គុណប្រយោជន៍ ១០ យ៉ាងនៃការស្ទីមផ្ទៃមុខដែលអាចធ្វើខ្លួនឯងនៅផ្ទះបាន

ការស្ទីមផ្ទៃមុខ គឺជាវិធីសាមញ្ញមួយតែមានប្រសិទ្ធខ្ពស់ និងធ្វើអោយផ្ទៃមុខភ្លឺរលោង។ ប្រសិនបើអ្នកចង់ថែរក្សាផ្ទៃមុខរបស់អ្នកដោយមិនចាំបាច់ចំណាយលុយច្រើននោះ ការស្ទីមមុខ គឺជាវិធីព្យាបាលស្បែក DIY ដែលជួយសំអាតនិងបំប៉នផ្ទៃមុខដ៏ល្អ។

L1

តើការស្ទីមជួយអ្វីខ្លះសម្រាប់ស្បែកមុខរបស់អ្នក?

"

១.វាជាការសំអាតផ្ទៃមុខដោយចំហាយទឹកបើករន្ធញើសរបស់អ្នកនិងជួយបន្ធូរភាពកខ្វក់សម្រាប់ការសម្អាតឱ្យកាន់តែស៊ីជម្រៅ។ ការបើករន្ធញើសរបស់អ្នកក៏ធ្វើឱ្យមុនក្បាលខ្មៅទន់ផងដែរ ដែលធ្វើឱ្យពួកវាងាយដកចេញ។

២.វាជួយអោយសរសៃឈាមមានចរាចរ ការរួមបញ្ចូលគ្នានៃចំហាយទឹកក្តៅនឹងធ្វើអោយអ្នកបែកញើសដែលអាចធ្វើឱ្យសរសៃឈាមនិងឈាមរត់ស្រួល។ ការជម្រុញលំហូរឈាមនេះមានតួនាទីចិញ្ចឹមស្បែករបស់អ្នកនិងផ្តល់អុកស៊ីសែនជាដើម ហើយលទ្ធផលដែលអ្នកទទួលបានគឺផ្ទៃមុខភ្លឺបែបធម្មជាតិនិងមានសុខភាពល្អ។

៣.វាបញ្ចេញនូវបាក់តេរីនិងកោសិកាដែលបណ្តាលអោយកើតមុន ការបើករន្ធញើសជួយជំរុះកោសិកាស្បែកងាប់ចាស់ៗ បាក់តេរីនិងភាពមិនស្អាតផ្សេងទៀតដែលធ្វើឱ្យស្ទះរន្ធញើសនិងបង្កឱ្យកើតមុន។

៤.វាបញ្ចេញជាតិខ្លាញ់ដែលជាប់ផ្ទៃមុខ ខ្លាញ់នៅលើផ្ទៃមុខត្រូវបានផលិតដោយក្រពេញ sebaceous ដូចជាលើសក់ជាដើម។ នៅពេលដែលខ្លាញ់ជាប់នៅក្រោមផ្ទៃស្បែកមុខរបស់អ្នក វានឹងបង្កើតជាកន្លែងបង្កបាក់តេរីនិងបង្កឱ្យកើតមុន។

៥.វាផ្តល់ជាតិទឹក ចំហាយផ្តល់សំណើមដល់ស្បែកដោយជួយបង្កើនការផលិតប្រេងនិងធ្វើអោយស្បែកមុខមានសំណើម។

 

L2

៦.វាជួយឱ្យស្បែករបស់អ្នកងាយស្រូបយកផលិតផលថែរក្សាស្បែកបានល្អជាងមុន។ ចំហាយអាចបង្កើនភាពជ្រាបចូលស្បែករបស់អ្នកដែលអាចឱ្យវាស្រូបយកសារធាតុបានល្អជាងមុន។ នេះមានន័យថា បន្ទាប់ពីស្ទីមផ្ទៃមុខអ្នកគួរតែប្រើផលិតផលថែរក្សាស្បែកព្រោះស្បែករបស់អ្នកអាចស្រូបយកវាបានល្អជាងមុន។

៧.វាលើកកម្ពស់collagen និង elastin៖ ការស្ទីមចំហាយទឹកជួយជំរុញការផលិតcollagenនិង elastin ។ លទ្ធផលនេះធ្វើអោយស្បែកមើលទៅក្មេងជាងវ័យ។

៨.វាធ្វើអោយអ្នកបានសំរាក៖ ការប្រើចំហាយទឹកក្តៅនៅលើមុខរបស់អ្នក ដូចជាធ្វើអោយអ្នកកំពុងសម្រាកផ្ទៃមុខអញ្ចឹង។ អ្នកក៏អាចបន្ថែមក្លិនក្រអូបខ្លះដោយប្រើឱសថឬប្រេងសំខាន់ៗសម្រាប់ការព្យាបាលដោយប្រើប្រេងក្រអូបដើម្បីយកចំហាយធ្វើអោយអ្នកមានអារម្មណ៏ថាស្រស់ស្រាយទៅមួយកម្រិតទៀត។

៩.វាជួយបន្ធូរអារម្មណ៏តានតឹង៖ ចំហាយអាចជួយបំបាត់ការកកស្ទះប្រហោងឆ្អឹងនិងឈឺក្បាលដែលតែងតែកើតមានជារៀងរាល់ថ្ងៃ។ ការបន្ថែមប្រេងសំខាន់ៗមួយចំនួនទៅក្នុងពេលស្ទីមរបស់អ្នកក៏អាចជួយជះឥទ្ធិពលផងដែរ។

១០.ការស្ទីមចំណាយប្រាក់តិច៖ អ្នកមិនចាំបាច់ត្រូវចំណាយប្រាក់យ៉ាងច្រើនសម្រាប់ចំហុយផ្ទៃមុខនៅកន្លែងស្ប៉ានោះទេ ហើយថែមទាំងចំណេញពេលវេលាថែមទៀតផង។

Adult African Woman Relaxing & Enjoying A Facial Treatment At A Beauty Salon.

លោកអ្នកអាចសាកល្បងជាមួយវិធីស្ទីមមុខងាយៗដូចជា៖

# ការស្ទីមដោយប្រើចានរឺចានដែកជាមួយទឹកក្តៅ


១.ចាប់យកកន្សែងជូតមុខធំល្មម អ្នកអាចប្រើកៅអីដែលមានកំពស់ត្រឹមត្រូវដើម្បីងាយស្រួលអោនមុខចូលចានដែក។

២.បួងរឺលើកសក់របស់អ្នកដើម្បីកុំអោយពិបាកស្ទីមមុខ ហើយលាងសំអាតដោយប្រើផលិតផលសំអាតដែលមានគុណភាពល្អ exfoliating cleanser។

៣.យកទឹកទៅដាំអោយពុះទៅតាមទំហំចានដែក។

៤.បន្ថែមឱសថមួយក្តាប់តូចនៅពេលទឹកចាប់ផ្តើមពុះហើយកូរ។

៥.កាត់បន្ថយកំដៅដោយបើកគម្របនិងទុកចោលរយៈពេល ២ ឬ ៣ នាទី។ យលទឹកក្តៅដោយប្រុងប្រយ័ត្នចាក់ចូលក្នុងចានហើយអ្នកក៏អាចដាក់ប្រេងជំនួយស្បែក២ទៅ៣ដំណក់ចូលក្នុងទឹកផងដែរ។

៦.យកកន្សែងពោះគោគ្រប់លើក្បាលហើយអោនមុខរបស់អ្នកឱ្យខ្ពស់ជាងទឹក៦អ៊ីញ។

៧.បន្ទាបក្បាលរបស់អ្នកទៅតាមកម្តៅតិចឬច្រើន ហើយលើកកន្សែងមួយចំហៀងដើម្បីទុកឱ្យត្រជាក់ប្រសិនបើចាំបាច់។

៨.ចំហុយមុខរបស់អ្នករយៈពេល ៥ ទៅ ១០ នាទី។

L5

# របៀបស្ទីមជាមួយកន្សែងក្តៅអ៊ុនៗ

១.យកកន្សែងដៃហើយបើកម៉ាស៊ីនទឹកក្តៅ។ នៅពេលក្តៅសូមចាក់ចូលចាន ជាមួយកម្តៅក្តៅល្មមហើយដាក់ត្រាំកន្សែងនិងអាចបន្ថែមឱសថដែលលោកអ្នកគិតថាមានប្រយោជន៏ចូល។

២.ចងរឺបួងសក់មុនពេលសំអាតមុខនិងករបស់អ្នកដោយប្រើឧបករណ៍សំអាតដែលទន់។

៣.ត្រាំកន្សែងរបស់អ្នកក្នុងទឹកក្តៅហើយពួតទឹកចេញដើម្បីឱ្យសើម។

៤. អង្គុយឬគេងផ្ងារមុខនិងដាក់កន្សែងនៅលើមុខរបស់អ្នក ។

៥.លៃតម្រូវកន្សែងដើម្បីឱ្យវាគ្របលើមុខរបស់អ្នករួមទាំងភ្នែកដោយទុកតែច្រមុះបានហើយនិងទុកវារយៈពេល 5 នាទី។

ចំពោះវិធីផ្សេងទៀតអ្នកអាចប្រើម៉ាស៊ីនស្ទីមមុខប្រសិនបើអ្នកមាននិងប្រើទឹកសំអាតដែលត្រូវនឹងផ្ទៃមុខរបស់អ្នក៕

 

 

ប្រភព : បរទេស