ប្តូរពីការផ្ទុះរោងចក្រនុយក្លេអ៊ែរ នៅពេលនេះ Chernobyl បានក្លាយទៅជាតំបន់ខ្មោចស្ងាត់ជ្រងំ

ព្រឹត្តិការណ៍មហន្តរាយដ៏ធំនៃការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅសហភាពសូវៀតកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦ ត្រូវបានគេចាត់ទុកថាជាការបាត់បង់ដ៏ធំមួយក្នុងប្រវត្តិសាស្រ្ត។

មហន្តរាយមួយនេះត្រូវបានកើតឡើងដោយការលេចចេញនូវសារធាតុវិទ្យុសកម្ម ខណៈពេលដែលគ្មានអ្នកជំនាញនៅកន្លែងកើតហេតុនោះ(មានតែបុគ្គលិកប្រចាំការ ដូច្នេះហើយទើបពួកគេមិនដឹងថាត្រូវរ៉ាប់រងស្ថានការមួយនេះបានដូចម្តេច)។

A1

"

រហូតមកដល់សព្វថ្ងៃ Chernobyl បានក្លាយទៅជាទីក្រុងខ្មោចមួយដែលត្រូវបានគេបោះបង់ចោល ព្រោះក្រោយពេលវិនាសកម្មបានបញ្ចប់ ដោយសារតែសារធាតុវិទ្យុសកម្មនៅទីនោះខ្ពស់ពេកទើបបណ្តាលអោយគ្មានមនុស្សរស់នៅ ហើយមិនត្រឹមតែប៉ុណ្ណោះសារធាតុទាំងនេះថែមទាំងបានរីកសាយទៅកាន់ប្រទេសជិតខាងទៀតផង ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សជាច្រើន។

តែទោះជាយ៉ាងណា ក៏នៅតែមានភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីទស្សនាកន្លែងមួយនេះដោយផ្ទាល់ផងដែរ។

A2

ក្នុងការចូលទស្សនានៅតំបន់សុវត្ថិភាពដែលមានចម្ងាយ៣០គីឡួម៉ែត្រពីតំបន់ហាមឃាត់នេះ អ្នកដំណើរត្រូវកក់សំបុត្រទុកមុនចំនួន១០ថ្ងៃសិន ហើយការចូលទៅក្នុងតំបន់ហាមឃាត់ដោយគ្មានវត្តមានអ្នកជំនាញនិងគ្មានសម្ភារះការពារត្រឹមត្រូវនោះទេគឺជាទង្វើដែលគ្រោះថ្នាក់បំផុត។


ម្យ៉ាងទៀតដោយសារតែរលកវិទ្យុសកម្មមានកម្រិតខ្ពស់ខ្លាំង សូម្បីតែមានរបស់ការពារខ្លួនគ្រប់គ្រាន់ក៏នៅតែអាចប៉ះពាល់ដល់សុខភាពបានដែរ។ មិនតែប៉ុណ្ណោះ អគារនិងសំណង់មួយចំនួនដែលរងនូវសារធាតុវិទ្យុសកម្មទាំងនោះមានសភាពពុកផុយនិងបែកបាក់ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរថែមទៀតផង។

A3

អ្វីដែលសំខាន់ ដោយសារតែភាពអវត្តមានរបស់មនុស្សបានធ្វើអោយកន្លែងហាមឃាត់មួយនេះប្រែក្លាយទៅជាជម្រកសត្វព្រៃម្តងទៀតដោយគ្មានការរំខានពីអ្នកបរបាញ់សត្វព្រៃឡើយ។ អ្នកវិទ្យាសាស្ត្រក៏បានឲ្យដឹងថា សត្វព្រៃដែលប្រឈមនឹងការផុតពូជមួយចំនួនបានចូលខ្លួនមកជ្រកនៅតំបន់មួយនេះហើយរុក្ខជាតិវល្លិ៍យ៉ាងច្រើនបានដុះពាសពេញ ដែលនាំឲ្យតំបន់នេះភាពស្រស់បំព្រងឡើងវិញបើទោះបីជាត្រូវបានគែបោះបង់ចោលយូរឆ្នាំទៅហើយក្តី៕

A4

 

ប្រភព ៖ បរទេស