Sushi ទាំង៦ប្រភេទ ដែលអ្នកអាចធ្វើញុំានៅផ្ទះដោយខ្លួនឯងបាន (មានវីដេអូ )

Sushi គឺជាមុខម្ហូបរបស់ប្រទេសជប៉ុន ដែលទទួលបានភាពល្បីល្បាញបំផុតនៅតាមភោជនីយដ្ឋាននានា ជុំវិញពិភពលោក។ ទោះបីជាអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ និងបានញុំាវារួចហើយក៏ដោយ ប៉ុន្តែយើងជឿជាក់ថាអ្នកប្រហែលជាមិនទាន់ចេះពីរបៀបធ្វើ Sushi ទាំងអស់នោះទេ ដូច្នេះហើយថ្ងៃនេះ “ក្នុងស្រុក” នឹងមកធ្វើការណែនាំអំពី sushi ចំនួន ៦ប្រភេទដែលមានរសជាតិឆ្ងាញ់ និងអាចធ្វើញុំានៅផ្ទះដោយខ្លួនឯងបាន ដើម្បីកុំអោយលោកអ្នកខ្ជះខ្ជាយថវិការទៅញុំាហាង និងថែមទាំងអាចធ្វើនៅផ្ទះជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់បានថែមទៀតផង។

S8

១. Tamagoyaki

"

Tamagoyaki គឺជាមុខម្ហូបពងក្រឡុកបែបប្រពៃណីជប៉ុនមួយដែលមានភាពងាយស្រួលនៅក្នុងការរៀប, ទាក់ទាញនិងមានរសជាតិឈ្ងុយឆ្ងាញ់។ ម្យ៉ាងទៀតវាតម្រូវអោយអ្នកប្រើគ្រឿងផ្សំតែ ៨ មុខគត់ក្នុងការធ្វើវា ហើយលើសពីនេះទៅទៀតវាត្រូវការពេលចំអិនតែមួយភ្លែតប៉ុណ្ណោះ។

 

២. Sushi Bake

រូបមន្ត (Sushi ដុត) មួយនេះក៏មានភាពងាយស្រួលដែរ ពោលគឺគ្រាន់តែលាយគ្រឿងផ្សំ(៥មុខរឺពេលខ្លះលើសពីនេះ) ចូលគ្នា បន្ទាប់មកទៅដាក់នៅលើថាសដើម្បីដុតជាការស្រេច។ ហើយដោយសារតែវាមានរសជាតិឆ្ងាញ់និងងាយស្រួលក្នុងការធ្វើ ហេតុនេះហើយវាគឺពិតជាសាកសមខ្លាំងណាស់សម្រាប់ធ្វើញុំាជុំគ្រួសារ។

៣. Salmon Sushi Bowl

Sushi ត្រីសាលម៉ុន គឺជាអាហារមួយប្រភេទដែលពោរពេញទៅដោយវីតាមីនច្រើនណាស់។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះ ប៉ុន្តែសារធាតុអូមេហ្គា៣ដែលមាននៅក្នុងត្រីសាលម៉ុនក៏អាចជួយដល់សុខភាពរបស់អ្នកបានដែរ ហើយអ្វីដែលសំខាន់នោះគឺអ្នកមិនចាំបាច់ទៅហាងដើម្បីញុំាវានោះទេ ព្រោះអ្នកអាចធ្វើញុំានៅផ្ទះបានដោយខ្លួនឯង។


៤. King Prawn Nigiri

King Prawn Nigiri គឺជាអាហារសាមញ្ញបំផុតនៅក្នុងឈុតស៊ូស៊ី ព្រោះអ្នកគ្រាន់តែយកបាយមកពួតជាដុំរួចដាក់បង្គាឆ្អិនពីលើជាការស្រេច។

៥. Sushi Rolls

បើអ្នកធ្លាប់ញុំា sushi អ្នកក៏ប្រហែលជាធ្លាប់ញុំាម្ហូបមួយមុខនេះហើយ។ Sushi រុំ គឺត្រូវបានពេញនិយមណាស់មិនថានៅជុំវិញពិភពលោកឬនៅប្រទេសកម្ពុជានោះទេ ព្រោះម្ហូបនេះងាយសរួលធ្វវើនិងត្រូវការតែសម្ភារៈដូចជាឈើសម្រាប់រុំ sushi និងគ្រឿងទេសមួយចំនួនតូចដូចជា៖ បាយ,សារាយសមុទ្រ, បន្លែ , ស៊ុតនិងសាច់ដែលជាចំណង់ចំណូលចិត្តអ្នកញុំាតែប៉ុណ្ណោះ។

៦. Spicy Tempeh Crunch Roll

Sushi មួយប្រភេទនេះគឺមានលក្ខណៈខុសប្លែកពីគេព្រោះម្ហូបមួយមុខនេះមានតែបន្លែ និងគ្មានសាច់នោះទេ។ វាពិតជាសាកសមណាស់សម្រាប់អ្នកញុំាបួស និងមនុស្សទូទៅ ព្រោះរសជាតិរបស់វានឹងធ្វើអោយអ្នកចាប់ផ្តើមស្រឡាញ់ និងចូលចិត្តម្ហូបនេះជាក់ជាមិនខាន។

 

 

ប្រភព : បរទេស