ប្រវត្តិនៃការបង្កើត Mouse កុំព្យូទ័រ និងការវិវឌ្ឍន៍ដ៏អស្ចារ្យរបស់វា

មានមនុស្សនៅពេញសកលលោក ដែលកំពុងប្រើប្រាស់កុំព្យូទ័រ ព្រោះវាមានសមត្ថភាព និងមានមុខងារជាច្រើន ដែលអាចជួយអ្នកប្រើប្រាស់ដើម្បីធ្វើការងារ ឬសិក្សាជាដើម ហើយដើម្បីបង្កអោយកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់កុំព្យូទ័រ ពួកគេបានបង្កើតវាដោយប្រើភ្ជាប់ជាមួយ Mouse។

Mouse ត្រូវបានបង្កើតឡើងដោយ លោកឌូក្លាសអេងប៊ល (Douglas Engelbart) នៅក្នុងឆ្នាំ ១៩៦៤ ដែលមានរូបរាងជាសំបកឈើបន្ទះសៀគ្វី និងកង់ដែកពីរ ដោយវាមានទំនាក់ទំនងជាមួយផ្ទៃ ដែលកំពុងតែត្រូវបានគេប្រើប្រាស់។

A1

"

លោកឌូក្លាសអេងប៊ល (Douglas Engelbart) ត្រូវបានគេស្គាល់ច្បាស់ និងមានភាពល្បីល្បាញដោយសារការងាររបស់គាត់ក្នុងការស្វែងរកផ្នែក នៃអន្តរកម្មរវាងកុំព្យូទ័រ និងមនុស្ស ជាពិសេសនៅពេលដែលមជ្ឈមណ្ឌលស្រាវជ្រាវរបស់គាត់នៅមន្ទីរពិសោធន៍ SRI បានរកឃើញការបង្កើត Mouse កុំព្យូទ័រ និងការអភិវឌ្ឍនៃ hypertext កុំព្យូទ័រ ដែលមានបណ្តាញ និងមុនគេបង្អស់។

A2

Mouse កុំព្យូទ័រ គឺជាឧបករណ៍ចង្អុលដៃ ដែលចាប់យកចលនាពីវិមាត្រទាក់ទងនឹងផ្ទៃ ហើយចលនានេះត្រូវបានកែរមកជាចលនានៃទ្រនិចចង្អុលនៅលើអេក្រង់វិញ ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យរលូននៃចំណុចប្រទាក់របស់អ្នកប្រើក្រាហ្វិកនៃកុំព្យូទ័រ។ ឧបករណ៍ Mouse ដែលគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រមួយនេះត្រូវបានបង្ហាញជាសាធារណៈលើកដំបូងនៅក្នុងឆ្នាំ ១៩៦៨ ។

ក្រោយមកទៀតការរចនាស្ដង់ដា ត្រូវបានគេផ្លាស់ប្តូរទៅជាការប្រើបាល់វិលនៅលើផ្ទៃ ដើម្បីរកចលនារបស់វាវិញ។ នៅឆ្នាំ១៩៩៨ Mouse ត្រូវបានគេដាក់លក់យ៉ាងទូលំទូលាយ ប៉ុន្តែទោះបីជា Mouse ទាំងអស់ត្រូវបានតភ្ជាប់ទៅនឹងកុំព្យូទ័រដោយប្រើខ្សែក៏ដោយ ក៏មាន Mouse សម័យទំនើបខ្លះដែលគ្មានខ្សែនោះដែរ ពោលគឺវាត្រូវបានប្រើប្រាស់តាមរយៈ Bluetooth ឬពឹងលើប្រព័ន្ធមួយគឺទាក់ទងនឹងខ្សែវិទ្យុតូច។


A3

ហើយបើយើងគិតមកដល់បច្ចុប្បន្ននេះវិញ វាក៏ត្រូវបានគេកាត់បន្ថយក្នុងការប្រើប្រាស់អស់ខ្លះដែរ ដោយសារតែក្រុមហ៊ុនធំៗដូចជា Microsoft, Apple, IEM បាននាំគ្នាបំពាក់បច្ចេកវិទ្យាថ្មីកាន់តែទំនើបនោះគឺចុចលើអេក្រង់ (Touch screen) ដោយគ្រាន់តែអ្នកប្រើប្រាស់យកដៃចុចលើផ្ទៃអេក្រង់នោះ វានឹងអាចដំណើរការបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្រើ Mouse។

A4

តែទោះបីជាយ៉ាងនេះក្តី Mouse ក៏នៅតែមានអ្នកប្រើប្រាស់ជាលំដាប់ដដែល ព្រោះអ្នកខ្លះគិតថាវាមានភាពងាយស្រួលជាងការ Touch screen និងមិនចាំបាច់ធ្វើអោយកញ្ចក់កុំព្យូរទ័ររបស់ពួកគេមានស្នាម ឬឆ្កូតឡើយ ៕

 

 

ប្រភព ៖ បរទេស