ប្រវត្តិដ៏ជូរចត់របស់តារា TikTok កញ្ញា Bella Poarch ដែលមិនសូវមានអ្នកដឹង

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានស្គាល់កញ្ញា Bella Poarch រួចមកហើយតាមរយៈបទ «Build a Bitch» ដែលកំពុងតែល្បីល្បាញខ្លាំងពីសំណាក់យុវវ័យ ជាពិសេសគឺក្នុងវិស័យ TikTok ។

ត្រឹមតែរយៈពេលមួយឆ្នាំប៉ុណ្ណោះនាងទទួលឈ្មោះបោះសម្លេងជាមួយនឹងអ្នកគាំទ្រក្នុង TikTok រហូតដល់ទៅរាប់លាននាក់ឯណោះ  ប៉ុន្តែមិនសូវមានអ្នកដែលបានដឹងពីប្រវត្តិដ៏ជូរចត់របស់នាងមុនពេលឈានជើងចូលវិស័យសិល្បៈមួយនេះទេ។

B1

"

ការពិតរបស់ Bella ត្រូវបានលាតត្រដាងនៅពេលនាងសម្រេចចិត្តឡើងមកលើវេទិកា Podcast របស់ H3H3 production ដោយរៀបរាប់អំពីរឿងរ៉ាវទាំងឡាយដែលនាងធ្លាប់បានឆ្លងកាត់តាំងពីកុមារភាព។

B2

តាមពិតទៅនាងគឺជាក្មេងកំព្រា និងត្រូវបានឪពុកម្តាយចុងយកទៅចិញ្ចឹមនៅឯផ្ទះចំការមួយក្នុងប្រទេសហ្វីលីពីន។ រៀងរាល់ព្រឹកនាងត្រូវងើបតាំងពីព្រលឹមស្រាងៗដើម្បីកើបលាមកសត្វដែលគ្រួសារនាងចិញ្ចឹមឲ្យបានស្អាត ប្រសិនបើមិនស្អាតទេ ឪពុកចុងនាងនឹងមិនឲ្យនាងញុំាអាហារពេលព្រឹកទេ។ ជួនកាលគាត់ថែមទាំងហាមនាងមិនឲ្យងូតទឹក ដែលបណ្តាលឲ្យក្មេងៗនៅសាលាស្អប់ខ្ពើម និងធ្វើបាបនាងទៀតផង។ ប៊ែលឡាក៏ធ្លាប់ត្រូវបានឪពុកចុងធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តដោយទះកំភ្លៀង ស្រែកដាក់នាងខ្លាំងៗថែមទាំងហៅនាងថា «មីស្រីល្ងង់» ទៀតផងនៅពេលគាត់ខឹងម្តងៗ។

B3


នាងបានបន្ថែមទៀតថា តាមទម្លាប់ក្នុងប្រទេសហ្វីលីពីន គឺអ្នកជិតខាងគ្មានសិទ្ធិជ្រៀតជ្រែកក្នុងរឿងរ៉ាវគ្រួសារអ្នកដ៏ទៃឡើយ បើទោះជាឈ្លោះគ្នាខ្លាំងប៉ុណ្ណាក៏ដោយក៏ពួកគេមិនខ្វល់ដែរ។ ហេតុដូចនេះហើយទើបគ្មាននរណាម្នាក់ជួយការពារនាងឲ្យរួចផុតពីការជាន់ឈ្លីពីសំណាក់គ្រួសារនាងនោះទេ។

នៅអាយុ១៤ឆ្នាំ Bella និងបងប្រុសរបស់នាងត្រូវបានឪពុកចុងធានាអោយមកនៅសហរដ្ធអាមេរិកជាមួយនឹងគ្រួសារ ដោយសារតែជម្ងឺប្រចាំកាយរបស់ឪពុកចុងនាង ដូចនេះហើយទើបមិនអាចបន្តរស់នៅប្រទេសហ្វីលីពីនបានទៀត។ ក្រោយមក បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ បងប្រុសរបស់ Bella បានចូលបម្រើកងទ័ពជើងគោក ចំណែកឯនាងវិញក៏បានសម្រេចចិត្តចូលបម្រើកងទ័ពជើងទឹក។

Aa

នាងបានពណ៌នាពីជីវិតនៅក្នុងជំរុំរបស់នាងថា ជាជីវិតដែលមានសេរីភាពជាងពេលនៅជាមួយគ្រួសារនាងឆ្ងាយណាស់ ដោយនាងបានរៀនពីមេរៀនជីវិត យល់ដឹងពីអ្វីដែលថ្មីពីមិត្តរួមក្រុមរបស់នាង និងថែមទាំងមានស្នេហាលើកដំបូងទៀតផង។ ជីវិតរបស់នាងចាប់ផ្តើមមានភាពស្រស់បំព្រងឡើងវិញ ក្រោយពេលដែលនាងបានសម្រេចចិត្តចាកចេញពីគ្រួសារ និងរហូតទទួលបានប្រជាប្រិយភាពមកដល់បច្ចុប្បន្ននេះ។ នាងក៏បានបញ្ជាក់ដែរថា ក្រោយពេលនាងមានឈ្មោះល្បីល្បាញ គ្រួសារនាងបានព្យាយាមទាក់ទងមកដែរ ប៉ុន្តែនាងគ្មានថ្ងៃវិលត្រឡប់ទៅរកពួកគេវិញឡើយ៕

13

 

ប្រភព ៖ បរទេស