ថ្មីៗនេះ APPLE បានជួលអតីតនាយកប្រតិបត្តិក្រុមហ៊ុន BMW ដើម្បីជួយផលិតឡានអេឡិចត្រូនិចរបស់ខ្លួន

បើយោងតាមប្រភពអនាមិកមួយចំនួនបានអោយដឹងថា Apple បានជួលអតីតនាយកប្រតិបត្តិក្រុមហ៊ុន BMW លោក Ulrich Krantz ឱ្យធ្វើការលើគម្រោងផលិតរថយន្តផ្ទាល់ខ្លួន។ ដោយពួកគេបានសន្មតថា លោក Ulrich Krantz នឹងជួយក្នុងការបង្កើតឡានអគ្គិសនីរបស់ Apple ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយជាផ្លូវការនៅឡើយទេ។

 

2

"

Ulrich Krantz គឺជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំចាស់ៗរបស់ក្រុមហ៊ុន BMW ។ គាត់បានធ្វើការអស់រយៈពេល ៣០ ឆ្នាំមកហើយដែលភាគច្រើនគាត់បានចូលរួមក្នុងការអភិវឌ្ឍយានយន្តអេឡិចត្រូនិច ជាពិសេស លោក Ulrich Krantz បានដឹកនាំក្រុមដែលបង្កើតម៉ូដែល i3 និង i8 ថែមទៀតផង។ ក្នុងឆ្នាំ ២០១៦ គាត់បានចាកចេញពីក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ បន្ទាប់មកលោកបានបង្កើតក្រុមហ៊ុន Canoo ដែលជាក្រុមហ៊ុនចាប់ផ្តើមបង្កើតរថយន្ត Car sharing និងជួលរថយន្ត ប៉ុន្តែនៅក្នុងខែមេសាក្រុមហ៊ុននេះគាត់បានប្រកាសលាលែងពីតំណែងបាត់ទៅហើយ។

 

1

 

តាមអ្នកយកព័ត៌មានបានលើកឡើងថា ការជួលលោក Ulrich Krantz មកធ្វើការនៅ Apple បានចង្អុលបង្ហាញយ៉ាងច្បាស់ពីផែនការរបស់ក្រុមហ៊ុន ក្នុងការផលិតឡានអេឡិចត្រូនិចដោយខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះមានប្រភពបានអះអាងថាអតីតយុទ្ធជន BMW នឹងធ្វើការជាមួយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Doug Field ដែលដឹកនាំការអភិវឌ្ឍ Model 3 ផងដែរ។

ក្រុមហ៊ុន Apple បានចាប់ផ្តើមធ្វើការលើឡានផ្ទាល់ខ្លួនកាលពីឆ្នាំ ២០១៤ ម្តងមកហើយ ប៉ុន្តែមិនដឹងថាមកពីមូលហេតុអ្វីដែលពួកគេទុកគំនិតនេះចោលនៅឆ្នាំ ២០១៦ ដោយផ្តោតលើការអភិវឌ្ឍន៍ Software រថយន្តទៅវិញ ដោយអ្នកគ្រប់គ្រងចង់លក់សូហ្វវែររបស់ខ្លួនទៅឱ្យក្រុមហ៊ុនភាគីទីបីហើយប្រើវាដោយខ្លួនឯង។

 

3

 

យ៉ាងណាក៏ដោយថ្មីៗនេះក្រុមហ៊ុន Apple ហាក់ដូចជាបានវិលត្រឡប់ទៅរកការអភិវឌ្ឍរថយន្តអេឡិចត្រូនិចដោយខ្លួនឯងវិញហើយ។ ដោយនៅខែមករាឆ្នាំ ២០២១ មានពាក្យចចាមអារាមជាច្រើនបានលេចចេញនៅលើគេហទំព័រអំពីការសហការគ្នារវាង Apple និង Hyundai ដែលធ្វើការផលិតរថយន្តអេឡិចត្រូនិចជាមួយគ្នា ប៉ុន្តែក្រោយមកទៀតក្រុមហ៊ុនផលិតរបស់ប្រទេសកូរ៉េ Hyundai បានបដិសេធព័ត៌មានដែលមិនបានបញ្ជាក់មួយនេះ តែទោះយ៉ាងណាក៏ដោយសកម្មភាពរបស់ក្រុមហ៊ុននៅពេលនេះបានកើនឡើងយ៉ាងច្បាស់។

 

4


 

អ្នកវិភាគដ៏លេចធ្លោនៅក្រុមហ៊ុនTF International Securities លោក Ming-Chi Kuo បានជឿជាក់ថាវានឹងអាចទៅរួចសម្រាប់ក្រុមហ៊ុន Apple ក្នុងការសហការជាមួយក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងHyundai ដើម្បីផលិតទៅលើឡានអេឡិចត្រូនិចមួយនេះ។

 

5

 

គួរបញ្ជាក់ផងដែរថាយោងតាមលោក Ming-Chi Kuo ប្រសិនបើគម្រោងជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងទទួលជោគជ័យក្រុមហ៊ុន Apple អាចនឹងយល់ស្របបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន General Motors និងក្រុមហ៊ុនផលិតអ៊ឺរ៉ុប PSA ដើម្បីបញ្ចេញម៉ូដែលElectricជាបន្តបន្ទាប់និងលក់វានៅទីផ្សារផ្សេងទៀត។

 

6

 

យោងតាមការព្យាករណ៍របស់លោក Kuo ក្រុមហ៊ុន Hyundai Mobis នឹងទទួលខុសត្រូវចំពោះការរចនានិងផលិតគ្រឿងបន្លាស់រថយន្ត Apple Car មួយចំនួនខណៈដែលក្រុមហ៊ុន Kia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai Group នឹងផ្តល់នូវខ្សែសង្វាក់ផលិតកម្មសម្រាប់ Apple Car នៅសហរដ្ឋអាមេរិក។

អ្នកវិភាគរូបនេះក៏បានព្យាករណ៍ពីការលំបាកដែល Apple អាចនឹងប្រឈមនៅពេលចាប់ផ្តើមផលិតរថយន្ត Apple នៅឆ្នាំ ២០២៥ នេះដែរ ដោយសារតែវាត្រូវការរយៈពេលយូរគ្រប់គ្រាន់ដើម្បីអភិវឌ្ឍនិងបង្កើតខ្សែសង្វាក់សម្រាប់ផ្គត់ផ្គង់ពេញលេញសម្រាប់ផលិតឡានអេឡិចត្រូនិចមួយនេះ ៕

 

 

ប្រភព: បរទេស