមានភ្នំដែលបានចុះក្នុងបញ្ជីយូណេស្កូ ដោយសារតែវាជាភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រទេសដែលឈានរហូតទៅដល់កម្ពស់ ១៣.៤៣៥ ហ្វីត (៤.០៩៥ ម៉ែត្រ) ។ វាជាកំពូលភ្នំខ្ពស់បំផុតមួយនៅលើពិភពលោកដែលមានអាយុកាល ១៥ លានឆ្នាំមកហើយ។ នៅភ្នំមួយនេះមានរុក្ខជាតិដុះជាង ៥០០០ ប្រភេទ ដែលវាជាចំនួនច្រើនជាងអឺរ៉ុបនិងអាមេរិកខាងជើងទៅទៀត។

ហើយវាក៏ជាក្តីសុបិន្តសម្រាប់អ្នកដែលចូលចិត្តសត្វផងដែរ ដោយវាមានបក្សីចំនួន ៣២៦ ប្រភេទនិងថនិកសត្វ ១០០ឯណោះដែលរស់នៅក្នុងនោះ៕

 

Mount,Kinabalu,View,Form,Nabalu,Town

 

 

ប្រភព: បរទេស