អតីតសមាជិកក្រុម B.A.P ត្រូវបានតុលាការកាត់ទោសឱ្យជាប់ ពន្ធ.នាគារ ពីបទរំ លោភ សេព សន្ថវៈ

អតីតសមាជិកក្រុម B.A.P លោក Himchan ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ខែពីបទរំលោភសេពសន្ថវៈ បានប៉ុនប៉ងធ្វើអត្តឃាតនៅផ្ទះរបស់គាត់កាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា នាពេលថ្មីៗនេះ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងរួច គ្រួសារនិងអ្នកគាំទ្ររបស់គាត់មានភាពភ្ញាក់ផ្អើលនិងតក់ស្លុតជាខ្លាំងដោយមិននឹកស្មានថាលោកចង់សម្លាប់ខ្លួនដោយសារតែរឿងជាប់ពន្ធនាគារនោះទេ។

 

H

"

 

យោងតាមគេហទំព័រព័ត៌មានកំសាន្តរបស់កូរ៉េខាងត្បូងបានអោយដឹងថា មានអ្នកស្គាល់គ្នាជាមួយលោក Himchan ម្នាក់ បានមានការព្រួយបារម្ភជាខ្លាំងហើយក៏បានជូនដំណឹងទៅម្តាយ Himchan ដើម្បីហាមឃាត់កុំអោយ Himchan គិតខ្លី។ ពេលដែលបានទទួលដំំណឹងបែបនេះភ្លាម ម្តាយរបស់ Himchan ក៏បានចូលទៅរារាំង ទើបការធ្វើអត្តឃាតនោះមិនបានសម្រេច។

 

H3

 

នៅថ្ងៃដដែលនោះ បន្ទាប់ពី Himchan បរាជ័យក្នុងការធ្វើអត្តឃាត លោកក៏បានបង្ហោះសារសុំទោសជាសាធារណៈនៅលើបណ្តាញសង្គម។ នៅក្នុងសារមួយនោះគាត់បានសរសេរថា “ មានហេតុផលច្រើនណាស់ដែលខ្ញុំគួរតែនិយាយចេញមកអោយអស់ ប៉ុន្តែខ្ញុំសុខចិត្តនៅស្ងៀមព្រោះវាមានរឿងច្រើនណាស់ដែលខុសពីការពិត។ ខ្ញុំសុំទោសម្តងហើយម្តងទៀតចំពោះរឿងដែលបានកើតឡើង ហើយខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមានសុវត្ថិភាពនិងសប្បាយរីករាយ, សូមអរគុណ”។

 

H2


គួរអោយដឹងដែរថានៅឆ្នាំ ២០១៨ Himchan ត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ដែលមានអាយុខ្ទង់ ២០ ឆ្នាំអំឡុងពេលសំរាកនៅឯផ្ទះសំណាក់មួយ។ មេធាវីរបស់គាត់បាននិយាយនៅក្នុងសវនាការរបស់គាត់នៅខែកក្កដាឆ្នាំ ២០១៩ ថា “ វាច្បាស់ណាស់ថាពួកគេទាំងពីរមានអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមក ។ យើងទទួលស្គាល់ថាការថើបនិងការស្ទាបអង្អែលទ្រូង (របស់នាង) គឺជាការពិត ប៉ុន្តែវាមិនមានទំនាក់ទំនងរាងកាយអ្វីផ្សេងលើសពីនេះទៀតទេ”។

 

H6

ពេលនៅក្នុងសវនាការលោក Himchan នៅតែអះអាងថាគ្មានការរំលោភបំពានផ្លូវភេទនោះទេ ហើយរូបលោកនិងស្ត្រីម្នាក់នោះគឺមានទំនាក់ទំនងល្អជាមួយនឹងគ្នា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងខែកុម្ភៈគាត់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ ខែនៅក្នុងបទរំលោភសន្ថវៈ តែគាត់មិនត្រូវបានគេចាប់ខ្លួនភ្លាមៗនោះទេ ពោលគឺដើម្បីទុកពេលឱ្យគាត់សុំទោសទៅដល់ជនរងគ្រោះ។

 

H7

ក្រោយពីការដាក់ទោសនិងធ្វើអត្តឃាតមិនបានសម្រេចមក គេសង្គេតឃើញថា Himchan ពិបាកចិត្តយ៉ាងខ្លាំងរហូតឡើងទំងន់ដែលអ្នកគាំទ្ររបស់គាត់មើលសឹងតែមិនចង់ស្គាល់នោះទេ ។ ទោះជាយ៉ាងនេះក្តី អ្នកគាំទ្រនៅតែសង្ឃឹមថាគាត់នឹងឆាប់មានសេរីភាពវិញនិងចូលប្រឡូកក្នុងសិល្បៈម្តងទៀត ៕

 

 

ប្រភព: បរទេស